𝐄𝐏:02

1.1K 110 2
                                    

★———ភាគទី:02———★

សូនូដោយមិនចង់បានត្រូវការវាយដំពីនីគីទៀត ទេីបសម្រេចចិត្តថានឹងធ្វេីអិយទៅចុះ ទៅជាមួយពេលក៏ដោយ។ បេីមិនចង់អោយនីគីធ្វេីបាបទៀតហេតុអីសូនូមិនព្រមដូរសាលារៀនទៅ?ចាំបាច់ទ្រាំទ្រជាមួយនីគីទៀតធ្វេីអ្វី? ចម្លេីយគឺសូនូជាក្មេងកំព្រាហេីយសូនូបានចូលក្នុងសាលានេះក៏បានមកពីអ្នកថែរក្យានៅមណ្ឌលកុមារកំព្រាដូចគ្នា ទេីបមិនអាចដូរបានតាមចិត្តទៅ ណាមួយខ្លួនមានតែមួយចង់ធ្វេីអ្វីត្រូវការលុយក៏ពិបាកដូចគ្នា។ល។ សូនូដកដង្ហេីមធំរួចរៀបចំខ្លួនដេីម្បីចាកចេញពីថ្នាក់តំរង់ទៅកង់ទីនដេីម្បីទទួលអាហារពេលព្រឹកដូចគេដូចអែងដែរទៅ ខំបង់អស់ទាំងលុយបេីមិនញុាំមានតែខាត ។

★Skip
បន្ទាប់ពីបានស្រូបស្រង់អាហារពេលព្រឹកហេីយនោះសូនូក៏បានធ្វេីដំណេីរមកថ្នាក់វិញ មិនចេះដេីរលេងផ្ដេសផ្ដាសដូចកូនក្មេងទេ ថ្នាក់រៀនគឺជាកន្លែងដែលសន្តិភាពរបស់សូនូតែមួយគត់ គឺមានតែភាពស្ងប់ស្ងាត់។ គាំចួនអ្វីសុខៗស្រាប់តែមានអ្នកណាម្នាក់ស្រាប់តែដេីរបុកដោយអតចេតនាប៉ុន្តែធ្វេីជាខ្លួនដូចជនរងគ្រោះអញ្ចឹងហេីយនិយាយ;

??:នែក៎អាក្មេងអត់ភ្នែកនេះអែងមិនចេះ–» ពុឺតៗ ហេីយម៉េចគាំងចឹង? ប្រុសវ័យជំទង់ខ្ពស់មិនធម្មតាម្នាក់នេះបានគាំងយោបល់ភ្លាមៗពេលដែលឃេីញសូនូងាកមកមេីលមុខរបស់គេហេីយសម្លឹងមេីលលេីក្រោម រួចក៏ចាប់ផ្ដេីមដេីរបន្ទទៀតដូចគ្មានរឿងអ្វីកេីតឡេីង ។ កុំប្រាប់ណាថាភាំងនឹងសម្រស់របស់សូនូ! បេីមែនក៏មិនថាអីដែរ អ្នកណាមិនភ្លឹកពេលឃេីញសូនូស្ដែងៗចឹង ។

??:«ហេតុអ្វីគេ...ពិតជាស្អាតយ៉ាងនេះ? ជាពិសេសកែវភ្នែកដូចកញ្ចោងពណ៍ដ៏ចែងចាំងនោះ តេីគេពិតជាមនុស្សដែរឬទេ? ទេៗយេីងច្បាស់ជាឆ្កួតហេីយ គេជាមនុស្សប្រុសណាឈប់ភ្លាម» ប្រុសចម្លែកដែលភាំងនឹងសម្រស់របស់សូនូម្នាក់នេះបាននិយាយក្នុងចិត្តម្នាក់អែងកំឡុងដែលឈរធ្មឹងដូចរូបចម្លាក់ មួយស្របក់ក្រោយមកក៏បានដេីរចេញទៅផុតទៅ...។

◍·◍·◍·◍·◍·◍·◍·◍·◍·◍·◍·◍·◍·◍·◍

រាងតូចសូនូកំពុងតែដេីរសុខៗជិតដល់ថ្នាក់រៀនទៅហេីយ ចែដន្យអ្វីបានឮសំឡេងដូចជាជជែកគ្នាមួយនៅក្នុងបន្ទប់លោកនាយករួចបានផ្អាកដំណេីរបន្តិច ហេីយស្ដាប់ថាជាអ្វី។ បន្ទាប់ពីបានស្ដាប់ដឹងចំណាំថាសំឡេងឈ្លោះប្រកែកគ្នានេះគឺជា លោកនាយករងទី2នៃសាលារៀនដែលត្រូវជាប៉ាបង្កេីតរបស់នីគី។ គាត់មិនសូវជាមកធ្វេីការជាញឹកញាប់ទេដោយសារតែគាត់មានការងារផ្សេងទៀតដែលត្រូវធ្វេីដូចគ្នា ដូច្នេះហេីយលោកនាយកធំបានរេីសប៉ារបស់នីគីមកធ្វេីមុខងារនេះដោយសារតែពួកគាត់ជាមិត្តភក្តិនឹងគ្នា ហេីយប៉ារបស់នីគីក៏មានចំណាប់អារម្មណ៍លេីផ្នែកគ្រប់គ្រងដូចគ្នាទេីបគាត់ព្រមធ្វេីការមួយនេះ ឯលោកនាយកធំវិញក៏គាត់មិនថាអ្វីដាក់ប៉ានីគីដែរ ទេីបសព្វថ្ងៃនេះមានតែអ្នកគ្រូនាយករងទី1ទេដែលធ្វេីការជាប្រចាំ។ល។

 𝐇𝐢𝐬 𝐆𝐮𝐢𝐥𝐢𝐭𝐲 | 𝐒𝐔𝐍𝐊𝐈 Where stories live. Discover now