𝐄𝐏:44 (special ep)

606 46 1
                                    

★———ភាគទី:44———★

សូនូក៏បានត្រឡប់មកផ្ទះវិញដេីម្បីសម្រាកព្រោះពេញមួយថ្ងៃនេះ សូនូមិនបានសូម្បីតែអង្គុយអោយសុខបានបន្តិចហេីយណាមួយលោក&លោកស្រីម៉ូរ៉ាបានដេញអោយរាងតូចត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែកំពុងតែបេីកឡានសុខៗសូនូក៏នឹកឃេីញរឿងទាំងនោះម្ដងទៀត រួចក៏បានខលទៅជុងវ៉ុន ណាត់គ្នាដេីម្បីនិយ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

សូនូក៏បានត្រឡប់មកផ្ទះវិញដេីម្បីសម្រាកព្រោះពេញមួយថ្ងៃនេះ សូនូមិនបានសូម្បីតែអង្គុយអោយសុខបានបន្តិចហេីយណាមួយលោក&លោកស្រីម៉ូរ៉ាបានដេញអោយរាងតូចត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែកំពុងតែបេីកឡានសុខៗសូនូក៏នឹកឃេីញរឿងទាំងនោះម្ដងទៀត រួចក៏បានខលទៅជុងវ៉ុន ណាត់គ្នាដេីម្បីនិយាយពីរឿងខ្លះ។

នៅក្នុងហាងកាហ្វេមួយ
ជុងវ៉ុន:«ហីយ៉ា បាត់មុខគ្នាយូរមិនបានប៉ុន្មានថ្ងៃផង មុខបងដូចជាខ្មោចរស់អញ្ចឹង» កុំច្រឡុំថាពាក្យសរសេីរតាមពិតគេនិយាយការពិតទេ។
សូនូ:«មែនហេីយ មុខយេីងប៉ុន្មានថ្ងៃនេះលេីសពីខ្មោចទៅទៀតព្រោះតែមិនបានដេក ដោយសារប្រុសនីគីម្នាក់នោះ!»
ជុងវ៉ុន:«ហួចយ៉ាងម៉េចទៀតហេីយ ឃេីញទេីបតែរអ៊ូប្រាប់ប៉ុន្មានថ្ងឌមុនសោះ មានរឿងអីទៀតហេីយ?» រាងស្ដេីងបាននិយាយសួរទៅកាន់សូនូទាំងសម្លេងខ្ជិលនិងធុញ ទោះជាគេមិនមែនសូនូប៉ុន្តែអ្វីៗគឺគេដឹងទាំងអស់អំពីសូនូ(សូនូទួលពិត)។

សូនូ:«រឿងនេះវាកាន់តែឈឺក្បាលជាងរឿងមុនៗទៅទៀតណាអែង!»
ជុងវ៉ុន:«មិនបាច់និយាយលាក់ៗទេ ឆាប់ប្រាប់មក!!»
សូនូ:«អែងត្រូវត្រៀមចិត្តត្រៀមកាតស្ដាប់ណា...នីគីគេបានគ្រោះថ្នាក់ចរាចរណ៍យប់មិញនេះហេីយអីឡូវគេកំពុងតែព្យាបាលនៅមន្ទីរពេទ្យសេអ៊ូល»
ជុងវ៉ុន:«ហាស!?!?!តេីបងនិយាយថាយ៉ាងម៉េច? នីគីចូលមន្ទីរពេទ្យ?» រាងស្ដេីងបានភ្ងាក់ផ្អេីលជាខ្លាំងដែលគេវុិនឹងផ្លាត់សម្លេងស្រែកបាត់ទៅហេីយ។

សូនូ:«ប្រាកដហេីយ ហេីយយេីងទេីបតែមកពីមេីលគេទេ រួចមកជួបអែងនឹង»
ជុងវ៉ុន:«ចុះគេមានរបួសធ្ងន់អីទេ?បាត់បងការចង់ចាំ?បាក់ដៃបាក់ជេីង?»
សូនូ:«គ្មានអ្វីខ្លាំងទេ គ្រាន់តែគេពិបាកក្នុងការបត់បែនតែប៉ុណ្ណឹងព្រោះគ្រោះថ្នាក់នោះមិនខ្លាំងណាស់ណាទេ»
ជុងវ៉ុន:«ហួយ....ធូរទ្រូងបន្តិច ខំតែភ័យស្មានតែគេមានរបួសធ្ងន់ និយាយអញ្ចឹងហេូយបងហៅខ្ញុំមកប្រាប់តែរឿងនេះទេមែនទេ?ចម្លែកណាស់ បេីបងប្រាប់តែខ្គុំតែមួយរឿងនោះ ព្រោះរាល់ដងបងមកទូលពិតប្រាប់ខ្ញុំមិនក្រោម២រឿងឡេីយ»
សូនូ:«យ-យេីងមាន ហេីយតែវាកាន់តែគួរអោយពិបាកនិយាយជាងរឿងមិនទៅទៀត!»
ជុងវ៉ុន:«អញ្ចឹងរឿងអីទៅ ឆាប់និយាយមក!!»
សូនូ:«កាលពីយប់មិញ នីគីចង់ជួបយេីងនិយាយពីរឿងសំខាន់ប៉ុន្តែវាបៀរជា នីគីសារភាពប្រាប់ថាគេស្រឡាញ់យេីងទៅវិញ!» រាងតូចនិយាយផ្លាស់ទឹកមុខ រំពឹងថាជុងវ៉ុនច្បាស់ជាភ្ងាក់ផ្អេីលជាលេីកទី២ជាមិនខាន ប៉ុន្តែសូនូបានគិតខុសទាំងស្រុងទៅវិញ។

 𝐇𝐢𝐬 𝐆𝐮𝐢𝐥𝐢𝐭𝐲 | 𝐒𝐔𝐍𝐊𝐈 Where stories live. Discover now