𝐄𝐏:34

425 44 1
                                    

★———ភាគទី:34———★

ហុីសុឹង:«បេីសិនបងមានក្ដីប្រាថ្នាមួយនៅថ្ងៃមុខ បងសុំអោយអូនក្លាយជារបស់បង...»

+-+-+-+-+-+-+-+-+

សូនូបានមកកន្លែងស្នាក់នៅរបស់គេវិញ បន្ទាប់មកគេក៏ធ្វេីតាមពាក្យសម្ដីដែលងយីដឹងបានប្រាប់ គឺងូតទឹកនិងចូលគេងអោយបានឆាប់។ សូនូបានសម្អាតខ្លួនចប់សព្វគ្រប់អស់ហេីយ រាងតូចក៏បានមកអង្គុយនៅកន្លែងតុរៀនដេីម្បីមេីលមេរៀនសម្រាប់ប្រឡងថ្ងៃស្អែក។ កំពុងតែមេីលសុខៗរាងតូចក៏បាននឹកឃេីញសួរសំនួរខ្លួនអែងថា;

«តេីយេីងចាប់ផ្ដេីមមានអារម្មណ៍ទៅលេីបងហុីសុឹងហេីយមែនទេឬមួយក៏វាគ្រាន់តែជាអារម្មណ៍កក់ក្ដៅមួយ?»
សំនួរដែលសូនូអង្គុយគិតដែលគ្មានចម្លេីយតបមកវិញ វាពិបាកណាស់ក្នុងការស្វែងយល់អារម្មណ៍ខ្លួនអែង ព្រោះថាសូនូគេតែងតែគិតពីរឿងអ្វីមួយឥតឈប់ឈរប៉ុន្តែចុងក្រោយនៅតែមិនដឹងថាខ្លួនចង់បានអ្វី ពិបាកម្យ៉ាងដែរហឹកៗ..។ រវល់តែផ្លឹកយូរពេកសូនូក៏ភ្ងាក់ឡេីងមកវិញហេីយក៏បន្តរៀនបន្តទៀតទៅ។

សូនូ:«អីឡូវយេីងត្រូវតែរៀនជាមុនសិន ទុករឿងនោះមួយឡែកសិនណាអាសូនូ យេីងអាចធ្វេីបាន!»

🍀

ថ្ងៃទីពីរនៃថ្ងៃប្រឡងចុងក្រោយ បានឈានមកដល់ មេីលទៅសិស្សៗខ្លះមានអារម្មណ៍ភ័យខ្លាំងហេីយព្រោះថ្ងៃនេះមានម៉ោងវិទ្យាសាស្រ្តមកជាមួយបូករួមទាំងគណិតផងដែរ ដេីរសួរទៅអ្នកណាមិនស្អប់មុខវិជ្ជាអស់នេះបេីយេីងរៀនមិនល្អಥ⁠‿⁠ಥ។ ងាកមកមេីលនីគីឯនេះ ថ្ងៃនេះប្រហែលជាពិសេសហេីយដោយសារលោកម៉ូឈឺបានមកជាមួយនីគីផងដែរ ដេីម្បីលេីកទឹកចិត្តកូនរបស់ខ្លួន។

ពូចន:«ពួកយេីងមកដល់ហេីយបាទ!»
លោកម៉ូឈឺ:«ហឹមលឿនដល់ហេីយ អញ្ចឹងនីគីហា៎!ប៉ាជឿជាក់ថាអែងនឹងធ្វេីបានល្អនៅថ្ងៃចុងក្រោយនេះ កុំភិតភ័យនិងគិតច្រេីន ធ្វេីអ្វីតាមដែលកូនធ្វេីទៅរួចចុះ ប៉ាមានទំនុកចិត្តលេីកូន»
នីគី:«អរគុណលោកប៉ាហេីយ អីឡូវនេះខ្ញុំលាទៅសិនហេីយអរគុណពូចន ព-ព្រមទាំងប៉ាផងដែរ» រាងក្រាស់និយាយរួចនាយក៏ប្រញាប់ចាកចេញពីឡាន ដេីរទៅថ្នាក់របស់គេបាត់បន្សល់ទុកអោយពូចននិងលោកម៉ូឈឺនៅក្នុងឡានសេីចក្អេីកៗតែពីរនាក់។

 𝐇𝐢𝐬 𝐆𝐮𝐢𝐥𝐢𝐭𝐲 | 𝐒𝐔𝐍𝐊𝐈 Where stories live. Discover now