Ep15:អ្នកគ្រប់គ្នា និងដឹងការពិតនៅថ្ងៃនេះ

2.4K 159 1
                                    


ថ្ងៃជួបលាងក៏បានឈានមកដល់នៅក្នុងបរិវេនសាលាដែលគេត្រូវធ្វេីគឺនៅមួយកន្លែងនៅក្នុងសាលា ដែលមានកន្លែងរាំរែក តុញាំអីៗ។មេឃក៏ជិតយប់មនុស្សដែលរៀននៅក្នុងសាលាក៏នាំគ្នាមកបណ្ដេីរៗ
ឯនៅក្នុងភូមិគ្រឹះគីម រាងតូចកំពុងតែឆ្លុះកញ្ចក់ ទៅរូបរាងពេលដែលពាក់ឈុត ដែលមនុស្សមិនដែលស្គាល់មុខទិញអោយ គេពិតជាសាកសមនិងឈុតមួយនេះណាស់ គេមេីលខ្លួនឯងមិនដាច់ពីភ្នែកទ្បេីយ តែក៏ជាថ្ងៃពិសេសដែល ព្រោះថេយ៍មិនបានផាត់មុខអាក្រក់ទៀតនោះទេ គេគិតថានិងបញ្ចេញ រូបរាងពិតគេហេីយ គេខ្ជិលនិងលាក់វាទៀតណាស់ គេក៏ចេះហត់និងការផាត់មុខលាក់បាំងរូបរាងពិតប្រាកដរបស់គេ
« អ្នកគ្រប់គ្នានិងដឹងការពិតនៅថ្ងៃនេះ »ថេយ៍ ទាញក្រេមមកលាបលេីបបូរមាត់បន្ដិចហេីយវាមានសំណេីមលេីបបូរមាត់ មិនចាំបាច់ដាក់អោយផ្កាឈូកក៏បបូរមាត់គេផ្កាឈូកស្រាប់ហេីយ
« ថេយ៍ហេីយឬនៅប្រយ័ត្នទៅមិនទាន់គេណា»ដេយ៉ុង ស្រែកហៅពីខាងក្រៅទៅមនុស្សដែលនៅក្នុងបន្ទប់
« រួចរាល់ហេីយបងប្រុស» ថេយ៍បេីកទ្វាចេញមកអោយឃេីញរូបសម្រស់របស់គេ សម្បីតែដេយ៉ុងក៏ ភ្លឹងនិងសម្រស់គេផងដែល
«ថ្ងៃនេះថេយ៍ស្រស់ស្អាតណាស់»ដេយ៉ុង
«សរសេីរ ខ្ញុំពេកហេីយបងប្រុស ឆាប់ទៅៗ»ថេយ៍
«អឹម»ដេយ៉ុងក៏ដេីរចុះទៅខាងក្រោមសម្ដៅទៅ ទ្បានដោយមានរាងតូចដេីរតាមពីខាងក្រោយ។ពួកគេបានបេីកទ្បានចេញមក ដល់កន្លែងជប់លៀង រួចក៏ជិះចូលទៅខាងក្នុង។
« បងយ៉ុងខ្ញុំដូចជាមិនទម្លាប់ បញ្ចេញមុខពិតសោះ »ថេយ៍
« មុខពិត ថេយ៍ស្អាតបែបនេះគេងាកមេីលគ្រប់គ្នាហេីយ» ដេយ៉ុង ឆ្លេីយតប ទាញដៃបិទទ្វាទ្បានវិញ
« តោះឆាប់ដេីរចូលកម្មវិធីទៅ»ដេយ៉ុង
ពួកគេដេីរចូលកម្មវិធី ដោយថេយ៍ដេីរទទឹមនិងដេយ៉ុង អ្នកគ្រប់គ្នាពិតជាភ្ងាក់ផ្អេីលនិងសម្រស់របស់ថេយ៍ខ្លាំងណាស់ ធ្លាប់តែឃេីញមុខរបស់គេមានមុនពេញមុខ តែឥទ្បូវដូចជាទេវបុត្រធ្លាក់មកពីលេីមេឃ រកអ្វីទ្រឹមមិនបាន។
« នាងជីយូ ឯងឆាប់មេីលទៅ អាសិស្សពូកែនោះទៅ មិចបានជាមុខវាទៅជាស្អាតបែបនេះវិញ» មិត្តជីយូ ចង្អុលទៅកាន់មនុស្សដែលកំពុងថតរូប
« វាគ្រាន់តែផាត់ម្សៅពីលេីទេដឹង ហេីយមានភ្លេីងពេញនិងទៀត យេីងមិនជឿថាជាមុខសុីនរបស់វាទេ»ជីយូ ពេកមាត់សម្លឹងទៅមនុស្សដែលកំពុងថតរូប
« ចាំមេីលយេីងនិងពិសោធន៍អោយពួកឯងដឹង»ជីយូ ធ្វេីមុខបែបអ្នកឈ្នះ គេស្អប់ថេយ៍ណាស់ ព្រោះគេជាសិស្សពូកែ ទោះសិស្សគ្រប់គ្នាមានស្អប់ មានស្រលាញ់គេក៏ដោយ ក៏គេនៅតែមានគ្រូយកចិត្តទុកដាក់ជាងគេ
«ឯងចង់ធ្វេីយ៉ាងមិច?»
«ពួកឯងចាំតែមេីលចុះ»ជីយូ ក្ដោបដៃសម្លឹងមេីលទៅកាន់មនុស្សដែលកំពុងចោមរោមទៅដោយមនុស្សស្រី ប្រុសសុំគេថតរូប មេីលទៅពួកគេពិតជាលង់និងសម្រស់របស់គេណាស់ ។

បេះដូងខ្ញុំត្រូវការអ្នក (ចប់)Where stories live. Discover now