𝐄𝐏:05

912 82 0
                                    

★———ភាគទី:05———★

សូនូ:«ហេតុអីខ្ញុំត្រូវរងទុក្ខវេទនាទាំងអស់នេះ?...តេីវានឹងសាបសូន្យត្រូវទេពេលដែលខ្ញុំចាកចេញពីលេីលោកដ៏អាក្រក់នេះ»

[]°[]°[]°[]°[]°[]°[]°[]°[]°[]°[]°[]°[]°[]°[]
មិនយូរពេលរសៀលក៏ឈានចូលពេលរាត្រី ហេីយសូនូត្រូវតែទៅបំពេញការងារក្រៅម៉ោងនៅក្នុងម៉ាតមួយ មិនអាចនៅសោកសៅបន្តទៀតបានទេ។ អ្វេីដំណឹីរប្រហែលដប់នាទីសូនូ បានមកដល់កន្លែងការងារ។ រួចរាងតូចចូលទៅខាងក្នុងហេីយរាក់ទាក់អ្នកដែលធ្វេីការជាមួយខ្លួន ទេីបចូលទៅផ្លាស់ឯកសណ្ធាននៅក្នុងបន្ទប់បាត់ទៅ។ ពេលផ្លាស់រួចរាល់ហេីយស្រាប់តែមានអ្នកម្នាក់មកប្រញាក់ខ្លួនពីក្រោយខ្នងធ្វេីអោយសូនូ វុិះនឹងគាំងបេះដូង។

??:«ចាក់អឺ..»
សូនូ:«...» ទោះជាភ័យយ៉ាងម៉េចក៏ដោយប៉ុប្តែសូនូនៅតែរក្សាទឹកមុខស្ម្មេីដដែល ព្រោះអ្វីទៅ?
??:«អែងនេះចំមែន ចង់សប្បាយបន្តិចមិនបាន!ញញឹមខ្លះមក យេីងទ្រាំនឹងអែងមុខអត់ជាតិបែបនេះឡេីងធុញទៅហេីយ»
សូនូ:«ខ្ញុំគ្មានអារម្មណ៍ទេបងជេគ លេីកក្រោយទៅ» រាងតូចសម្ដែងការធុញទ្រាន់នឹងការស្រ្តេសរបស់ខ្លួននៅពេលនេះ ដែលគ្រាន់តែនិយាយចេញមកភ្លាមប្រុសជេគដឹងថាធ្វេីយ៉ាងម៉េចទៅហេីយ។

♪ណែនាំខ្លួន♪
ជេគ សុឹម , សុឹម ជេយុន អាយុ20ឆ្នាំ , ធ្វេីការជាបុគ្គលិកម្នាក់នៅម៉ាតមួយនេះ ហេីយក៏ជាមិត្តជិតស្និតម្នាក់របស់សូនូផងដែរ ។ ជេគគឺជាមនុស្សតែម្នាក់គត់ដែលយល់ដឹងពីសូនូច្រេីនជាងគេ ដោយសារតែតាំងពីសូនូបានដាក់ពាក្យមកធ្វេីការនៅទីនេះមកបូករួមទាំងប្រវិត្តខ្លះៗរបស់សូនូនោះធ្វេីអោយជេគមានកូនចិត្តមួយសម្រាប់សូនូ ។ ជេគមានចិត្តអាណិតគោរពស្រឡាញ់ចំពោះសូនូណាស់ សូនូមានតែខ្លួនមួយផងហេីយជាកូនកំព្រាទៀតវាកាន់តែពិបាកទៅៗ នៅពេលដែលជេគគិតថាការរស់នៅនឹងទៅជាយ៉ាងណា។ល។ ដូចនេះហេីយគ្រប់ពេលដែលសូនូពិបាកចិត្តឬក៏មិនស្រួលនោះ ជេគតែងតែជាជម្រេីសទីមួយរបស់សូនូ។

 𝐇𝐢𝐬 𝐆𝐮𝐢𝐥𝐢𝐭𝐲 | 𝐒𝐔𝐍𝐊𝐈 Where stories live. Discover now