Ep1: ស្មានតែស្អាតហេីយ

9.1K 262 3
                                    

   ចន ជុងហ្គុក នាយមានអាយុ18ឆ្នាំ ជាប្រុសសង្ហារប្រចាំសាលានរណាក៏ចង់បាននាយធ្វេីជាគូរគ្រងគ្រប់ៗគ្នា គេជាកូនអ្នកមានស្ដុកស្ដម្ភម្នាក់ដែលមានក្រុមហ៊ុនផលិតផលផ្ទាល់ខ្លួននៅក្នុងទីក្រុងសេអ៊ូល នាយមានអត្តចរឹកកាច់ ចូលចិត្តការដេីរលេងយប់ជ្រៅ បេីនិយាយពីរឿងស្រីដូរគ្រប់បែបបទ ឆ្នាំនេះរាងក្រាស់រៀនទី12 ជាសិស្សបាតតារាងម្នាក់។

    គីម ថេហ្យុង នាយមានអាយុ17ឆ្នាំ ជាសិស្សពូកែប្រចាំសាលា នាយមានមុខមាត់ អាក្រក់ មុខមុន ពេញមុខប៉ុន្តែវាគ្រាន់ជាមុខក្លែងក្លាយរបស់គេប៉ុណ្ណោះនិយាយពីរូបរាងវិញ មាឌតូចដូចមនុស្សស្រី ចង្កេះតូចច្រទ្បឹមស្រីៗក្នុងថ្នាក់សុំអែបគៀន គ្រួសារថេហ្យុងជា អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់ផងដែល ទោះជាយ៉ាងណារាងតូចគេមិនដែលយកទ្រព្យទាំងនោះដេីរបង្ហាញអួតគេនោះទេ នាយមានចរឹកស្លូតបូត មិនសូវចេះរករឿងអ្នកដទៃ ឆ្នាំនេះគេរៀនទី12 នៅថ្នាក់ជាមួយនិង ប្រុសសង្ហារប្រចាំសាលានេះឯង។

សំទ្បេងរថភ្លេីងជិះកាត់ភ្នំតូចធំ កាត់វាលស្រែពណ៍ប៉ៃតងខ្ចីស្រងាត កាត់ទីក្រុង ឆ្លងកាត់ពីកន្លែងមួយទៅកន្លែងមួយទៀតនៃប្រទេសកូរ៉េ ដែលសម្បូរទៅដោយទេសភាពទាក់ទាញភ្ងៀវទេសចរមកដេីរលេងកំសាន្តនៅប្រទេសមួយនេះ បូករួមទាំងតំបន់ខ្លះមានព្រិលធ្លាក់ចុះមកថែមទៀតបង្កបង្កេីតទៅជាដុំសរៗ ពិបាកធ្វេីដំណេីរឆ្លងកាត់សម្រាប់ យានយន្តនានា។

រយៈពេលការឈប់សម្រាកអស់ជាយូរខែបានឈានចូលមកដល់ថ្ងៃ សិស្សានុសិស្សចាប់ផ្ដេីមចូលរៀនវិញនៃដេីមឆ្នាំបេីកវិសមកាលថ្មីឲ្យសិស្សានុសិស្សចាប់ផ្ដេីមមកមេីលបន្ទប់រៀននិងមករេីសតុដែលខ្លួនត្រូវអង្គុយ។ បែរមកមេីលក្នុងបន្ទប់គេងថេយ៍នេះវិញរាងតូចកំពុងតែញីភ្នែកឲ្យស្វាងនិងពន្លឺព្រះអាទិត្យ គេដាក់ជេីងស្រទ្បូនចុះពីលេីគ្រែសម្ដៅទៅបន្ទប់ទឹក ដេីម្បីសម្អាតខ្លួនរៀបចំទៅសាលា ថ្ងៃនេះគឺជាថ្ងៃមាឌតូចត្រូវចូលទី12។ 15នាទីក្រោយមក រាងតូចបានរៀបចំរួចរាល់ ហេីយចុះទៅខាងក្រោម។

បេះដូងខ្ញុំត្រូវការអ្នក (ចប់)Where stories live. Discover now