Ep35:ប្រហែលគេមិនស្រលាញ់ឯងទេ

1.6K 82 3
                                    

ពេលយប់កាន់តែជ្រៅៗទៅ កម្មវិធីក៏បានចាប់ផ្ដេីមមនុស្សមកក៏កាន់តែច្រេីន ដោយក្នុងនោះក៏មានប៊ែលលា ដែលនាងដេីរចូលទាំងជឿជាក់ថានាងគឺស្អាតជាងគេក្នុងមួយកម្មវិធីនេះ
«ឯងមេីលទៅនោះទៅ »ជីមីន ចង្អុលប្រាប់ទៅថេយ៍អោយមេីលមនុស្សស្រីដែលកំពុងតែដេីរទៅតុរបស់មិត្តគេ
« បាត់យូរហេីយទេីបតែឃេីញថ្ងៃនិងទេ»ថេយ៍ និយាយតិចៗអោយតែជីមីនលឺ
« ឬក៏នាងមានវិធីអ្វីទេដឹង»ជីមីន
« យេីងក៏មិនដឹងតែប្រហែលនាងមិនចង់បានជុងហ្គុកទៀតទេវាយូរហេីយ» ថេយ៍ និយាយហេីយក៏បញ្ឈប់ការនិយាយពីរឿងនាងមកនិយាយពីអ្វីផ្សេងជាមួយនិងជីមីន
« សេីចសប្បាយសិនចុះ »ប៊ែលលា ងាកទៅឃេីញតុរបស់ថេយ៍អង្គុយជុំជាមួយជុងហ្គុកនិងអ្នកផ្សេងទៀត

« ពេលនេះកម្មវិធីយេីតតម្រូវអោយទ្បេីងរាំនរណាមានគូរអាចទ្បេីងរាំបាន ចំណែកអ្នកមិនមានអាចរេីសមនុស្សមករាំបានណា» សិស្សម្នាក់កាន់មេក្រូនិយាយថាកម្មវិធីដល់ពេលដែលត្រូវរាំរែកហេីយ មនុស្សដែលនៅក្នុងកម្មវិធីក៏ដេីរររីសដៃគូរសម្រាប់រាំ ថេយ៍ក៏កាន់ដៃជុងហ្គុកចូលទៅរាំនៅកណ្ដាលវង់ រួមចំណែកទាំងជីមីនដែរ
« ដេយ៉ុងកុំពិបាកចិត្តអី បន្តិចទៀត ដល់គូរនិងគេហេីយ»ជីមីន និយាយចំអក់អោយដេយ៉ុងហេីយក៏កាន់ដៃស៊ូហ្គាដេីរចូលទៅក្នុងវង់
« យេីងមិនយកនរណាទាំងអស់»ដេយ៉ុង ឆ្លេីយទាំងជីមីនមិនបានលឺព្រោះគេបានដេីរចេញទៅរាងឆ្ងាយបាត់ទៅហេីយ ដេយ៉ុងអង្គុយនៅក្នុងតុមេីលទៅមនុស្សរាំរែកពេញវង់។

ប៊ែលលាកំពុងតែនៅក្នុងបន្ទប់ទឹកដោយដៃមានកាន់កញ្ចប់ថ្នាំអ្វីម្យ៉ាង
« សង្ឃឹមថាលេីកនេះឯងនិងឈឺចាប់ដូចជាភ្លេីងកំពុងដុតឯងទៅចុះ ហាសហា ហាសហា»ប៊ែលលា សម្លឹងទៅកាន់កញ្ចប់ថ្នាំនោះហេីយក៏សេីចយ៉ាងមានក្ដីសុខ នាងក៏ដេីរចេញទៅក៏បានជួបនិងកាន់ស្រាតែម្ដង
« ឯងជួយយកស្រាដែលមានថ្នាំនេះទៅអោយ បុរសម្នាក់នោះផង នេះលុយ»ប៊ែលលា ប្រាប់អ្នកលេីស្រា ហេីយនាងចង្អុលទៅកាន់ជុងហ្គុកដែលកំពុងតែអង្គុយអោបថេយ៍
«បាទ» អ្នកលេីកស្រាក៏ដេីរតម្រង់ទៅតុរបស់ជុងហ្គុកដោយមិនរារេ ក៏ព្រោះតែលុយទេីបគេធ្វេីបែបនេះ

បេះដូងខ្ញុំត្រូវការអ្នក (ចប់)Where stories live. Discover now