ភាគទី : 06 》[ តំណែង CEO ]
VHope 💚❤
____________យ៉ុនហ្គីជាអ្នកបើកឡាននិងតាមការពារហូប៊ីគ្រប់ពេល ថេយ៉ុងធ្វើការបណ្ដើរ តាមមើលពួកគេបណ្ដើរ ប្រហែលជាចង់រកពេលចូលក្បែរហូប៊ីមិនបាន
《ចង្រៃយ៎..! ហើយវាតាមស្អិតខ្លាំងម្លេះវ៉ើយ》ថេយ៉ុងប្រទិចតិចៗម្នាក់ឯងទាំងខាំមាត់ខាំក ការងារមិនគិតប្រឹងធ្វើទេ គិតតែតាមមើលគេទៅ
《ខ្ញុំទៅបន្ទប់ទឹក មិនបាច់តាមទៅទេ》ហូប៊ីងាកប្រាប់យ៉ុនហ្គី ជួនកាលត្រូវមានពេលផ្ទាល់ខ្លួនខ្លះដែរមែនទេ?
ថេយ៉ុងក៏ប្រញាប់លបទៅតាម គិតទៅពូកែតាមចងពៀរពិតមែនណា...《ហ្ហែម...!!》
ក្រោយលឺសម្លេងថេយ៉ុងក្រហេម ហូប៊ីចងចិញ្ចើមដកដង្ហើមធំមួយខ្សាក តែក៏មិនតសម្ដីដែរខ្ជឹលឈ្លោះជាមួយណាស់ ក្រោយលាងដៃហើយក៏បម្រុងនឹងចេញមកវិញ តែថេយ៉ុងក៏ចាប់ដៃជាប់
《លែង!!》មួយម៉ាត់យ៉ាងខ្លីដោយទឹកមុខស្មើរ
《មិនលែង!! តាំងពីបានអង្គរក្សសង្ហានៅក្បែមក រឹកពារខ្ពស់ណាស់ណ៎ ពីមុនស្អីបន្តិចក៏ហៅខ្ញុំ សួរនាំខ្ញុំគ្រប់ពេលដែរ ឥលូវជួបគ្នាធ្វើដូចស្អប់ខ្ពើមខ្ញុំម្លេះ》ថេយ៉ុងនៅមិនដឹងខ្លួនថាធ្វើឲ្យគេខឹងស្អប់ដល់កម្រឹតណាទៀត រំលោភគេ ប្រមាថគេសព្វគ្រប់ ឬគិតថាគេជារូបចម្លាក់ទើបមិនចេះខឹង ល្អហើយដែលគេត្រឹមមិននិយាយជាមួយ បើអ្នកផ្សេងគេប្ដឹងបាត់ហើយ
《ឯងអាយុច្រើនហើយល្មមចេះគិតដោយខ្លួនឯង ប៉ាមិនចង់និយាយដដែលៗទេ》ហូប៊ី
《មិនចង់និយាយជាមួយខ្ញុំចឹងហ្អី? តែបើជាមួយអាអង្គរក្សនោះឃើញនិយាយសើចៗជាមួយគ្នារហូត ហ្ហឹស! ចរឹកបែបនេះចង់បោកខ្ញុំមិនបានទេ》ថេយ៉ុង
《បោកស្អីរបស់ឯង ចង់ប៉ានិយាយសើចស្អីជារឿងប៉ាតើ ទាក់ទងនឹងឯងពីពេលណា?》ហូប៊ីរលោះដៃមួយទំហឹង ភ្នែកក៏សម្លក់កូនចុងថ្លែរ
《ក៏មិនចង់ពាក់ព័ន្ធប៉ុន្មានទេ ពុទ្ធោអើយ..ធ្វើដូចខ្លួនឯងអស្ចារ្យណាស់អញ្ចឹង》ថេយ៉ុងធ្វើជាស្រែកតបក្រោយខ្នងអ្នកជាប៉ាដើម្បីបញ្ឈឺ តែហូប៊ីក៏ដើរចេញទាំងខាំមាត់ ថាមិនចង់ឈ្លោះទេ តែស្ដាប់សម្ដីគេចុះ