រាងតូចក៏ជិះមកដល់សាលាយ៉ាងលំបាកលំបិនមុខរបួសទុកយូរក៏កាន់តែឈឺ គេដេីរយកកង់ទុករួចរាល់ ឈានជេីងតម្រង់ទៅថ្នាក់រៀន
«អាថេយ៍ ឯងទៅត្រូវនិងអី មិចបានជា មានឈាមបែបនេះ» ជីមីន ដែលអង្គុយនៅក្នុងតុពេលងាក
ឃេីញ កែងដៃមិត្តភក្តិបែបនេះចាប់ផ្ដេីមហា៎មាត់សួរ«គ្មានត្រូវអីទេ គ្រាន់តែមានឆ្កែរត់កាត់ ហេីយយេីងភ័យពេកក៏កាច់ចង្កូតខ្លាំងដួលទៅ »ថេយ៍ ងាកទៅតុរាងក្រាស់ប្រេីក្រខ្សែរភ្នែកសម្លក់ដាក់បន្តិច ឈានជេីងបន្តចូលក្នុងតុអង្គុយ។
« វាចង់ថាយេីងជា ឆ្កែ»អ្នកអង្គុយចាំស្ដាប់ គ្រាន់តែលឺបែបនេះ ក៏មានខ្លួនយកតែម្ដង។
បន្តិចក្រោយមកគ្រូទាញបេីកទ្វាដេីរចូលមក គ្រប់គ្នារៀបរឹកដេីរចូលតុរាងខ្លួន។រៀនរហូតដល់ម៉ោងចេញទៅផ្ទះ រាងតូចរៀបចំរបស់របរ ដេីរចេញទៅជាមួយនិងមិត្តខ្លួនតម្រង់ទៅកាន់កន្លែងផ្ងេីរកង
«យេីងគិតថា ដេីរលេងបន្តិចទៅ ពួកយេីងខានដេីរយូរហេីយ»ជីមីន
« ដេីរទៅណាទៅ»ថេយ៍ ងាកមកសួរជីមីនវិញ
«កន្លែងណាក៏បាន តែគិតថាទៅទន្លេហាន តែម្ដងទៅ»ជីមីន«ចុះឯងរកជិះអ្វីទៅ» ដោយសារមិនដែលឃេីញមិត្តខ្លួនជិះកង មានអ្នកបេីកទ្បានមកយកដល់សាលា ទេីបរាងតូចសួរបែបនេះមិនចង់ពិបាកដល់រូបគេ។
«ជិះជាមួយឯងនិងហេីយ ចាំយេីងអ្នកឌុប»ជីមីន ទាញកងទ្បេីង ឌុបថេយ៍សម្ដៅទៅទន្លេហាន ពួកគេជិះផងសេីចផង ព្រោះវាសប្បាយរកអ្វីប្រៀបគ្មាន បន្តិចក្រោយមកពួកគេបានមកដល់ទន្លេហាន
«វានៅតែស្អាត» ថេយ៍ រត់ទៅមុខត្រដាងដៃស្រូបយកខ្យល់អាកាសបក់ពីមាត់ទន្លេមកប៉ះនិងដងខ្លួនគេ
«ពិតមែនហេីយ វានៅតែស្អាត»ជីមីន រត់មកពីខាងក្រោយស្រដីទ្បេីងឲ្យអ្នកខាងមុខលឺ ។ពួកគេទាំងពី ក៏ចេះតែដេីរ ទៅមុខបន្តិចម្ដងៗ រហូតដល់ព្រះអាទិត្យជិះលិច។
«ថេយ៍យេីងសួរឯងមួយបានទេ ឯងកុំខឹងយេីងណា» ងាកទៅមេីលទម្រង់មុខរាងតូច

YOU ARE READING
បេះដូងខ្ញុំត្រូវការអ្នក (ចប់)
Casualeអាចទេលេីកលែង ទោសគ្រប់យ៉ាងគន្លងមក និពន្ធ:ហាក់អូមេហ្គាតូច