+2ខែកន្លងផុតទៅ
2ខែមកនេះភាពស្និតស្នាលរបស់ថេយ៍និងជុងហ្គុកគឺកាន់តែស្និតស្នាល ពេលយប់ជុងហ្គុកតែងតែអោយថេយ៍មកគេងនៅគ្រែគេជានិច្ច ហេីយក៏លួចថេីបថេយ៍មិនស្ទេីដែលរហូតជាទម្លាប់ទៅហេីយ តែទឹកលុយទ្បេីងតាមនិង ។
ថ្ងៃនេះជាថ្ងៃដែលរាងក្រាស់ត្រូវបាននាំទៅមន្ទេីរពេទ្យដេីម្បីវះកាត់ភ្នែករបស់គេ។ ថេយ៍ដឹកដៃជុងហ្គុកចេញពីបន្ទប់ដេីរសម្ដៅទៅកាន់ទ្បាន។
« លោកគ្រូពេទ្យទៅជាមួយខ្ញុំដែលមែនទេ»ជុងហ្គុក និយាយទៅកាន់ថេយ៍
«ត្រូវហេីយ »ថេយ៍ និយាយទាំងភ្ជាប់ស្នាមញញឹម នេះដល់ពេលគេចេញពីរាងក្រាស់ទៀតហេីយមែនទេ បេីសិនគេមេីលឃេីញវិញ គេមិនហ៊ាន និងប្រឈោមមុខនិងជុងហ្គុកនោះទេដែលខ្លួនបានចាកចេញទៅមិនប្រាប់គេនោះ រឹតតែគេមិនដឹងថាចូលមកធ្វេីជាពេទ្យរបស់គេនោះគេ មានដឹងឬអត់។
« បងចេញដំណេីរទៅ» អ្នកស្រីចន ដែលទ្បេីងទៅអង្គុយខាងមុខ ជាមួយនិងលោកចន ទ្បានក៏បានបេីកចេញទៅកាន់មន្ទេីរពេទ្យ។
+មន្ទេីរពេទ្យ
ទ្បានគ្រួសារចនក៏បានបេីកចូលមកកាន់មន្ទេីរពេទ្យដែលធំជាងគេនៅក្នុងទីក្រុង ថេយ៍ក៏បេីកទ្វាដឹកដៃជុងហ្គុកចេញមក អ្នកស្រីចន ក៏ជួយដឹកដៃកូនចូលទៅខាងក្នុង
«ខ្ញុំត្រូវការជួបពេទ្យធំនៅទីនេះ»លោកចន សួរទៅកាន់ពេទ្យដែលធ្វេីការនៅជិតនេះ
«រងចាំមួយភ្លេចចា៎»ពេទ្យស្រីនោះក៏ដេីរទៅកាន់បន្ទប់ធ្វេីការរបស់ពេទ្យធំនៅទីនេះ។លោកចនគឺបានណាត់ ពេទ្យធំ ពេលណាដែលគាត់មកដល់ត្រូវចាប់ផ្ដេីមវះកាត់តែម្ដង មួយសន្ទុះពេទ្យធំក៏ដេីរចេញមក
« សួស្ដីលោកចន និងអ្នកទាំងអស់គ្នា »ពេទ្យធំក៏គោរពស្វាគមន៍ទៅកាន់លោកចន
« អ្នកជំងឺ អាចទៅបន្ទប់ឥទ្បូវនេះបាទ ដេីរតាមខ្ញុំមក»ពេទ្យក៏ចេញដំណេីរទៅ ថេយ៍ក៏ដឹកដៃជុងហ្គុកទៅតាមពេទ្យ ទាំងអ្នកស្រីចននិងលោកចន
«លោកគ្រូពេទ្យមិនទៅចោលខ្ញុំទេណា នៅរងចាំខ្ញុំ»ជុងហ្គុក
«ខ្ញុំមិនទៅណាចោលលោកទេ បេីលុយមិនទាន់បានបេី្ផងអោយទៅមិចនិងកេីត»ថេយ៍ គេក៏បានដេីរមកដល់មុខបន្ទប់ដែលត្រូវវះកាត់
« ខ្ញុំសូមយកអ្នកកូនរបស់អ្នកទាំង2ចូលទៅខាងក្នុងហេីយ»ពេទ្យក៏ដេីរមកដឹកដៃជុងហ្គុកចូលទៅខាងក្នុង
