🍒 ប៉ាចុងកំពូលកាច 🔥

338 39 1
                                    

ភាគទី : 21 》[ ក្ដីសុខតិចៗ ]
#VHope
____________

គេកម្រឃើញប៉ាកូននេះត្រូវរ៉ូវគ្នាណាស់ តែងតែឃើញតឹងសរសៃកដាក់គ្នា តែនេះមានឯណាសុទ្ធតែទៅញ៉ាំអាហារនៅភោជ្ជនីយដ្ឋាន ញ៉ាំស្រាក្រហមស្ដាប់ភ្លេងយ៉ាងរ៉ូមែនទិចទៀត

《ប៉ាចូលចិត្តទេ?》ថេយ៉ុងអង្គុយទល់មុខរាងតូចនិងសួរនាំភ្ជាប់ជាមួយស្នាមញញឹមស្រស់សង្ហា

《ចូលចិត្ត មានអីល្អតើ》ហូប៊ីងាកមើលបរិយាកាសក្នុងហាងគឺល្អណាស់ ការរៀបចំតុបតែងប្រណិត ហើយនឹងមានផាសុខភាព ប៉ុន្តែចម្លែកត្រង់ថា...

《ហេតុអីហាងល្អបែបនេះមិនមានភ្ញៀវចូល?》ហូប៊ីចងចិញ្ចើមងាកសួរមករាងក្រាស់វិញទាំងភ្នែកឡិងឡង់ៗដូចកូនក្មេង

《អស..ហ្ហឹស.ហ្ហឹស...ព្រោះខ្ញុំបានម៉ៅហាងទាំងមូលសម្រាប់តែយើង 2នាក់ហើយ ចឹងទើបបានជាគ្មានភ្ញៀវនឹងណា》ថេយ៉ុងរាងអស់សំណើចបន្តិច

《ថាមិច?! ប្រាកដជាថ្លៃហើយ ថេយ៉ុងហេតុអីក៏ខ្ជះខ្ជាយបែបនេះ យើងអាចមកញ៉ាំតាមធម្មតាបានតើ មិនឃើញមានអីផង》ហូប៊ីចាប់ផ្ដើមតឹងសរសៃកទៀតហើយ កូនចុងម្នាក់នេះខ្ជះខ្ជាយណាស់ ចំនែករាងតូចជាមនុស្សពូកែខាងសន្សំសំចៃ

《អូយ...មិនអស់ប៉ុន្មានទេ ប៉ាកុំគំរិះពេក》

《ប៉ាគំរិះដើម្បីគ្រួសារយើង ហើយក៏មិនបានអត់អីញ៉ាំឯណា គ្រាន់តែមិនបាច់ធ្វើលើសលប់ពេកទេ》

《បាទ..លោក CEO គំរិះ លើកក្រោយខ្ញុំឈប់ហើយ ប៉ុណ្ណឹងបានហើយនៅ?》ថេយ៉ុងក្រវីក្បាលនឹងហួសចិត្ត កាលពីមុននាយចំណាយញ៉ែរស្រីអស់ច្រើនជាងនឹងទៀត បើហូប៊ីដឹងរអ៊ូមួយខែមិនទាន់ឈប់ផង ទាំងកាច រិះត្បិត នៅពូកែការងារគ្រប់យ៉ាងទៀតផង

《ថេយ៉ុង...ពួកយើងពេលនេះមានលុយមានបាយញ៉ាំ យើងអាចខ្ជះខ្ជាយបាន តែឯងសាកស្រម៉ៃទៅមនុស្សដែលគ្នាគ្មានលទ្ធភាព រកតែបាយទទេញ៉ាំមិនបាន ពួកគេវេទនាយ៉ាងណាទម្រាំបានអាហារមួយពេលៗ ចំនែកយើងខ្ជះខ្ជាយមិនសំចៃ តើវាសមគួរទេដែលយើងត្រូវធ្វើបែបនេះ?》

ហូប៊ីលើកឡើងពីអ្វីដែលខ្លួនធ្លាប់ជួបប្រទះកន្លងមក កាលដែលមិនទាន់មកនៅគ្រួសារគីម ខ្លួនក៏ជាអ្នកក្រ គ្រាន់តែថាអាចរកបានអាហារ 3ពេលញ៉ាំល្មមចំអែតក្រពះ ប៉ុន្តែមនុស្សដែលហូប៊ីស្គាល់និងធ្លាប់ឃើញជាច្រើន ពួកគេគ្មានលទ្ធភាព រកលុយទិញបាយហូបមិនបានផង ដូច្នេះហើយបើសិនយើងមានលទ្ធភាពទិញអាហារឆ្ងាញ់ៗញ៉ាំ សូមកុំខ្ជះខ្ជាយ កុំចំណាយលើរឿងអត់ប្រយោជន៍ច្រើនពេក

#រឿង_ប៉ាចុងកំពូលកាច 🍒Where stories live. Discover now