រយៈពេលដែលសិស្សវេនពេលថ្ងៃព្រឹកក៏ត្រូវបានបញ្ចប់សិស្សនៅក្នុងថ្នាក់របស់ រាងតូចក៏ដេីរចេញបណ្ដេីរៗ។
« ថេយ៍ចាំផង »ជុងហ្កុក ហៅថេយ៍អោយចាំខ្លួន ព្រោះគេចង់នៅជិតគ្នាដេីម្បីអោយមានភាពកាន់តែស្និតស្នាល
« ហេីយថីលោកឯង ជេីងជាប់និងខ្ញុំ»ថេយ៍ ងាកក្រោយថាអោយជុងហ្គុក មិនចាំអោយមនុស្សដេីរទៅអស់
« ជេីងជាប់និងថេយ៍ហ្នឹងហេីយ បានចង់ដេីរទៅជាមួយ»ជុងហ្កុក និយាយទាំងបញ្ចេញស្នាមញញឹម
« ពិតជាធុញណាស់ »ថេយ៍ ដកដង្ហេីមវែងមុននុងឈានជេីងដេីរទៅមុខ
« បងដេយ៉ុង លោកជុង ខ្ញុំទៅមុនហេីយ»ជីមីន លាអ្នកទាំង2ទៅមុនព្រោះគេត្រូវទៅចាំទ្បានភូមិគ្រឹះគេមកយក
« អឹម»ដេយ៉ុង និងជុងហ្គុក ក៏រត់ទៅតាមមនុស្សដែលងរដេីរទៅមុនគេមិញនេះ។មកដល់កន្លែងទុកទ្បាន ជុងហ្គុកក៏ទ្បេីងទ្បាន តែមិនភ្លេចលាអ្នកនៅខាងក្នុងទ្បានរបស់ដេយ៉ុងទ្បេីយ
«ថេយ៍ខ្ញុំទៅមុនហេីយ»ជុងហ្គុក
« ទៅៗចាំបាច់លាខ្ញុំ »ថេយ៍ អេីតករចេញមកស្ដីអោយជុងហ្គុក
« ថេយ៍ពេលខឹងបែបនេះគួរអោយស្រលាញ់ណាស់»ជុងហ្គុក ថាអោយហេីយក៏ចូលក្នុុងទ្បានយ៉ាងលឿន មិនចង់លឺពាក្យថេយ៍ជេទាន់។តែអ្នកតែត្រូវគេសរសេីមិញនេះមិនបានជេទេតែត្រូវគាំងនិងមួយកន្លែង។មុខរបស់គេដូចទ្បេីងកម្ដៅពេលលឺពាក្យនោះ
« ថេយ៍អៀននិងជុងហ្គុកមែនទេ បានមុខក្រហមបែបនិង»ដេយ៉ុង ឃេីញមុខរបស់ថេយ៍ក្រហមបានគិតថាវាជាការអៀន
« ខ្ញុំមិនបានអៀនទេ បងមិនមេីលទេអីមេឃក្ដៅចង់ងាប់»ថេយ៍ ចង្អុលទៅព្រះអាទិត្យ
« ចុះនេះនៅក្នុងទ្បាន មានម៉ាសុីនត្រជាក់ មិចបានក្ដៅ»ដេយ៉ុង តាមទាន់ពាក្យកុហករបស់ប្អូន ក៏ឆ្លេីយបកទៅវិញធ្វេីអោយរាងតូច ឆ្លេីយមិនចេញ
«ខ្ញុំគ្មានបានអៀនទេ អាលោកស្អីគេនុងមានអ្វីត្រូវអៀនជាមួយផង»ថេយ៍ ឆ្លេីយដាច់ខាតថាមិនបានអៀន
«ទៅមិនអៀន ក៏មិនអៀន ប្រយ័ត្នថ្ងៃណាមួយលង់ស្រលាញ់គេអត់ដឹងខ្លួនទៅ»ដេយ៉ុង ក៏បេីកទ្បានចេញទៅ
ជីមីន នៅឈរចាំមេីលទ្បានភូមិគ្រឹះមកយកតែមិនឃេីញមកសោះ គេឈរចាំយូរពេក ក៏មានទ្បានមួយបេីកមកជិតគេ។
« នៅឈរចាំនរណាគេ ដែលក្មេងតូច»ស៊ូហ្គា អេីតករតាមទ្វាទ្បានមកនិយាយជាមួយនិងជីមីន
« ឈរចាំប្ដីមកយក»ជីមីន ឆ្លេីយបែបធុញមុខអ្នកនៅចំពោះមុខខ្លួន
« ឥទ្បូវប្ដីមកយកហេីយ ឆាប់ទ្បេីងទ្បានមក»ស៊ូហ្គា
« អត់ទាន់ឃេីញប្ដីខ្ញុំមកផង»ជីមីន ធ្វេីសម្លឹងងាកឆ្វេងងាកស្ដាំ