«សង្ឃឹមថាកូនយេីងវះកាត់ហេីយ និងមេីលឃេីញទ្បេីងវិញទៅចុះ»អ្នកស្រីចន លេីដៃសុំពះ គាត់ភ័យខ្លាចថាពេលដែលវះកាត់ហេីយគាត់អាចនិងគិតថាកូនគាត់និងមេីលមិនឃេីញវិញ
«អ្នកស្រីកុំបារម្ភអី កូនអ្នកស្រីនិងបានមេីលឃេីញ»ថេយ៍
« ចា៎លោកគ្រូពេទ្យ»អ្នកស្រីចន លោកចនក៏ចូលទៅអង្អែរខ្នងប្រពន្ធបែបលួងមិនអោយខូចចិត្តគិតច្រេីន គាត់ក៏នាំគ្នាទៅអង្គុយកៅអីនៅមុនបន្ទប់វះកាត់។
«លោកដុកទ័រ ពេលវះកាត់ខ្ញុំ លោកដុកទ័រអាច និយាយកុហកគ្រួសារខ្ញុំថានៅមេីលមិនឃេីញបានទេ»ជុងហ្គុក
« ខ្ញុំមិនអាចធ្វេីអញ្ចឹងបានទេ លោកខ្ញុំមិនចង់អោយឈ្មោះមន្ទេីរពេទ្យរបស់ខ្ញុំត្រូវខូចឈ្មោះ»លោកដុកទ័រនិយាយដាច់ខាត មិនយល់ព្រមនិងសម្ដីរបស់ជុងហ្គុក
«ណាលោកដុកទ័រ ខ្ញុំធ្វេីក៏ព្រោះហេតុផលខ្ញុំដែល បេីសិនអ្នករាល់គ្នាដឹងថាខ្ញុំមេីលឃេីញ នោះខ្ញុំមិនអាចរស់បានទៀតទេ »ជុងហ្គុក
« ខ្ញុំមិនអាចធ្វេីបានទេលោក »ដុកទ័រ
« ណាលោកដុកទ័រ សូមប្រាប់គ្រួសារខ្ញុំផងថាខ្ញុំមិនអាចមេីលឃេីញទេ»ជុងហ្គុក
« អឹម... អញ្ចឹងក៏បានខ្ញុំជួយលោកចុះ»លោកដុកទ័រ ក៏យល់ព្រមនិងជុងហ្គុក
« អរគុណលោកដុកទ័រហេីយ »ជុងហ្គុក គេក៏ដាក់ខ្លួនគេងនៅលេីគ្រែ
«ខ្ញុំចាក់ថ្នាំសណ្ដំហេីយ »ដុកទ័រ ជុងហ្គុក ងោកក្បាលធ្វេីជាសញ្ញា ដុកទ័រក៏ចាក់ថ្នាំសណ្ដំចូលទៅក្នុងខ្លួនជុងហ្គុក ប្រតិបត្តិវះកាត់ភ្នែករបស់គេត្រូវបានចាប់ផ្ដេីម។
+2ម៉ោងក្រោយមក
លោកដុកទ័រក៏ដេីរចេញមកវិញ ជាមួយនិងពេទ្យផ្សេងៗទៀត អ្នកស្រីចន លោកចន និងថេយ៍ក៏ក្រោកទៅសួរលោកដុកទ័រ
«ខ្ញុំយ៉ាងមិចហេីយលោកដុកទ័រ»លោកចន
« ភ្នែករបស់គេប្រហែលមេីលមិនឃេីញនោះទេ ដោយសាររបួសដែលមុតចូលទៅធ្វេីអោយខូចកូនក្រមុំភ្នែករបស់គេកាន់តែខ្លាំង »លោកដុកទ័រ
