𝐄𝐏:24

496 47 4
                                    

★———ភាគទី:24———★
ហុីសុឹង:«សូនូហា៎ បងស្រឡាញ់អែង...»
សូនូ:«....?»

រាងតូចបន្ទាប់ពីស្ដាប់ហុីសុឹងសារភាពអារម្មណ៍ពិតមកខ្លួនហេីយ គេក៏បានផាំងនៅនឹងកន្លែង មិននឹកស្មានថាហុីសុឹងមានអារម្មណ៍មកលេីខ្លួនសោះ ។
រីឯហុីសុឹងវិញពេលឃេីញការប្រតិកម្មរបស់សូនូហេីយ គេក៏បានត្រៀមជាស្រេចនិងដឹកជាមុន ថាសូនូនិងមិនអាចទទួលយកក្ដីស្រឡាញ់របស់គេបាន វាពិតជាលឿនពេកហេីយសម្រាប់សូនូដេីម្បីទទួលយក ។

ហុីសុឹង:«បងដឹងហេីយថាអែងនឹងមិនមានអារម្មណ៍មកលេីបងវិញ ហេីយក៏បងសុំទោសផងដែរហ៊ានសារភាពអារម្មណ៍ឆ្កួតទៅកាន់អែង...» រាងស្អាតនិយាយខំប្រឹងញញឹមបំបាត់ស្នាមឈឺចាប់លេីផ្ទៃមុខ។ ប៉ុន្តែយ៉ាងណាវាក៏ល្អដែល ដែលបានប្រាប់ពីអារម្មណ៍ពិតទៅកាន់មនុស្សដែលយេីងស្រឡាញ់ គ្រាន់បេីជាជាងទុកនៅអោយពុកផុយរលួយមិនហ៊ាននិយាយ ចុងក្រោយស្ដាយក្រោយដដែល។ សូនូបេីនិយាយទៅអ្នកណាក៏ទទួលមិនបានដែល នៅពេលនរណាម្នាក់ប្រាប់ថាគេបានស្រឡាញ់ហេីយត្រូវទេ? ត្រូវគិតបន្តិចសិនមុននឹងសម្រេចចិត្តថាគួរឬមិនគួរ នេះជាស្នេហាជីវិតនិងជីវិតណា មិនមែនលេងសេីចទេ ។

សូនូ:«ទេ...មិនមែនបែបនឹងទេ ប-បេីទុកពេលអោយខ្ញុំគិតបន្តិចខ្ញុំនឹងផ្ដល់ចម្លេីយដល់បង» ហុីសុឹងក្រោយពីស្ដាប់សូនូនិយាយហេីយភ្នាម គេស្រាប់តែមានក្ដីសង្ឃឹមតូចមួយដែលធ្វេីអោយគេមានកម្លាំងចិត្តតិចតួច ដែលគេនិងសូនូអាចបានជាមួយគ្នាបាន ។

ហុីសុឹង:«ហាសហា៎ ទោះជាចាំរាប់ថ្ងៃរាប់ខែក៏បងចាំបានដែល អោយតែសូនូអាចផ្ដល់ចម្លេីយដល់បង បងចាំសូនូជានិច្ច» រាងស្អាតតបទាំងញញឹមដាក់សូនូ រីឯសូនូក៏ញញឹមតបមកកាន់ហុីសុឹងវិញប៉ុន្តែក្នុងចិត្តគេពេលនេះពិតជាច្របូកច្របល់ខ្លាំងណាស់ ។

បន្ទាប់ពីជិះរួចរាល់ហេីយពួកគេទាំងបួនក៏បានចែកជេីងគ្នាទៅផ្ទះរៀងៗខ្លួន ដោយសូនូទៅផ្ទះជាមួយជុងវ៉ុន ជេគជាមួយហុីសុឹង។

+សូនូ&ជុងវ៉ុន
មកឡេីងលេីឡានតាកើសុីហេីយ ជុងវ៉ុនក៏បានសង្កេតឃេីញថា តាំងពីសូនូជិះកន្រ្តកហោះជាមួយហុីសុឹងមក គេមេីលទឹកមុខរបស់សូនូមិនចំភ្នែកទាល់តែសោះ មានអារម្មណ៍ថាមានអ្វីចម្លែករវាងហុីសុឹងនិងសូនូហេីយ ។ ដោយចង់ដឹងជុងវ៉ុនក៏បានសួរ;

 𝐇𝐢𝐬 𝐆𝐮𝐢𝐥𝐢𝐭𝐲 | 𝐒𝐔𝐍𝐊𝐈 Where stories live. Discover now