« នៅមុខនេះហេីយប្ដីរបស់អូន ឆាប់ទ្បេីងទ្បានមក ប្រយ័ត្នខូចស្បែក លែងមានអ្នកស្រលាញ់» ស៊ូហ្គា
« ទោះខ្ញុំត្រូវខូចស្បែកក៏ប្ដីខ្ញុំនៅស្រលាញ់ដែល បាទ»ជីមីន
« ចុះប្រពន្ធចង់ទៅផ្ទះទេ ប្ដីជូនទៅ»ស៊ូហ្គា
« ស្អីលោកឯង ប្ដីប្រពន្ធស្អី នៅទីនេះ ខ្ញុំគ្រាន់តែនិយាយលេង»ជីមីន
« ខ្ញុំក៏គ្រាន់តែហៅលេង»ស៊ូហ្គា
« ឥទ្បូវនេះ ជីមីនទៅផ្ទះទេ ខ្ញុំជូនទៅ មេីលទៅគេចេញអស់ហេីយ»ស៊ូហ្គា
« មិនអីទេខ្ញុំអាចនៅចាំទ្បានមកយកបាន»ជីមីន
« បេីគេមកយក មកយកតាំងពីយូមិនមែនអោយជីមីន នៅឈរចាំបែបនេះទេ ប្រហែលមកពីគាត់រវល់មិនបានមកយកហេីយ ឆាប់ទ្បេីងទ្បានខ្ញុំមក ខ្ញុំជូនទៅផ្ទះ» ស៊ូហ្គា
« ទោះយូរក៏ត្រូវឈរចាំដែល មិនជិះជាមួយលោកទេ»ជីមីន
« បេីនៅចាំទៀត ក៏ចាំចុះតែបេីមានគេមកចាប់អីខ្ញុំមិនដឹងទេ ព្រោះគេកំពុងល្បីអ្នកចាប់ខ្លួនយកទៅលក់ផង ខ្ញុំទៅមុនហេីយ»ស៊ូហ្គា រៀបនិងធ្វេីបេីកទ្បានចេញទៅតែក៏មានសម្ដីហៅគេវិញ
« ឈប់លោកខ្ញុំទៅ ដែលមិញខ្ញុំនិយាយលេងតេីស ហិហិ»ជីមីន រត់ទៅស្រែកអោយស៊ូហ្គាឈប់
« ចេះខ្លាចដែរ»ស៊ូហ្គា ញញឹមពេលប្រេីល្បិចមួយនេះបានផលមែន
« មិញខ្ញុំនិយាយលេងនិងណា បេីកទ្វាទ្បានបន្តិចមក»ជីមីន ប្រាប់អោយអ្នកខាងក្នុងបេីកសោរទ្វាខាងក្រោយ ដេីម្បីអោយគេចូល គេក៏ដេីរទៅបេីកទ្វាក្រោយ តែត្រូវឈប់វិញ
« នរណាថាអោយឯង អង្គុយខាងក្រោយ ត្រូវមកអង្គុយខាងមុខជាមួយខ្ញុំ»ស៊ូហ្គា ដាក់គំហិត ទៅរាងតូច គេនៅឈរអេសក្បាលមិនដឹងគួរទៅរឺមិនទៅ
« ឆាប់ទ្បេីងប្រយ័ត្នខ្ញុំដូរចិត្ត»ស៊ូហ្គា ជីមីនពេលលឺថាគេនិងប្ដូរចិត្តក៏រត់ទៅបេីកទ្វាខាងមុខយ៉ាងលឿន រាងក្រាស់សេីចពេលបោកក្មេងបានបែបនេះ។ ស៊ូហ្គា ក៏ជូនជីមីនមកដល់ផ្ទះ
«អរគុណលោកហេីយ»ជីមីន ក៏បេីកទ្វាចេញទៅអោយអឹមអៀនមាត់
« ឈប់សិនជីមីន ល្ងាចនេះអាចទៅអាហារពេលល្ងាចជាមួយខ្ញុំបានទេ» ស៊ូហ្គា ស្រែកអោយគេឈប់ រាងតូចក៏ឈរចាំស្ដាប់ ហេីយបែបមុខមកវិញដោយផ្ដល់សញ្ញាថា និងទៅជាមួយរួមជាមួយទឹកមុខអៀនផង ក៏រត់ចូលភូមិគ្រឹះយ៉ាងលឿន
«គួរអោយខ្នាញ់ ចាំមេីលពេលណាមួយញិចអោយ លែងចេះតមាត់តែម្ដងហេីយ»ស៊ូហ្គា
YOU ARE READING
បេះដូងខ្ញុំត្រូវការអ្នក (ចប់)
Разноеអាចទេលេីកលែង ទោសគ្រប់យ៉ាងគន្លងមក និពន្ធ:ហាក់អូមេហ្គាតូច