រាងក្រាស់អង្គុយចុចទូរស័ព្ទលេង ចាំរាងតូចចេញពីងូចទឹក មួយស្របករាងតូចក៏ចេញមកវិញជាមួយនិងអាវដដែលព្រោះគេមិនទាន់មានអាវដូរនៅទ្បេីយទេ តែអាវមួយនេះនៅតែក្រអប់ជាប់ជានិច្ច។
« លោកចូលទៅ ងូចម្ដងទៅ»ថេយ៍ ដេីរជូតសក់ និយាយទៅកាន់មនុស្សដែលកំពុងតែចុចទូរស័ព្ទ
« បាទ»ជុងហ្គុក ក៏ទាញកន្សែងមួយទៀតចូលទៅក្នុងបន្ទប់ទឹក។ក្រោយពីរាងក្រាស់ងូចទឹក រៀបចំហេីយ ជុងហ្គុកក៏បាននាំថេយ៍មកកាន់ហាងខោអាវ ដេីម្បីទិញ2 3ឈុតសម្រាប់ដេីរលេងបន្តទៀត ។ព្រោះសាលាត្រូវឈប់សម្រាក
« មួយនេះស្អាតទេ លោក»ថេយ៍ ទាញអាវមកដាក់ជិតខ្លួនបែបអោយជុងហ្គុកមេីល
« មួយណាក៏សមនិងថេយ៍ដែលព្រោះថេយ៍ស្អាតស្រាប់»ជុងហ្គុក
« បញ្ជូរខ្ញុំពេកហេីយ »ថេយ៍ បែបមុខចេញទៅរកឈុតអាវផ្សេងទៀត
« ចុះលោកមិនទិញទេឬ»ថេយ៍ ដេីររកមេីលអាវចង់10ជុំហេីយនៅតែមិនឃេីញគេដេីរមេីលអាវអ្វីបន្តិចសោះ
«ខ្ញុំចាំយកឈុត គូរជាមួយថេយ៍»ជុងហ្គុក ត្រូវហេីយគេមកនេះគឺដេីម្បីទិញអាវជាគូរ ដូចជាគូស្នេហ៍ទូទៅគេពាក់
« យេីងទាំង2នាក់ជាសង្សារនិងគ្នាមែន បានចង់ទិញអាវជាគូរ »ថេយ៍
« បេីថេយ៍យល់ព្រមធ្វេីជាសង្សារខ្ញុំទៅ និងពួកយេីងនិងជាសង្សារនិងគ្នា នោះពាក់ខោអាវគូរក៏មិនខុស»ជុងហ្គុក
« សម្ដីព្រានម្ល៉េះលោក»ថេយ៍ ក៏ធ្វេីជាដេីររកមេីលអាវបន្តទៀត របស់free ហេីយចាំកាលយកអោយអស់ពីហាងតែម្ដងទៅក្រោយពីពួកគេប្ដូរសម្លៀកបំពាក់នៅហាងនោះហេីយ ជុងហ្គុកក៏បាននាំថេយ៍ទៅកាន់ហាងអាហារម្ដង ដែលជាអាហារបែបជប៉ុន
« ខ្ញុំខានញាំអាហារជប៉ុនយូរមកហេីយ នឹករសជាតិណាស់»ថេយ៍ ឃេីញស្លាកនៅមុខហាងហេីយក៏ទ្រាំមិនបានគេពិតជានឹករសជាតិវាខ្លាំងណាស់
« អញ្ចឹង ចាំកាលមកទៅញាំ»ជុងហ្គុក ក៏ទាញទ្វាចេញទៅ ដេីរទទឹមនិងរាងតូចចូលទៅខាងក្នុងដែលមានបុគ្គលិក ស្វាគមន៍គេនៅខាងមុខហាង
« រេីសម្ហូបដែលថេយ៍ចូលចិត្តទៅ»ជុងហ្គុក ហុចមីនុយអោយទៅថេយ៍មេីល
« មួយនេះ xxxxxx» ក្រោយពីរេីសម្ហូបហេីយ ពួកគេក៏នៅចាំអង្គុយអាហារមកដល់
«និយាយអញ្ចឹង បន្ទប់នៅសណ្ឋាគារនោះមានតែគ្រែមួយទេអីលោក?» ថេយ៍ដោយឆ្ងល់អស់ជាយូរម៉ោងក៏សួរទៅជុងហ្គុក
«ត្រូវហេីយ ព្រោះគ្រែ2ត្រូវបានគេកក់អស់ហេីយ បានជានៅតែបន្ទប់ដែលមានគ្រែតែមួយ»ជុងហ្គុក ការពិតទៅមិនមែនអស់បន្ទប់ដែលមានគ្រែ2នោះទេ មកពីគេចង់គេងគ្រែរួមជាមួយថេយ៍ ដេីម្បីបានអោប បានស្រងក្លិនខ្លួនពីរាងតូចប៉ុណ្ណោះ
« ចុះខ្ញុំគេងនៅកន្លែងណា»ថេយ៍
« គេងលេីគ្រែរួមគ្នាតែម្ដងទៅ »ជុងហ្គុក
« ចឹងក៏ចឹងទៅ»ថេយ៍ គេសុខចិត្តដេកគ្រែតែមួយក៏មិនចង់ដេកនៅសាទ្បុងតែឯងដែល គេពូកែបង្រះណាស់មិនស្រួលៗធ្លាក់ពីលេីសាទ្បុចបាក់ចង្កេះខានបានដេីរលេង។

YOU ARE READING
បេះដូងខ្ញុំត្រូវការអ្នក (ចប់)
De Todoអាចទេលេីកលែង ទោសគ្រប់យ៉ាងគន្លងមក និពន្ធ:ហាក់អូមេហ្គាតូច