𝐄𝐏:38

421 61 21
                                    

★———ភាគទី:38———★

មាន់រងាវបានបន្លឺ ដែលវាបានន័យថាវាជាពេលព្រឹកព្រលឹមហេីយរួចសូនូក៏ឆាប់ងេីបពីគ្រែ ទៅរៀបចំខ្លួនទៅធ្វេីការទៅ។ មកដល់ក្រុមហ៊ុនលោកថេរ សូនូបានទៅកន្លែងធ្វេីការរបស់ខ្លួនដេីម្បីទៅរៀបចំអីវ៉ែអីវ៉ាន់របស់គេ ដេីម្បីផ្ទេរទៅធ្វេីការនៅក្រុមហ៊ុនអេនខេមួយរយះពេល ។ ក្រោយពីបានរៀបចំរួចរាល់ហេីយ រាងតូចក៏បានទៅOfficeរបស់លោកថេរ ដេីម្បីនិយាយពាក្យលាខ្លះៗទៅគាត់។

លោកថេរ:«សូនូ? មកដល់ហេីយហេរ តេីរៀបចំអីវ៉ាន់រូចហេីយមែនទេ?»
សូនូ:«បាទត្រឹមត្រូវហេីយ ខ្ញុំមកដេីម្បីមកយកពាក្យផ្ដែផ្ដាំពីលោកសុីអូថេររបស់ខ្ញុំខ្លះៗនឹងណា៎»
លោកថេរ:«ហាសហា៎ អែងនៅតែបែបនេះដដែល អូខេយេីងជូនពរសូនូនឹងធ្វេីការបានល្អក្នុងការងារនេះហេីយនិងត្រឡប់មកវិញបានយ៉ាងសុវត្ថិភាព ពេញចិត្តហេីយឬនៅ?»
សូកូ:«បាទ ខ្ញុំពេញចិត្តស្ដូកតែម្ដងហីហី អឺនិយាយអញ្ខឹងតេីអ្នកណាជាអ្នកមេីលការខុសត្រូវបន្ទាប់ពីខ្ញុំទៅ?»
លោកថេរ:«កុំបារម្ភអី ខ្ញុំមានមិត្តភក្តិខ្ញុំម្នាក់នឹងមកមេីលការខុសត្រូវទីនេះជំនួសអែងហេីយ ហេីយគាត់ក៏ចិត្តល្អ រួសរាយផងដែរអញ្ចឹងមេីលទៅគ្មានបញ្ហាទេ»
សូនូ:«បេីឮបែបនោះហេីយខ្ញុំលែងព្រួយទៀតហេីយ បេី អញ្ចឹងសូមលាលោកថេរទោៅសិនហេីយ សូមសំណាងល្អដូចគ្នា»
លោកថេរ:«អឺៗ ប្រយ័ត្នប្រយែងណា»

ក្រោយសំណេះសំណាលជាមួយគ្នាចប់ហេីយ សូនូក៏បានចាកចេញពីក្រុមហ៊ុនចេញដំណេីរទៅក្រុមហ៊ុនរបស់លោកម៉ូរ៉ាបាត់ទៅ។

ងឺត~
សម្លេងឡានចតបានបន្លឺសម្លេងឡេីង ដែលសូមូនៅពេលនេះគេបានមកដល់ទីកន្លែងហេីយ។ រាងតូចដេីរកាន់អីវ៉ាន់តាំងៗសំដៅទៅរករីសិបដេីម្បីអោយពួកគេនាំផ្លូវទៅOfficeលោកម៉ូរ៉ា ទេីបមកតែម្ដងគឺស្រពិចស្រពិលបែបនេះហេីយ...។ តុក តុក* សម្លេងគោះទ្វារបន្លឺឡេីងនៃបន្ទប់លោកម៉ូរ៉ា។

លោកម៉ូរ៉ា:«អញ្ចេីញចូល!» ពេលអាចចូលបានហេីយ សូនូក៏មនវត្តមានឡេីង ដែលលោកម៉ូរ៉ាមិននឹកស្មានថាសូនូមកសោះ តេីគេមកធ្វេីអ្វីទៅ?ឬមួយក៏សម្រេចចិត្តថាធ្វេីជាអ្នកគ្រប់គ្រងហេីយ?

 𝐇𝐢𝐬 𝐆𝐮𝐢𝐥𝐢𝐭𝐲 | 𝐒𝐔𝐍𝐊𝐈 Where stories live. Discover now