រាងតូចពេលដែលចេញពីភូមិគ្រឹះចនមក គេក៏ជិះទ្បានតាកសុីមកកន្លែងដែលគេណាត់គ្នាជាមួយនិងជីមីន គេមកកូរ៉េមិនបានប្រាប់ជីមីនអោយដឹង អញ្ចឹងថ្ងៃនិងក៏សុំមកជួបផ្ទាល់ព្រោះខានមកលេងគ្នាយូរប្រាកដជានឹកគ្នាមិនខាន
« អាថេយ៍ អញនៅកន្លែងនេះ»ជីមីន ធ្វេីដៃជាសញ្ញាដល់មនុស្សដែលដេីរចូលហាងងាករកមេីលមិត្តរបស់ខ្លួន
« ជីមីនមិត្តសម្លាញ់ នៅតែស្រស់ស្អាតដដែរ» ថេយ៍ រត់ចូលមលអោបមិត្តខ្លួនរួមទាំងនិយាយពាក្យសរសេីរ
« មិត្តក៏ដូចគ្នា នៅតែស្រស់ស្អាត មិនចាញ់ពីមុនទេ»ជីមីន
« និយាយអញ្ចឹង ស្នេហាឯងដេីរដល់ណាហេីយ ជិតរៀបការឬនៅ»ថេយ៍
« មែនភ្លេច ឯងណាត់យេីងមក លម្មត្រូវយេីងហៅឯងទៅចូលរួមមង្គលការយេីងផងដែរ»ជីមីន និយាយទាំងញញឹមទៅកាន់មិត្ត
« ថាមិច ជិតរៀបការ»ថេយ៍ និយាយរាងភ្ងាក់ផ្អេីលពេលលឺដំណឹងនេះ
«ក៏ដូចអ្វីដែលឯងលឺនិងហេីយ ចុះឯងនោះមកដល់កូរ៉េ មិនគិតទៅលេងជុងហ្គុកទេឬ»ជីមីន ហេតុអ្វីបានជាជីមីនដឹងព្រោះតាំងពីថេយ៍ទៅអាមេរិកនោះពួកគេបានទាក់ទងគ្នាតាមទូរស័ព្ទអញ្ចឹងបានជាថេយ៍ប្រាប់រឿងខ្លួននិងជុងហ្គុក បានបែកគ្នាអោយជីមីនដឹង តែរឿងជុងហ្គុក គ្រោះថ្នាក់អីនិង ជីមីនទេីបតែដឹងពីស៊ូហ្គាដែលជាសង្សាររបស់គេដែលទេ
« យេីងភ្លេចប្រាប់ឯងរឿងមួយនិង គ្រួសាររបស់ជុងហ្គុលបានអោយយេីងធ្វេីជាពេទ្យប្រចាំការរបស់ជុងហ្គុក»ថេយ៍ អោនមកខ្សឹបដាក់ត្រចៀកជីមីន ពេលលឺសម្ដីមិត្តហេីយជីមីន ចំហោមាត់ចាំស្ដាប់មិនហានបិទមាត់នោះទេ
«ហេីយបេីឯងចូលទៅធ្វេីនៅទីនោះ ឯងមិនបានជួបជុងហ្គុក អញ្ចឹងគេមានសុំឯងត្រូវឬអត់»ជីមីន
« សុំត្រូវមិចនិងបានបេីយេីងប្រាប់គេថាយេីងឈ្មោះជីយ៉ុង មិនមែនថេយ៍ផង តែរឿងនិងត្រូវជុងហ្គុកនិង លោកអ៊ុំចនហៅយេីងថាថេយ៍ តែយេីងក៏ប្ដូរប្រធានបទមកថាឈ្មោះយេីងថេយ៍នុងក្លែងកាយទៅ»ថេយ៍
« គំនិតខ្ពស់មែន ចុះបេីជុងហ្គុកដឹងការពិតថាឯងជាថេយ៍នោះ»ជីមីន ថេយ៍មិនបាននិយាយឆ្លេីយតបនិងសំណួរជីមីនមួយនេះទេ គេបានត្រឹមតែស្ងាត់
« គេមិនអាចដឹងទេ ព្រោះយេីងពូកែជាងគេ »ថេយ៍
« ចុះឥទ្បូវនេះគេយ៉ាងមិចហេីយ លឺថាជុងហ្គុកមេីលមិនឃេីញ»ជីមីន
« ត្រូវហេីយគេមេីលមិនឃេីញទេ តែគេអាចមេីលឃេីញវិញបេីសិនមានការព្យាបាលល្អ»ថេយ៍
« ចាំមេីលពេលគេមេីលឃេីញវិញ ឯងប្រហែលមិនរួចពីកណ្ដាប់ដៃគេទេ អាថេយ៍»ជីមីន
