𝐄𝐏:16

595 57 1
                                    

★———ភាគទី:16———★

ពេលដែលបានទទួលទានអាហារ ចប់សព្វគ្រប់ហេីយ សូនូបានប្រមូលយកចានយកទៅលាងប៉ុន្តែត្រូវបានហុីសុឹងឃាត់ ហាមមិនអោយធ្វេី ព្រោះគេវិញទេដែលជាអ្នកត្រូវធ្វេីការអស់ទាំងនេះ។ សូនូថាមិនអីទេ គ្រាន់តែរឿងតូចតាចប៉ុណ្ណោះ គេគឺជាភ្ងៀវវាមិនជាអំពេីសមរម្យទេអោយភ្ងៀវធ្វេីវា។ និយាយគ្...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ពេលដែលបានទទួលទានអាហារ ចប់សព្វគ្រប់ហេីយ សូនូបានប្រមូលយកចានយកទៅលាងប៉ុន្តែត្រូវបានហុីសុឹងឃាត់ ហាមមិនអោយធ្វេី ព្រោះគេវិញទេដែលជាអ្នកត្រូវធ្វេីការអស់ទាំងនេះ។ សូនូថាមិនអីទេ គ្រាន់តែរឿងតូចតាចប៉ុណ្ណោះ គេគឺជាភ្ងៀវវាមិនជាអំពេីសមរម្យទេអោយភ្ងៀវ
ធ្វេីវា។ និយាយគ្នចុះនិយាយគ្នាឡេីង រហូតដល់សូនូអត់ទ្រាំមិនបានក៏បណ្ដោយអោយហុីសុឹងធ្វេីវា ឯហុីសុឹងញញឹមពេញចិត្តពេលដែលបានឈ្នះចិត្តរបស់សូនូម្ដងទៀត។

សូនូ:«បាន បេីបងចង់លាងចានក៏លាងចុះ ខ្ញុំលែងហាមបងហេីយ បងធ្វេីទៅឯខ្ញុំទៅរៀបរបស់របរគេងដល់បងសិន» រាងតូចនិយាយទាំងហួសចិត្ត រួចក៏ដេីរទៅក្នុងបន្ទប់របស់គេបាត់ ទៅយកខ្នើយនិងភួយយកមកអោយរាងស្អាតប៉ុន្តែ សូនូក៏នឹកឃេីញថាហុីសុឺងគេជាភ្ងៀវ មិនមែនជាអ្នកជិតស្និទ្ធខ្លាំងណាស់ណាទេ។

សូនូ:«អូរឈប់សិន ហេតុអីបងមិនទៅគេងលេីគ្រែរបសើខ្ញុំទៅចាំខ្ញុំមកគេងលេីសាឡុងវិញ?» រាងតូចនិយាយទាំងជ្រួយចិញ្ចេឹមឡេីង រងចាំការតបរបស់ហុីសុឹង។
ហុីសុឹង:«មិនអាចទៅរួចទេសូនូហា៎ វាមិនសមទាល់តែសោះ បងមិនមែនជាកូនស្ដេចទេណា»

សូនូ:«ប៉ុន្តែ–»
ហុីសុឹង:«បងអាចគេងនៅលេីសាឡុងក៏បានដែរ វាគ្មានបញ្ហាទេ អីឡូវឆាប់ទៅងូតទឹកចុះប្រយ័ត្នភ្ងាក់យឺតព្រឹកឡេីង» រាងស្អាតនិយាយតបមកវិញជាមួយស្នាមញញឹមកក់ក្ដៅមួយ ដែលធ្វេីអោយសូនូលែងខ្វាយខ្វល់ច្រេីនក៏ធ្វេីតាមសម្ដីរបស់ហុីសុឹង។

បន្ទប់ទឹក
សូនូកំពុងងូតទឹកបណ្ដេីរ គិតបណ្ដេីរថាគួរធ្វេីយ៉ាងល្អចំពោះហុីសុីង ពីព្រោះផ្ទះរបស់គេមួយនេះកាលណាតែមានភ្លៀងធ្លាក់ហេីយវាមានសីតុណ្ហភាពត្រជាក់ខ្លាំងណាស់ បេីសិនជាដេកក្រៅបន្ទប់ប្រាកដជាកស្លាប់មិនខានទេ។ ហេីយមានតែម៉ាសុីនកម្ដៅតែមួយទៀត ចំជាពិបាកមែន ។ ទេៗមិនអាចអោយហុីសុឹងដេកលេីសាឡុងបានទេ មានតែវីធីមួយគត់ដែលត្រូវធ្វេីនោះគឺ–
ពេលសម្រេចចិត្តរួចរាល់ហេីយសូនូបានងូតទឹករួចល្មម ហេីយក៏ស្លៀកពាក់ខោអាវដេកយប់ក្រាស់ៗ ដេីម្បីកក់ក្ដៅហេីយក៏ដេីរចេញពីបន្ទប់មករកហុីសុឹង។

 𝐇𝐢𝐬 𝐆𝐮𝐢𝐥𝐢𝐭𝐲 | 𝐒𝐔𝐍𝐊𝐈 Where stories live. Discover now