"𝐓𝐫𝐚𝐢𝐥𝐞𝐫 ☀︎︎"

3K 132 5
                                    

រឿងរ៉ាវទាំងអស់គឺគ្រាន់តែជាការយល់ច្រឡុំ?

Where is all started from;

-សូនូនិងនីគីគឺជាសិស្សសាលារៀនជាមួយគ្នាព្រមទាំងរៀនថ្នាក់ជាមួយគ្នាគ្រប់ៗថ្នាក់ទៀតផង ពិតជាចែដន្យណាស់ ! ។ ប៉ុន្តែអ្វីដែរខុសប្រក្រតីនោះគឺពួកគេទាំងពីរមិនមែនជាមិត្តនឹងគ្នាទេ សូម្បីតែនិយាយពាក្យមួយម៉ាត់ក៏គ្មានដែរ ។ សូនូមានរហស្សនាមនៅក្នុងថ្នាក់រៀនថាគឺជាក្មេងស្ងៀមស្ងាត់ មិនចេះនិយាយស្ដីម្នាក់ ប៉ុន្តែរឿងរៀនវិញ សូនូគឺចេះគ្រប់ៗយ៉ាងមិនអោយចន្លោះសូម្បីតែបន្តិច។

-រីឯនីគីឯនេះវិញ នៅក្នុងថ្នាក់គេជាប់រហស្សនាមថាគឺជាក្មេងប្រុសម្នាក់ដែលតែងតែដេីរត្រួតធ្វេីបាបអ្នកដទៃមិនរេីសមុខឡេីយ សូម្បីតែសិស្សច្បង ! សាហាវណាស់ត្រូវទេ ? ហេតុអីពួកគេមិនព្រមទៅប្រាប់លោកនាយក/អ្នកគ្រូនាយកទៅ ? ឬមួយក៏ពួកគេមិនហ៊ាន ? ត្រឹមត្រូវហេីយអ្នកណាៗក៏មិនសូវហ៊ានដែរព្រោះតែប៉ារបស់នីគីគឺជានាយករងនៃសាលានេះ ទេីបធ្វេីអោយម្នាក់ៗមិនហ៊ានក្រហឹមដាក់ទៅគេវិញទេ ។ ដែលធ្វេីអោយសិស្សមួយចំនួនបានលាឈប់រៀនពីសាលានេះដោយសារតែការធ្វេីបាបរបស់នីគី ។

-មូលហេតុដែលនីគីមិនក្លាយជាមិត្តរបស់សូនូហេីយព្រមទាំងស្អប់សូនូទៀតនោះគឺដោយសារតែកាលនៅវ័យជំទង់មិនទាន់ចូលសកលវិទ្យាល័យ(ថ្នាក់ទី7ឡេីង) មានថ្ងៃមួយនីគីនិងក្រុមរបស់គេកំពុងតែត្រួតធ្វេីបាបសិស្សដទៃដូចសព្វដង ដោយមិនខ្លាចអ្នកណាទាំងអស់គាំចួនអ្វីសូនូក៏បានដេីរកាត់តាមកន្លែងនោះ បានឃេីញព្រឹត្តិការណ៍ទាំងនេះរាងតូចក៏បានភ្ងាក់ផ្អេីលយ៉ាងខ្លាំងតែមិនហ៊ាននិយាយពាក្យអ្វីចេញមក បានត្រឹមសម្លឹងមេីលទៅពួកគេ។ នីគីវិញពេលដែលបានឃេីញវត្តមានរបស់ធ្នកណាហេីយក៏ងាកមកមេីលរួចក៏ធ្វេីជានិយាយដឺដងដាក់ទៅសូនូ បេីគេមិនចាកចេញពីទីនេះទេពួកគេនឹងគម្រាបធ្វេីបាបដូចដែលពួកគេកំពុងតែធ្វេីអីឡូវនេះ។
រាងតូចសូនូដោយមានអារម្មណ៍ស្លន់ស្លោរនិងភ័យខ្លាចផងនោះ ខ្លួនក៏បានដេីរផុតចាកចេញពីទីនេះបាត់ទៅ ។

មិនយូរប៉ុន្មានក្រុមរបស់នីគីក៏បានត្រឡប់មកចូលក្នុងសាលាវិញក្រោយពីបានដេីរធ្វេីបាបគេឆ្អែតឆ្អន់ហេីយ ។
ដោយសាលាទាំងមូលនៅពេលនេះ សិស្សៗទាំងឡាយបានចូលថ្នាក់រៀនរបស់ខ្លួនអស់ទៅហេីយ នៅសល់តែប៉ុន្មាននាក់នេះដែលដេីរដូចមិនដឹងដប់នេះអែង។ ដេីរមិនបានប៉ុន្មានផងពួកគេក៏បានដេីរមកដល់officeរបស់សាលា ហេីយត្រូវអ្នកគ្រូប្រធានសិស្សម្នាក់បានស្ទាក់ឈប់ រួចនិយាយឡេីង:

អ្នកគ្រូ:«ហឹសយេីងបានឮឡេីងមកថា ពួកអស់អែងបានដេីរធ្វេីបាបគេទៀតហេីយមែនទេ?»
ក្រុមក្មេង:«គឺថាគឺ...អឹម.!!មិនមែនទេអ្នកគ្រូ»
អ្នកគ្រូ:«កុំមកប្រកែកព្រោះមានសិស្សម្នាក់បានមកប្ដឹងថាពួកអែងធ្វេីបាបគេទៀតហេីយ ហេីយអ្នកគ្រូក៏បានឃេីញតាមកាមេរ៉ាដូចគ្នា អីឡូវឆាប់ចូលទៅក្នុងOfficeទទួលពិន័យភ្លាមទាំងអស់គ្នា!» អ្នកគ្រូប្រធានសិស្សបាននិយាយចែតៗដាក់ក្មេងទាំងនោះរួចពួកគេក៏បានដេីរចូលទៅម្នាក់មួយៗរហូតសល់តែនីគីម្នាក់ជាអ្នកដេីរចូលក្រោយគេ ។ គ្រាន់តែដេីរចូលភ្លាមនីគីក៏បានឃេីញសូនូក្មេងប្រុសស្ងាត់ៗនោះដេីរចេញមករួចហេីយក៏រត់ទៅថ្នាក់វិញទៅ។

នីគី:«ឆុឹស តាមពិតគឺអែងនេះហេស៎ជាអ្នកទៅប្ដឹងគ្រូនោះ? យេីងនឹងធ្វេីអោយជីវិតអែងរស់នៅដូចក្នុងនរកចឹង ចាំតែមេីលទៅ!! អាក្មេងឆម្កួត »

-សូមរងចាំទស្សនាមេីលទាំងអស់គ្នា🍀~
-ភាគមួយអាចនឹងចេញនៅអាទិត្យនេះឬក្រោយ🤭~
-ប្ដូរចិត្តហាយថាផុសអីឡូវម្ដងព្រោះស្រឡាញ់រឿងនេះពេក😆

 𝐇𝐢𝐬 𝐆𝐮𝐢𝐥𝐢𝐭𝐲 | 𝐒𝐔𝐍𝐊𝐈 Where stories live. Discover now