« គេមេីលឃេីញក៏រត់ចេញពីគេទៅ មិនចង់នៅជាមួយមនុស្សបែបនេះទៀតទេ»ថេយ៍ និយាយប្រាប់ជីមីន បែបនិង តែក្នុងចិត្តមិនដូចការនិយាយ និយាយផ្សេងចិត្តផ្សេង
« កម្មង់អីមកផឹកលឿនទៅបានទៅដេីរលេងទៀត»ជីមីន
ពួកគេក៏កម្មង់អីមកញាំតាមចំណូលចិត្តរបស់ពួកគេ បន្តមកគេក៏ធ្វេីដំណេីរទៅកន្លែងផ្សេងៗទៀត។
« ចៅហាយរឿងដែលចៅហាយអោយសេីបបានដឹងហេីយ »វីន ក៏ចូលមកក្នុងបន្ទប់របស់ជុងហ្គុក ដែលគេទេីបតែក្រោកពីគេងអម្បាញ់មិញនេះ
« ឆាប់និយាយមក» ជុងហ្គុកគេ ចង់ដឹងខ្លាំងណាស់ មិនអាចទុកអោយមានចម្ងល់នៅក្នុងខួរក្បាលរបស់គេបានទេ
«លោកគ្រូពេទ្យប្រចាំការរបស់ចៅហាយ គេមកពីត្រកូលគីម ដែលជាដៃគូរសហការណ៍របស់ក្រុមហ៊ុនចន ថ្មីៗនេះ កាលពីមុនគេនៅរៀនសាលាល្បីនៅក្នុងទីក្រុងនេះគឺជាសាលាចៅហាយរៀននោះហេីយ បន្ទាប់មកគេក៏រៀនចប់ បានទៅរៀនតនៅអាមេរិកជាមួយនិងបងប្រុសរបស់គេឈ្មោះដេយ៉ុង ហេីយគេក៏រៀនផ្នែកពេទ្យរយះពេល8ឆ្នាំក៏បានមកប្រលងធ្វេីពេទ្យ តែលោកប្រុសចន ក៏បានសុំលោកគីម យកគេមកធ្វេីជាពេទ្យប្រចាំការរបស់ចៅហាយ »វីន រៀបរាប់ប្រាប់អំពីប្រវត្តិរបស់ថេយ៍ប្រាប់ទៅជុងហ្គុក ទឹកមុខជុងហ្គុកពេលនេះពោលពេញទៅដោយស្នាមញញឹម ពេលនេះមនុស្សដែលគេបាននឹន បានមកនៅជិតគេហេីយ មិនបាច់ខំរកនាំតែហត់ទៀតទេ
«ចុះឈ្មោះពិតនោះឈ្មោះអ្វី»ជុងហ្គុក
« ឈ្មោះ គីមថេយ្យុង ចៅហាយ»វីន
« បានហេីយឯងអាចទៅធ្វេីការឯងបានហេីយ ហេីយឯងហៅម៉ាក់យេីងចូលមកបន្ទប់យេីងបន្តុច»ជុងហ្គុក
«បាទចៅហាយ »វីនក៏ដេីរចេញទៅ
« ក្មេងក្បាលខូច ចូលមកព្យាបាលបងហេីយ បោកបងថាជាអ្នកផ្សេងទៀត ចាំមេីលចុះក្មេងកំហួច»ជុងហ្គុក ញញឹមមិនបានពីផ្ទៃមុខព្រោះមនុស្សដែលខ្លួននឹកបានចូលមកជិតនិងគេហេីយ។សំទ្បេងបេីកទ្វាក៏បានលឺដល់ត្រចៀករបស់ជុងហ្គុក នោះគ្មាននរណាក្រៅពីម៉ាក់គេនោះទេ
« ជុងហ្គុក ត្រូវការអ្វីដែលកូន»អ្នកស្រីចន សួរទៅកូនព្រោះវីនបានទៅប្រាប់គាត់ថាជុងហ្គុក ហៅគាត់
«ម៉ាក់ម៉ោងប៉ុន្មានហេីយ»ជុងហ្គុក លោកស្រីចនក៏សម្លឹងទៅម៉ោងដែលភ្ជួលនិងជញ្ជាំង
«ម៉ោង 4 ល្ងាចហេីយ មានការអ្វីកូន»អ្នកស្រីចន