«មិនអាចទេកូនខ្ញុំត្រូវតែមេីលឃេីញវិញ អឹ្ហក... លោកដុកទ័រ ជួយគេម្ដងទៀតទៅ ខ្ញុំមានតែកូនមួយនិងផង »អ្នកស្រីចន ទន់ជង្កុងដួលទៅមុខពេទ្យ លោកចនក៏ចាប់គាត់ទៅអង្គុយស្រួលបួលវិញ ថេយ៍ពេលលឺអញ្ចឹងហេីយក៏ អស់សង្ឃឹមថា ទោះជាគេគិតថាបេីជុងហ្គុកមេីលឃេីញវិញ គេនិងចាកចេញពីគេក៏ដោយ តែគេមិនចង់អោយជុងហ្គុក មេីលមិនឃេីញរហូតនោះទេ គេបានត្រឹមឈរនឹកគិតដល់អានុស្សាវរីយ៍គេនិងជុងហ្គុកតាំងពីគេទាក់ទងគ្នារហូតដល់គេបានចូលមកធ្វេីពេទ្យប្រចាំការរបស់គេ ថេយ៍ក៏បានដេីរចេញទៅខាងក្រោយអាគារពេទ្យដេីម្បីយំរំសាយអារម្មណ៍របស់គេ។
« កូនយេីងមិនអីទេ អូនកុំពិបាកចិត្តអី »លោកចន លួងប្រពន្ធទោះជាពេលនេះក្នុងចិត្តរបស់គាត់ពិបាកចិត្តក៏ដោយក៏គាត់នៅតែផ្ដល់កម្លាំងចិត្តដល់ប្រពន្ធរបស់គាត់ដែរ។
« តោះយេីងទៅមេីលកូនរបស់យេីង»លោកចន ដឹកដៃប្រពន្ធចូលទៅខាងក្នុងបន្ទប់ទៅមេីលជុងហ្គុក ពេលនេះគេគេងដោយមានក្រណាត់ពណ៍សររុំជុំវិញមុខរបស់គេ។
« កូនត្រូវភ្ងាក់ដឹងខ្លួនណាយេីងទៅផ្ទះយេីងវិញ» អ្នកស្រីចន លូកចាប់ដៃរាងក្រាស់មកអង្អែរតិចៗ
« អ្ហឹក ម៉ាក់និងប៉ាជួយកូនមិនបានទេ ជុង ម៉ាក់សុំទោស ហឹស»អ្នកស្រីចន ក៏ហូរទឹកភ្នែកមកម្ដងទៀត។អ្នកនៅខាងក្រោយអាគារពេទ្យនេះវិញ បានត្រឹមយំតែម្នាក់ឯងមិនហានអោយនរណាគេដឹងនិងឃេីញទឹកភ្នែកគេទ្បេីយ
« រឿងគ្រប់យ៉ាងគឺមកពីអូនទាំងអស់ អូនសុំទោស ហឹម អូនសុំទោស» ថេយ៍ ដេីរដូចអ្នកអស់កម្លាំង ដួលនៅលេីស្មៅខ្ចីនៅក្រោយអាគារមន្ទេីរពេទ្យ កាលពី1ខែមុនជុងហ្គុកបានប្រាប់រឿងរ៉ាវគេថាហេតុអ្វីគេជួបគ្រោះថ្នាក់មួយនេះ« ពេលនោះខ្ញុំបានទៅមេីលកន្លែងដែលខ្ញុំនិងសង្សាររបស់ខ្ញុំធ្លាប់ទៅលេងជាមួយគ្នា ខ្ញុំចង់រំលឹកពីវា ដោយមិនមានអ្នកម្ខាងទៀតនៅ ពេលដែលខ្ញុំចេញពីកន្លែងនោះមក ក៏មានទ្បានធំដែលគេខូចហ្វាំងទ្បានមិនអាចចាប់សុី ទ្បាននោះក៏មកបុកខ្ញុំតែម្ដង »ជុងហ្គុក
ថេយ៍នឹកស្រមៃពាក្យដែលជុងហ្គុកនិយាយប្រាប់គេពី1ខែមុន រឿងទាំងអស់មកពីគេ បេីសិនគេមិនចាក់ចេញពីជុងហ្គុក ក៏គេមិនបានកេីតរឿងអ្វីដែល តែវាហួសពេលហេីយ។
« ជុងអូនសុំទោសណាបងណា»ថេយ៍ បានត្រឹមយំអស់សង្ឃឹមថារាងក្រាស់និងមិនអាចមេីលឃេីញវិញ

YOU ARE READING
បេះដូងខ្ញុំត្រូវការអ្នក (ចប់)
Ngẫu nhiênអាចទេលេីកលែង ទោសគ្រប់យ៉ាងគន្លងមក និពន្ធ:ហាក់អូមេហ្គាតូច