ថេយ៍ក៏ដេីរតម្រង់ទៅកាន់តុដែលមានវត្តមានអ្នកជាសង្សារ
« ជុងហ្គុក នេះបង..?» ថេយ៍ ដេីរមកដល់ក៏អាចឃេីញមុខមនុស្សម្នាក់ទៀតថាជានរណា
« នេះជាអ្វី បងកំពុងតែធ្វេីអ្វីអោយពិតប្រាកដ»ថេយ៍ បែរមុខមិនបញ្ចេញទឹកភ្នែក នៅចំពោះមុខអ្នកជាសង្សារនិងស្រីម្នាក់ដែលរួមតុនិងថេយ៍
« ថេយ៍គឺថាបង..» ជុងហ្គុក ពិតជាគាំងរកអ្វីនិយាយមិនចេញព្រោះអ្នកជាសង្សារក៏នៅក្នុងហាងនេះដូចគ្នា
« បងស្អី ជុងហ្គុក បងពិតជាថោបទាបណាស់ ទាក់ទងអូនហេីយ នៅទៅមានគេមួយទៀត » ថេយ៍ ក្ដោបដៃនិយាយទាំងទឹកមុខក្រហម ដូចប៉េះប៉ោស
« ថេយ៍ពួកយេីងគ្រាន់តែចង់មកញាំបាយតែ2នាក់ មិនមានអ្វីលេីសនិងទេ »ប៊ែលលា ដែលកំពុងតែសប្បាយចិត្តដែលធ្វេីអោយសង្សាររបស់គេឈ្លោះគ្នា មិមដឹងថានាងមកហាងមួយនេះចំជាមួយហាងរបស់ថេយ៍នោះទេគេគ្រាន់តែមានគម្រោងចង់មកញាំបាយតែ2នាក់ជុងហ្គុកប៉ុណ្ណោះតែនេះ មកចំគល់ដៅបន្ថែមតែម្ដង
« ឆាប់បិទមាត់ មាយារបស់នាងភ្លាមទៅ» ថេយ៍
« ថេយ៍ស្ដាប់បងសិនទៅ ណាថេយ៍ កុំខឹងបងអី »ជុងហ្គុក ចូលមកលូកដៃចាប់ដៃរបស់ថេយ៍អោយនៅស្ដាប់ខ្លួននិយាយសិន
« ឃេីញនៅនិងមុខហេីយ មានអីត្រូវនិយាយទៀត »ថេយ៍ ក៏ដោះដៃចេញពីការចាប់របស់ជុងហ្គុក ។ជីមីនដែលនៅមេីលខាងលេីក៏ចុះមក ខាងក្រោម
« ស្ដាប់បងនិយាយសិនអោយដឹងរឿង មិនមែនអោយអូន មិនបានស្ដាប់អ្វីសោះអោយយល់ច្រទ្បំនោះទេ »ជុងហ្គុក ក៏ចាប់លេីកថេយ៍ដេីរចេញទៅ មិនចង់អោយនៅយូរគេខ្នាញ់ណាស់ មនុស្សរឹងមិនចង់ស្ដាប់ខ្លួននិយាយ
« លែងខ្ញុំភ្លាម ពេលនេះខ្ញុំគ្មានសង្សារទេ ខ្ញុំនៅទំនេរ លែងខ្ញុំភ្លាម »ថេយ៍ រេីសបម្រាស់ខ្លួនចេញពីការចាប់របស់ជុងហ្គុក តែគេរេីសមិនរួចនោះទេ ព្រោះកម្លាំងរបស់គេ មិនអាចទប់ទល់ជាមួយកម្លាំងជុងហ្គុកបានទេ
« កុំរេីសទៀត ប្រយ៏ត្នបងវៃគូទបែក»ជុងហ្គុក គម្រាមអ្នកនៅលេីស្មារអោយឈប់រេីស ពេលលឺបែបនេះគេក៏ឈប់រេីសមែន ជុងហ្គុកក៏សេីចទេ ធ្វេីបែបនេះបានផល។« ប្រុសនៅទីក្រុងនេះច្រេីនរាប់មិនអស់មិនទៅទាក់ បែរជាមកទាក់របស់គេ គួរអោយខ្ពេីម» ជីមីន ចុះមកខាងក្រោមក៏សន្មត់ដឹងថានាងម្នាក់នេះដឹងតែកំពុងទាក់ជុងហ្គុកហេីយ បានគេនិយាយចោលបែបនេះ
« អាយយ ឯងចេះដឹងស្អី អាឆ្គួត »ប៊ែលលា លេីកដៃរកទះជីមីន តែត្រូវឈប់
« អោយតែហានទះខ្ញុំទៅមេីល កាំបិតនេះ និងធ្វេីអោយមុខក្រាស់ដូចជានាងមកស្ដេីងវិញ ហានទៅមេីល ហានទៅ»ជីមីន ស្រវ៉ាកាំបិតនៅជិតដៃ ទាញមកគំរាមអ្នកដែលរកទះខ្លួន។ប៊ែលលា ក៏ទម្លាក់ដៃចុះវិញ ក្រោយពីជីមីនរកកាំបិតមកទប់ទល់និងគេ
« មិនចាំបាច់ខំអោយសង្សារគេបែកគ្នានោះទេ ព្រោះពួកគេមិនងាយបែក យល់ទេមីនាងមុខក្រាស់ ពូកែដេីរយករបស់គេ លាសិនហេីយ »ជីមីន លាដៃដេីរចេញពីកន្លែងនេះ ទុកអោយប៊ែលលា ខឹងក្ដោបដៃមិនសុខចិត្ត មុនដំបូងក៏គិតថាគេនិងបែកគ្នាតែមានអីជុងហ្គុកក៏ចាប់ថេយ៍ ចេញទៅបាត់
« ចាំមេីលចុះ យេីងមិនចុះចាញ់ពួកឯងងាយៗទ្បេីយ»ប៊ែលលា ទុកលុយលេីតុហេីយកាន់កាបូកដេីរចេញទាំងមុខមិនរីក
YOU ARE READING
បេះដូងខ្ញុំត្រូវការអ្នក (ចប់)
Sonstigesអាចទេលេីកលែង ទោសគ្រប់យ៉ាងគន្លងមក និពន្ធ:ហាក់អូមេហ្គាតូច