𝐄𝐏:19

587 63 0
                                    

★———ភាគទី:19———★

🌻

ជុងវ៉ុន:«ខ្ញុំបានប្រាប់បងរួចហេីយថាប៉ាម៉ាក់ខ្ញុំមិននៅផ្ទះទេ យប់មិញប៉ុន្តែខ្ញុំមិនបាននិយាយឯណាថាគាត់មិននៅផ្ទះនាពេលព្រឹក»

ជុងវ៉ុននិយាយ ធ្វេីជាមិនដឹងរឿងហេីយញញឹមចុងមាត់ដូចជាសមចិត្តអញ្ចឹង។ ចំំណែកសូនូវិញ បានត្រឹមដកដង្ហេីមធំគាំងនិយាយលែងចេញ មកពេលណាមិនមក មកចំពេលនេះ ហេីយអីឡូវត្រូវតែជួបមុខពួកគាត់ទៀត ជីវិតខ្ញុំដូចមិនរីកចម្រេីនសោះ...។

ជុងវ៉ុន:«ម៉ោះ  កុំគិតច្រេីនឆាប់ដេីរមកពួកគាត់ប្រហែលចាំពួកយេីងហេីយ» រាងស្ដេីងដេីរទៅមុន ទុកអោយសូនូឈរនៅកន្លែងកាំជណ្ដេីរម្នាក់អែង ប៉ុន្តែចុងក្រោយគេត្រូវតែដេីរទៅខ្លួនអែងដដែល ។

×បន្ទប់ញុាំបាយ×
ជុងវ៉ុនដេីរមកយ៉ាងស្វាហាប់ និងស្រស់ស្រាយហេីយដាក់ខ្លួនអង្គុយនៅក្បែរបងស្រីគេទៅ។ ម៉ាក់របស់ជុងវ៉ុនឃេីញជុងវ៉ុនមកម្នាក់អែង មិនឃេីញសូនូមកជាមួយក៏សួរឡេីង;

អ្នកស្រីយ៉ាង:«ឪជុងវ៉ុន ឯណាក្មួយសូនូនោះ ? ក្រែងថាមកលេងជាមួយហី?»
ជុងវ៉ុន:«គាត់មកហេីយតេី ប៉ុន្តែគាត់រាងអៀនបន្តិចទេីបមិនហ៊ានចូលមក»
បងស្រី:«ហេីយហេតុអីមិននាំគេមក ទុកអោយសូនូនៅធ្វេីអី?»
ជុងវ៉ុន:«អូខេៗបានហេីយ ខ្ញុំគ្រាន់តែចង់អោយគាត់ដេីរមកខ្លួនអែងដេីម្បីអោយបាត់អៀននឹងណា បងសូនូហា៎ឆាប់មកញុាំបាយមកអាហារត្រជាក់អស់លូវហេីយ!» រាងស្ដេីងស្រែកហៅចេញពីបន្ទប់ញុាំបាយ សូនូបានឮហេីយក៏កាន់តែភ័យញ៉ាប់ញ័រទៀត អីឡូវនេះគ្មានពេលនៅចាំទៀតទេត្រូវតែដេីរទៅខ្លួនអែង ជួបមនុស្សមិនស្គាល់មុខទៀតហេីយ ។ សូនូដេីរចូលមកបន្ទប់ញុាំបាយ ដោយមិនភ្លេចអោនគោរពអ្នកកំពុងអង្គុយ ជាការគួរសម មកស្នាក់លេងផ្ទះគេហេីយបេីមិនគោរពមិនសមទាល់តែសោះ គេម្ចាស់ផ្ទះផង។

សូនូ:«អរុណសួស្ដី លោកពូអ្នកមីងហេីយបង-បងស្រី...» សូនូពោលឡេីងទាំងខំប្រឹងបន្ទន់សម្លេងអោយទន់និងសមរម្យបំផុត ការពារកុំអោយគេថាយេីងគ្មាមសុជីវធម៍។ កំឡុងពេលនោះដែរ អ្នកទាំងបួនបានងាកមករកម្ចាស់សម្លេង ហេីយញញឹមដែលអ្នកស្រីយ៉ាងនិយាយឡេីង;

 𝐇𝐢𝐬 𝐆𝐮𝐢𝐥𝐢𝐭𝐲 | 𝐒𝐔𝐍𝐊𝐈 Where stories live. Discover now