« ម៉ាក់ខលទៅលោកគ្រូពេទ្យបន្តិចទៅ កូនដូចជាឈឺភ្នែកហេីយ»ជុងហ្គុក លឺថាម៉ោង4ល្ងាចហេីយ ក៏មានចិត្តខឹងក្នុងចិត្តជាខ្លាំងនេះទៅក្រៅជួបនរណាគេបានជាយូរដល់ថ្នាក់នេះ បេីគេមេីលឃេីញវិញគេទៅតាមដល់កន្លែង វៃគូទអោយហេីមតែម្ដង
«ចាំបន្តិចម៉ាក់ខលទៅឥទ្បូវហេីយ»អ្នកស្រីចន ក៏ទាញទូរស័ព្ទខលទៅថេយ៍
«បាទលោកស្រីខ្ញុំទៅដល់ឥទ្បូវនេះហេីយ »ថេយ៍ ចុចបិទទូរស័ព្ទក្រោកពីកៅអ៊ី
« ជីមីន យេីងទៅហេីយព្រោះពេលនេះជុងហ្គុក ភ្នែករបស់គេឈឺ ជួបគ្នាថ្ងៃក្រោយណា» ថេយ៍
« អឹម»ជីមីន ថេយ៍ក៏ដេីរចេញទៅខាងក្រៅ ហៅតាក់សុីជិះទៅភូមិគ្រឹះចនវិញ មួយសន្ទុះទ្បានក៏បានបេីកមកដល់មុខភូមិគ្រឹះ រាងតូចក៏ហុចលុយទៅអ៊ុំបេីកតាក់សុីគេក៏ចុះប្រញ៉ាប់ចូលទៅក្នុងភូមិគ្រឹះ
«លោកយ៉ាងមិចហេីយ ឆាប់គេងទៅខ្ញុំពិនិត្យអោយ»ថេយ៍ បេីកទ្វាអោយឃេីញមនុស្សប្រុសម្នាក់អង្គុយដូចរងចាំថេយ៍រួចជាស្រេចតែមុខរបស់គេបង្កប់ទៅដោយទឹកមុខបែបខឹង
« វាលែងឈឺហេីយ»ជុងហ្គុក និយាយទៅកាន់ថេយ៍ដោយសំទ្បេងស្រងូចស្រងាត់ ថេយ៍លឺហេីយដូចជាមិនស្រួលក៏និយាយលួងលោមជុងហ្គុក
« មិនឈឺលោកក៏ត្រូវពិនិត្យដែលមកឆាប់គេងទៅ ចាំខ្ញុំពិនិត្យអោយលោក» ថេយ៍ និយាយទៅកាន់ជុងហ្គុកដោយសំទ្បេងស្រទន់អាចធ្វេីអោយចិត្តមនុស្សដែលខឹងគេអាចទន់តាមនិងដែល តែចិត្តម្នាក់នេះមិនទន់នោះទេ នៅអង្គុយដដែលមិនដេកតាមបញ្ជារបស់ថេយ៍ទ្បេីយ
« ទៅណាបានជាយូរដល់ថ្នាក់នេះ»ជុងហ្គុក ក៏ដាច់ចិត្តសួរទៅថេយ៍ ចង់ទុកអោយគេនៅម្នាក់ឯងបែបនេះមែនទេ ដឹងទេថាម្នាក់នេអបារម្ភប៉ុនណា ទៅយូរតាំងពីព្រឹករហូតដល់ល្ងាច
« ខ្ញុំមានណាត់និងណាបានជាយូរបែបនេះ »ថេយ៍
«ណាត់ជាមួយនរណាគេ ហេីយគេជាអ្វីនិងលោកគ្រូពេទ្យ»ជុងហ្គុក លែងប្រេីសំទ្បេងស្រងូតស្រងាត់ទៀតនោះទេ ពេលលឺថាគេទៅណាត់ជួបនរណាម្នាក់ គេនិយាយដោយសំទ្បេងខឹង ថេយ៍ពេលលឺសំទ្បេងជុងហ្គុកនិយាយបែបនេះដាក់គេ ក៏មានអារម្មណ៍ថាអន់ចិត្តដែលហានប្រេីសំទ្បេងខ្លាំងៗដាក់គេ
« ទាក់ទងអីនិងលោក ខ្ញុំណាត់ជាមួយនរណាគេក៏បាន មិនទាក់ទង»ថេយ៍ ទុកអារម្មណ៍អន់ចិត្តមួយលែកសិនសំខាន់ពេលនេះគេកំពុងខឹងដែលហានប្រេីសំទ្បេងធ្ងន់ៗដាក់គេ អញ្ចឹងមានតែនិយាយឌឺទៅវិញ
