🍒 ប៉ាចុងកំពូលកាច 🔥

365 46 5
                                    

ភាគទី : 18 》[ ការសង្ស័យ ]
#VHope
____________

ជីមីនតាមសម្លឹងនាងភីងគីដែលទើបចេញពីបន្ទប់ហូប៊ីមក រាងតូចចងចិញ្ចើមឆ្ងល់ តើនាងជាអ្នកណា? ហេតុអីទើបអាចចេញចូលដោយសេរីក្នុងក្រុមហ៊ុននេះទាំងដែលនាងមិនមែនជាបុគ្គលិកក្រុមហ៊ុនផង

《លោកប្រធាន...》ជីមីនចូលទៅនិយាយជាមួយហូប៊ីម្ដងទៀត ក្រោយឃើញពួកគេចេញទៅអស់

《ហ្អស..មានការអីមែនទេជីមីន?》ហូប៊ីឈឺក្បាលឡើងហិតប្រេងខ្យល់ហើយ មួយរយ:នេះមានរឿងច្រើនពេក ការងារផង រឿងកូនចុងផង

《ស្រីម្នាក់មិញនេះនាងជាអ្នកណាដែរ?》ជីមីន

《អរ សង្សាររបស់ថេយ៉ុង នេះតាមស្អិតដូចតុកកែចឹង បើជាខ្ញុំធុញស្លាប់ហើយ》ហូប៊ីរអ៊ូទាំងធុញថប់

《ខ្ញុំសុំនិយាយបន្តិចណា សង្ឃឹមថាវាមិនប៉ះពាល់នោះទេ គឺ...ក្រុមហ៊ុនរបស់យើងមានច្បាប់ទម្លាប់ ខ្ញុំទើបតែរៀនមក ពេលចូលធ្វើការថ្ងៃដំបូង》ជីមីន

《ច្បាប់ក្រុមហ៊ុនមានច្រើនយ៉ាងណាស់》

《មែនហើយ តែអ្វីដែលខ្ញុំកត់សម្កាល់គឺ អ្នកក្រៅមិនអាចចូលមករញ៉េរញ៉ៃក្នុងក្រុមហ៊ុនបានទេ លុះត្រាតែមានការអញ្ជើញឬណាត់ជួបក្នុងន័យការងារទើបអាចចូលមកបាន តើមែនទេ?》ជីមីននេះពិតជាម៉ត់ចត់ណាស់ គេសាកសមនឹងធ្វើជាជំនួយការរបស់ហូប៊ី

《ត្រឹមត្រូវហើយ...ខ្ញុំក៏ចង់និយាយរឿងនេះ ប៉ុន្តែដឹងស្រាប់ហើយ ថេយ៉ុងតែងតែថាខ្ញុំរអ៊ូច្រើន បើសិនជាខ្ញុំនិយាយរឿងនេះគេប្រាកដជាមកចាប់កំហុសខ្ញុំវិញ ថាខ្ញុំរករឿងស្រីរបស់គេ ឬថាខ្ញុំប្រច័ណ្ឌគេលូវហើយ》ហូប៊ី

《ប្រច័ណ្ឌ? ហេតុអីត្រូវប្រច័ណ្ឌដែរ គ្រាន់តែប៉ាប្រាប់ប្រដៅណែនាំកូននឹង》ជីមីនចងចិញ្ចើមសួរបញ្ជាក់ ប្រើពាក្យប្រច័ណ្ឌសម្រាប់តែមនុស្សដែលស្រលាញ់គ្នា ឬមានសម្ព័ន្ធភាពស៊ីជម្រៅទើបត្រូវហួងហែងគ្នាបែបនេះ

《អស! ខ្ញុំប្រើពាក្យច្រលំ គឺគេនិងខ្ញុំតែងតែឈ្លោះគ្នា ចឹងហើយខ្ញុំមិនចង់ស្ដីថានឹងរឿងតូចតាចទេ》ហូប៊ីប្រញាប់បកស្រាយបង្វែរស្ថានការណ៍ មិនអាចឲ្យគេសង្ស័យពីទំនាក់ទំនងខ្លួននិងកូនចុងនោះទេ

#រឿង_ប៉ាចុងកំពូលកាច 🍒Where stories live. Discover now