𝐄𝐏:15

635 60 0
                                    

★———ភាគទី:15———★
ហុីសុឹង:«បងគិតថាបងត្រូវការទឹកត្រជាក់!»

សូនូញញឹមហេីយក៏បាននាំហុីសុឹងចូលទៅក្នុងកន្លែងស្នាក់នៅគេបាត់ទៅ។ ពួកគេទាំងពីរបានមកដល់ ហេីយសូនូនិយាយ;

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

សូនូញញឹមហេីយក៏បាននាំហុីសុឹងចូលទៅក្នុងកន្លែងស្នាក់នៅគេបាត់ទៅ។ ពួកគេទាំងពីរបានមកដល់ ហេីយសូនូនិយាយ;

សូនូ:«បងអង្គុយនៅសាឡុងសិនចុះ ចាំខ្ញុំទៅយកទឹកមកអោយបងញុាំ» ពោលហេីយ រាងតូចទៅផ្ទះបាយបាត់។ ទុកអោយហុីសុឹងនៅអង្គុយនៅលេីសាឡុង ភ្នែកមេីលលេីមេីលក្រោមបរិស្ថានជុំវិញខ្លួន ផ្ទះសូនូដែលស្នាក់នៅនេះមិនសូវល្អឥតខ្ចោះប៉ុន្មានទេ ប៉ុន្តែអាចអាស្រ័យនៅបានយ៉ាងកក់ក្ដៅ មិនធំពេកមិនតូចពេកគឺល្មមសមរម្យ ។ មួយភ្លែតក្រោយមកសូនូបានមកវិញជាមួយនឹងទឹកត្រជាក់របស់គេមែនព្រមទាំងមានរបស់តេសៗលេង បំបាត់អប្សុកផងដែរ។

សូនូ:«នេះ បងចង់ផឹកប៉ុន្មានក៏ផឹកចុះហេីយ នំនេះបងចង់ញុាំក៏ញុាំចុះបេីបងឃ្លាន មេឃភ្លៀងកាន់តែខ្លាំងហេីយ ក្រែងល៎បងឃ្លានពេលទៅផ្ទះវិញ»
ហុីសុឹង:«អរគុណសូនូហេីយ បេីមិនបានសូនូបងច្បាស់ជាទទឹក ជាមិនខានទេ»
សូនូ:«គ្មានបញ្ហាទេ បងនៅទីនេះចុះខ្ញុំទៅធ្វេីម្ហូបញុាំសិន នេះតេលេបេីបងចង់មេីលទូរទស្សន៍» រាងតូចនិយាយ ខ្លាចថាហុីសុឹងអប្សុកពេកខ្លួនទៅធ្វេីម្ហូប។
ហុីសុឹង:«មិនអីទេ បងមិនអីទេ តេីសូនូត្រូវការបងជួយទេ?»
សូនូ:«មិនអីទេ នៅទីនេះហេីយ បងជាភ្ងៀវខ្ញុំដូចមិនស្រណុកចិត្តទេ ហាសហា៎»
ហុីសុឹង:«អញ្ចឹងសូនូប្រុងធ្វេីម្ហូបមិនអោយបងញុាំដែរទេមែនទេ?» រាងស្អាតនិយាយទាំងធ្វេីភ្នែកដូចកូនឆ្កែសុំចំណីពីម្ចាស់ រកវិធីទាំងឡាយអផយតែសូនូមិនអារក្មណ៍ខ្មាសអៀន។

សូនូ:«អឺអឹមគឺថា មិនមែនបែននឹងទេ បេីបងចង់ញុាំក៏បានដែរខ្ញុំមិនប្រកាន់ទេ យប់ក៏រាងត្រេតដែរបេីមិនញុាំតិចអត់កម្លាំងទៅធ្វេីការស្អែក» រាងតូចនិយាយហេីយ ចូលទៅចង្រ្កានបាយប្រុច គាំងយោបល់និយាយអត់ចេញ។ ឯហុីសុឹងញញឹមពេញចិត្តយ៉ាងខ្លាំង ពេលដែលខ្លួនធ្វេីអោយសូនូអៀនបែបនឹង។ រួចមករាងស្អាតសម្លឹងមេីលតាមបង្អួចទៅខាងក្រៅអោយដឹងថា សភាពមេឃពេលនេះយ៉ាងណាហេីយ ប៉ុន្តែមេឃនៅតែបន្តធ្លាក់ចុះមកកាន់តែខ្លាំងដដែលពីមួយនាទីទៅមួយនាទី បណ្ដាលអោយហុីសុឹងគិតថាគួរតែសុំសូនូ ស្នាក់នៅទីនេះមួយយប់ឬយ៉ាងណា?

 𝐇𝐢𝐬 𝐆𝐮𝐢𝐥𝐢𝐭𝐲 | 𝐒𝐔𝐍𝐊𝐈 Where stories live. Discover now