𝐄𝐏:01

1.7K 141 2
                                    

★--ភាគទី:01--★

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


★--ភាគទី:01--★

ពេលព្រឹកព្រលឹមបានរះឡេីង នាំមកនូវពន្លឺរស្មីរបស់ព្រះអាទិត្យមានវត្តមានឡេីង ដេីម្បីដាស់ដល់មនុស្សទាំងឡាយនៅលេីលោកអោយភ្ងាក់ពីដំណេក។ បូករួមទាំងអាកាសធាតុដ៏ត្រជាក់ល្ហឹមៗមកជាមួយទៀត ធ្វេីអោយវាកាន់មានអារម្មណ៍ស្រស់ស្រាយ តែផ្ទុយពីក្មេងប្រុសវ័យ18ឆ្នាំនេះវិញ គេមិនដែលភ្ងាក់ឡេីងមានអារម្មណ៍ល្អនិងស្រួលខ្លួនម្ដងណាឡេីយគឺមានតែឈឺចាប់និងអស់កម្លាំងពេញខ្លួនទៅវិញ ។

*រឺង រឺង
សូរសម្លេងនាឡិកាបានបន្លឺឡេីង ធ្វេីអោយភាគីដែលកំពុងតែដេករសាប់រសល់នៅលេីគ្រែបានភ្ងាក់ដឹងខ្លួនពីដំណេក ។ រាងតូចងេីបអង្គុយហេីយសម្លឹងមេីលនាឡិកាទេីបឃេីញថាវាម៉ោង 5:50 តែប៉ុណ្ណោះ ហេតុអ្វីបានជាត្រូវភ្ងាក់លឿនយ៉ាងនេះ?ឬក៏មានការងារចាំបាច់អ្វីមួយត្រូវធ្វេី? ចម្លេីយគឺមិនមែនទេ រាងតូចម្នាក់នេះគ្មានការងារឬអ្វីចាំបាច់ទេព្រោះថា គេត្រូវតែទៅសាលាមុនក្មេងប្រុសម្នាក់នោះ ដែលតែងតែរងចាំធ្ចេីបាបគេនៅឯខ្លោងទ្វារមុខសាលាជារៀងរាល់ព្រឹក ទេីបគេសម្រេចចិត្តថាប្រសិនបេីគេទៅលឿននោះគេនឹងមិនត្រូវបានធ្វេីបាបដោយក្មេងប្រុសម្នាក់នោះទេ ។ រាងតូចងេីបពីគ្រែ ហេីយរៀបចំកន្លែងដេកមុននឹងចូលបន្ទប់ទឹកដេីម្បីរៀបចំខ្លួន សម្រាប់សាលារៀន។

•<ណែនាំខ្លួន>•
-សូនូ គឹម-សូនូ ជាក្មេងប្រុសវ័យ18ឆ្នាំ បូកទាំងឆ្នាំនេះ រៀនថ្នាក់ទី12នៅសកលវិទ្យាល័យមួយជិតទីក្រុងសេអ៊ូល។
-ជាក្មេងកំព្រាតាំងពីតូចរហូតដល់ធំ , ខាងអ្នកថែរក្យាក្មេងនៅមណ្ឌល់កំព្រាបានជួយទុកធុរះដល់សូនូតាំងពីរៀនថ្នាក់មេត្តយ្យរហូតដល់ថ្នាក់ទី12នេះ ។
-សូនូជាមនុស្សដែលមិនចេះនិយាយស្ដីច្រេីនតាំងពីតូចមកម្ល៉េះ គឺចូលចិត្តតែភាពស្ងៀមស្ងាត់និងស្ងប់ប៉ុណ្ណោះ
-រាងតូចសូនូដេីម្បីជីវភាពប្រចាំថ្ងៃរបស់ខ្លួន គឹត្រូវតែស្វែងរកការងារធ្វេីដេីម្បីចិញ្ចឹមក្រពះខ្លួននិងលំនៅដ្ធានជារៀងរាល់ថ្ងៃ រហូតដល់បានការងារមួយដែលធ្វេីការជាអ្នកគិតលុយម្នាក់នៅក្នុងហាងម៉ាត ដែលបានប្រាក់សមរម្យ។ល។

 𝐇𝐢𝐬 𝐆𝐮𝐢𝐥𝐢𝐭𝐲 | 𝐒𝐔𝐍𝐊𝐈 Where stories live. Discover now