+2ខែក្រោយមក
ការលាក់បាំងពីខ្លួនឯងទៅគ្រួសារនិងអ្នកដទៃនៅតែជាប់រហូត មិនអោយនរណាដឹងនោះទេថាខ្លួនមេីលឃេីញបានវិញនោះទរ រយះពេល2ខែបន្តមកទៀតនេះ គេនៅតែលាកមិនប្រាប់នរណាទាំងអស់ ចំណែកគេនិងថេយ៍វិញ មួុយថ្ងៃៗគេកាន់តែស្និតស្នាលនិងគ្នាខ្លាំងៗទ្បេីង។
« លោកថ្ងៃនេះជាថ្ងៃរៀបការរបស់មិត្តលោកទៅដែលឬទេ»ថេយ៍ សួរទៅជុងហ្គុកដែលអង្គុយនៅជិតគេ
« ទៅតេីសការមិត្តទាំងមូល លោកគ្រូពេទ្យទៅដែលមែនទេ»ជុងហ្គុក
« ទៅក៏ព្រោះគេបានអញ្ជេីងគ្រួសារខ្ញុំដែរ»ថេយ៍
« បេីលោកគ្រូពេទ្យទៅ ខ្ញុំប្រាកដជាទៅដែលហេីយ »ជុងហ្គុក ញញឹមចេះធ្មេញទន្សាយដាក់ថេយ៍
« លោកមានឈុតរួចហេីយមែនទេ»ថេយ៍
« មានរួចហេីយ ឈុតច្រេីនណាស់នៅក្នុងទូរខោអាវ ខ្ញុំមិនចង់ចំណាយលុយទៀត ពាក់ឈុតដដែលទៅ»ជុងហ្គុក
« អ្នកមានគេនិយាយអញ្ចឹងឬមានតែលោកមួយទេ គេមានតែទៅទិញសម្លៀកបំពាក់ថ្មី គេមិនពាក់ដដែលៗនោះទេ នរណាបានលោកធ្វេីប្ដីសំណាងមិនបាច់ទេ»ថេយ៍
« លោកគ្រូពេទ្យទេដឹងដែលសំណាងនោះ»ជុងហ្គុក
« ឈប់និយាយរកលោកហេីយ ទៅសម្រាកបានយប់ទៅមង្គលការ»ថេយ៍
«ទៅគេដែរ»ជុងហ្គុក ក្រោកចេញពីសាទ្បុង ថេយ៍ក៏ដឹកដៃគេចូលទៅក្នុងបន្ទប់។ព្រះអាទិត្យលិចបាត់ទៅមេឃក៏ប្រែទៅជាងងឹតមិនមានពន្លឺ ដល់ប្រទេសកូរ៉េ។ងាកមកមេីលនៅសណ្ឋាគារមួយដល់ប្រណិតមួយនេះវិញ កំពុងមានកម្មវិធី មង្គលការរបស់ស៊ូហ្គា និងជីមីន មនុស្សដែលត្រូវបាន គ្រួសារ ទាំងសងខាងអញ្ចេីងមកក៏ប្រញ៉ាប់ដេីរចូលកម្មវិធី ជាហូរហែល។
« កូនក្រមុំបងថ្ងៃនេះស្អាតណាស់»ស៊ូហ្គា ដេីរចូលក្នុងបន្ទប់តែងខ្លួនរបស់ជីមីន ដេីម្បីចង់មេីលសង្សារខ្លួនថា ថ្ងៃនេះស្អាតយ៉ាងណា
« បងកុំបញ្ជោរអូន មិនសុីជោរមួយទេ »ជីមីន ងាកចេញពីមុនអ្នកដែលជិតខ្លាចជាប្ដីក៏ព្រោះតែគេអៀនពេកមិនហានប្រឈមមុខជាមួយ
« មកបងដឹកដៃអូនចេញទៅខាងក្រៅ ដេីម្បីទៅទទួលភ្ងៀវបានពួកយេីងទៅសំដំណេកណា ប្រពន្ធបង »ស៊ូហ្គា
« មិនហានឈ្លេីយដាក់អូនផងហេ»ជីមីន
«បងនិយាយលេងទេ ឆាប់តែខឹង»ស៊ូហ្គា បែបមុខចេញខ្លាចជីមីន មូលត្រចៀកគេ ព្រោះតែគ្រប់ពេលតែស៊ូហ្គា និយាយអីអោយទាស់ចិត្តគេ គេដឹងតែមូលសន្លឹកត្រចៀកនិងហេីយ។
![](https://img.wattpad.com/cover/319518918-288-k106548.jpg)
YOU ARE READING
បេះដូងខ្ញុំត្រូវការអ្នក (ចប់)
De Todoអាចទេលេីកលែង ទោសគ្រប់យ៉ាងគន្លងមក និពន្ធ:ហាក់អូមេហ្គាតូច