𝐄𝐏:13

639 66 2
                                    

★———ភាគទី:13———★
សូនូ:«អូខេៗអែងឈ្នះហេីយ អីឡូវឆាប់ញុាំបាយទៅយេីងងឃ្លានជិតស្លាប់ហេីយ»

សូនូនិយាយស្រវេរស្រវារកស្លាបព្រានិងចង្កឹស មុននឹងចាប់ម្ហូបដាក់ចូលក្នុងមាត់ ទុកអោយជុងវ៉ុនសេីចតែម្នាក់អែងព្រោះតែចរិកដ៏គួរអោយស្រឡាញ់របស់សូនូ។

បន្ទាប់ពីទទួលអាហារពេលព្រឹកហេីយ អ្នកទាំងពីរបានត្រឡប់ទៅថ្នាក់រៀនរបស់ខ្លួនវិញជាមួយនឹងភាពសប្បាយរីករាយហេីយសេីចក្អាសក្អាយ។ ថ្ងៃនេះប្រៀបដូចជាថ្ងៃពិសេសរបស់សូនូអញ្ចឹងព្រោះពេលវេលាបានដេីរទៅយ៉ាងរលូត ឯនីគីក៏មិនបានវាយដំឬធ្វេីបាបសូនូផងដែរពេលទទួលបានកិច្ចការផ្ទះរបស់គេហេីយ។ សូនូក៏មានអារម្មណ៍ថាធូរស្បេីយទាំងផ្លូវអារម្មណ៍និងផ្លូវចិត្តដូចគ្នា។

សូនូ:«ថ្ងៃនេះល្អចម្លែកសម្រាប់ខ្ញុំម្ល៉េះ?»

Skip
ពេលរសៀលក៏បានមានវត្តមានឡេីង ចំណែកសូនូបានដេីរចាកចេញពីសាលាពេលគេអាចចេញទៅផ្ទះ ប៉ុន្តែជុងវ៉ុនប្រុសថ្ពាល់ខួចបានបញ្ឈប់ដំណេីររបស់រាងតូច ។

សូនូ:«មានការអីទៀតហេីយ ហាក៎?»
ជុងវ៉ុន:«បេីបងមិនប្រកាន់ទេ អាចអោយខ្ញុំជូនដំណេីរបងទៅផ្ទះបានទេ?»
សូនូ:«បេីអាចយេីងនឹងអនុញ្ញាតែយេីងមានការងារក្រៅម៉ោងដែលត្រូវធ្វេី ចឹងហេីយមិនអាចទេ»
ជុងវ៉ុន:«អញ្ចឹងតេីខ្ញុំអាចជូនដំណេីរបងទៅកន្លែងធ្វេីការបងបានដែរទេ?» សូនូសម្ចឹងគិតមួយភ្លេតគួរតែអោយទៅឬក៏អត់ណ៎ ចិត្តមួយទុកចិត្តប៉្នន្តែចិត្តមួយទៀតប្រាប់ថាមិនទុកចិត្តហឹ្ហម ជាមនុស្សគិតច្រេីនវាពិតជាយ៉ាប់មែន ។

 𝐇𝐢𝐬 𝐆𝐮𝐢𝐥𝐢𝐭𝐲 | 𝐒𝐔𝐍𝐊𝐈 Where stories live. Discover now