𝐄𝐏:31

478 52 6
                                    

★———ភាគទី:31———★

សូនូ:«អែងថាមែនៗ ចំជារឹងក្បាលមែន»

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

សូនូ:«អែងថាមែនៗ ចំជារឹងក្បាលមែន»

ក្រោយពីគិតលុយរួចរាល់អស់ហេីយជេយ៍ក៏បានដឹកសូនូនិងជុងវ៉ុនត្រឡប់ទៅផ្ទះគេវិញ។ នៅតាមផ្លូវចំជាពិបាកណាស់ ជុងវ៉ុនកូរសូនូចង់ក្រឡុកខួរហេីយ និយាយពីនេះពីនោះឥតឈប់ឈររហូតមកដល់ផ្ទះរបស់សូនូ ដោយមិនដឹងខ្លួន ។

សូនូ:«អរគុណបងជេយ៍ហេីយដែែលបានជូនខ្ញុំមក ហេីយមេីលជុងវ៉ុនផង ដូចជាមិនស្រួលសោះដឹងគេដាក់ផ្ទះអោយសុវត្តិភាពណា»
ជេយ៍:«បងយល់ហេីយ រាត្រីសួស្ដី» ជេយ៍និយាយទាំងញញឹម រួចក៏បេីកឡានចេញទៅបាត់ទៅ។ សូនូពេលមេីលផ្លូវរបស់ពួកគេស្រួលចិត្តហេីយ រាងតូចក៏ចូលទៅផ្ទះគេដែរទៅ។

មកដល់ភ្លាមសូនូក៏ដេីរវឹងទៅងូតទឹកភ្លាម ដេីម្បីសម្អាតភាពវិលមុខនិងស្រវឹងតិចៗរបស់គេចេញ បេីមិនដូច្នោះទេគេប្រាកដជាមេីលមេរៀនមិនចូលទេ។ ងូតទឹករួចរាល់ហេីយ សូនូក៏ដេីរមករកតុរៀនហេីយដាក់ខ្លួនអង្គុយ មុននឹងយកវែ៉នតាមេីលអក្សរមកពាក់ រួចក៏ចាប់ផ្ដេីមរៀនទៅ។ កំពុងតែរៀនសុខៗមិនដឹងគិតអ្វីសូនូក៏ស្រាប់តែនឹកឃេីញនីគី ។

សូនូ:«តេីថ្ងៃស្អែកគេនឹងអាចធ្វេីបានដែលទេណ៎?តេីការបង្រៀនខ្ញុំល្អឬមិនល្អ?ហាស៎ អត់ទេៗយេីងកំពុងគិតអ្វីទេៗតាំងស្មារតីរៀនវិញ មិនអាចគិតអ្វីផ្សេងទេ» រាងតូចក៏បានយកដៃទះមុខថ្នមៗហេីយក៏បន្តរៀនបន្ត លែងគិតពីអ្វីទាំងអស់។

🌌

ងាកមកមេីលនីគីគេឯនេះវិញក៏មិនខុសពីសូនូផងដែរ គេកំពុងតែរៀនដូចគ្នាបេីមិនរៀនប្រឡងម៉េចចេះ ជាប់ទៅថ្នាក់ទីបញ្ចប់ផង។

 𝐇𝐢𝐬 𝐆𝐮𝐢𝐥𝐢𝐭𝐲 | 𝐒𝐔𝐍𝐊𝐈 Where stories live. Discover now