« ពេទ្យប្រចាំការត្រូវតែនៅមេីលអ្នកជំងឺ មិនមែនដេីរភ្លេចអ្នកជំងឺនោះទេ ដឹងទេ »ជុងហ្គុក ស្រែកគំហកដាក់ថេយ៍ ខ្លាំងៗពេលនេះគេមិនអាចទប់អារម្មណ៍របស់គេបាននោះទេ ព្រោះក្មេងមួយនេះឌឺគេធ្វេីអោយគេទប់អារម្មណ៍មិនជាប់ ថេយ៍ភ័យនិងសំទ្បេងរាងក្រាស់ពេកក៏សម្រក់ទឹកភ្នែក ថេយ៍មិនមាត់អ្វីនោះទេឈរសម្រក់ទឹកភ្នែកនៅមុខអ្នកដែលប្រេីសម្ដីខ្លាំងដាក់ខ្លួន ដោយស្ងាត់មិនមានអ្វីឆ្លេីយតប រាងក្រាស់ក៏ដាស់អារម្មណ៍ខ្លួនមកវិញ មិញនេះគេឆ្គួតអីប្រេីសម្ដីខ្លាំងដាក់ថេយ៍ គេប្រាប់ខ្លួនឯងហេីយៗថាមិនប្រេីសម្ដីខ្លាំងដាក់ថេយ៍នោះទេ
«លោកគ្រូពេទ្យ ខ្ញុំសុំទោស ដែលប្រេីសម្ដីខ្លាំងដាក់លោកគ្រូពេទ្យ »ជុងហ្គុក
« មិនអីនោះទេ »ថេយ៍ ឆ្លេីយទាំងសំទ្បេងស្អក់ៗទៅអ្នកអង្គុយចំពោះមុខ គេក៏ដេីរចូលបន្ទប់ទឹកដេីម្បីលុបលាងទឹកភ្នែកចេញ។អ្នកដែលលឺសំទ្បេងដូចជាយំរបស់រាងតូចហេីយក៏មានអារម្មណ៍ថាខ្លួនឯងខុសគេស្អប់ខ្លួនឯងដែលធ្វេីអោយថេយ៍យំ បេះដូងរបស់គេដូចគេកាប់ជា2 3កំណាត់ពេលលឺសំទ្បេងយំមួយនេះ។ថេយ៍ក៏ដេីរចេញមកវិញក្រោយពីលុបលាងមុខរួចរាល់
« លោកគ្រូពេទ្យ មកអង្គុយត្រង់នេះមក ឆាប់ទ្បេីង»ជុងហ្គុក វៃពូកតិចៗធ្វេីជាសញ្ញាថា អោយរាងតូចមកអង្គុយត្រង់នេះ
« មានការអ្វី»ថេយ៍
« ឆាប់មកអង្គុយត្រង់នេះមក ឆាប់ទ្បេីង»ជុងហ្គុក និយយាសារជាថ្មី ថេយ៍មិនខ្វល់ច្រេីនក៏ដេីរទៅអង្គុយត្រង់កន្លែងដែលជុងហ្គុកអោយគេអង្គុយ
« ដាក់ខ្លួនគេងមក »ជុងហ្គុក
«ហេតុអ្វីខ្ញុំត្រូវគេងនោះ »ថេយ៍
« គេងមកខ្ញុំគ្រាន់តែចង់មានខ្នោយអោប» ជុងហ្គុក
« ខ្នោយអោបមាន លោកមិនអោប មកអោបអីខ្ញុំ»ថេយ៍
«ណាលោកគ្រូពេទ្យ គេងមកខ្ញុំងងុយគេងហេីយ»ជុងហ្គុក ថេយ៍មិនតបតអ្វីទាំងអស់ក៏ព្រមគេងតាមជុងហ្គុក ជុងហ្គុកក៏ដាក់ដៃអោយថេយ៍កោយអង្អែរសក់ថេយ៍រហូតដល់គេគេងលក់លឺសំទ្បេងស្រមុក
«បងសុំទោស ដែលធ្វេីអោយអូនយំ បងសន្យាថាឈប់អោយអូនយំទៀតហេីយ បងមិនចង់លឺសំទ្បេងអូនយំទៀតទេ បងសុំទោស»ជុងហ្គុក ក៏អោនទៅថេីបថ្ងាស់របស់ថេយ៍ដែលគេងលង់លក់នៅលេីដៃរបស់គេ។ជុងហ្គុកក៏គេងអោបថេយ៍តាមក្រោយ មួយស្របក់អ្នកទាំង2ក៏គេងអោបគ្នាយ៉ាងមានក្ដីសុខដូចជាប្ដីប្រពន្ធថ្មីថ្មោង
![](https://img.wattpad.com/cover/319518918-288-k106548.jpg)
YOU ARE READING
បេះដូងខ្ញុំត្រូវការអ្នក (ចប់)
De Todoអាចទេលេីកលែង ទោសគ្រប់យ៉ាងគន្លងមក និពន្ធ:ហាក់អូមេហ្គាតូច