Ep36:ការចាកចេញ

1.9K 101 3
                                    

ថ្ងៃថ្មី ថ្ងៃនេះពិតជាថ្ងៃថ្មីរបស់ថេយ៍ខ្លាំងណាស់ ព្រោះរាល់ថ្ងៃគេមិនដែលមានទឹកមុខស្រពោនបែបនេះទេ ប៉ុន្តែថ្ងៃនេះវាមិនសប្បាយរីករាយដូចថ្ងៃមុនៗនោះទេ កាលពីយប់មិញគេដេកទាំងខ្លួននៅដង្ហក់យំ ពេលព្រឹកគេក៏ងេីបមកដូចជាមនុស្សគ្មានវិញ្ញាណអ្វីតតែសោះ គេក៏ដេីរចូលទៅក្នុងបន្ទប់ទឹកដេីម្បីសម្អាតខ្លួនចេញ
« អាថេយ៍ ពេលនេះគេលែងត្រូវការឯងហេីយ គេធ្វេីបែបនេះដូចតែអ្នកមុនៗដែលទេ ឯងត្រូវដឹងខ្លួនអាថេយ៍»ថេយ៍ បែបទៅនិយាយជាមួយខ្លួនឯងទៅនិងកញ្ចក់
« អ៊ុំ សាកទៅហៅថេយ៍មក »អ្នកស្រីគីម អោយអ៊ុំដែលមានអាយុចាស់ជាងខ្លួនទៅហៅថេយ៍ ព្រោះរាល់ដងឃេីញតែកូនក្រោកមកធ្វេីម្ហូប ឬ ក្រោកលឿនជាងនេះ ទេីបគាត់ចម្លែកចិត្ត
«អ្នកប្រុស អ្នកប្រុស»អ៊ុំស្រីចាស់ គោះទ្វារាងលម្មកម្លាំង ថេយ៍ក៏ដេីរមកបេីកទ្វាទាំងមានកន្សែងនៅជូតសក់
« អ្នកស្រីអោយមកហៅអ្នកប្រុសចា៎ តែនេះអ្នកប្រុសកេីតអីមែនទេបានជាភ្នែកក្រហមបែបនេះ»
« ខ្ញុំទៅឥទ្បូវហេីយអ៊ុំ ភ្នែកខ្ញុំមិនអីទេ មិញកក់សក់សារប៊ូចូលបានជាវាកេីតជាបែបនេះ »ថេយ៍ ថាហេីយក៏បិទទ្វាវិញ អ៊ុំចាស់ក៏ដេីរចុះទៅធ្វេីការងាររបស់គាត់។ថេយ៍រៀបចំចុះទៅក្រោមនេះមិនមែនរៀបចំពាក់អាវធម្មតានោះទេ គឺគេសម្រេចចិត្តហេីយៗថានិងទៅអាមេរិកឥទ្បូវនេះ គេមិនបានគិតអ្វីវែងឆ្ងាយនោះទេ គឺចិត្តចង់ទៅតែម្ដង ក៏អាចធ្វេីអោយគេបានប្រសេីរទ្បេីងពេលបានទៅប្រទេសក្រៅដែលខ្លួនធ្លាប់នៅ
« គិតថាពេលដែលឯងចេញទៅ ឯងនិងអាចអោយចិត្តរបស់ឯងប្រសេីរទ្បេីងណា អាថេយ៍» ថេយ៍ រៀបចំខោអាវដាក់ក្នុងវ៉ាលី យំបណ្តេីរ ប្រមូលបណ្ដេីរ ទោះជាគេ និយាយលេីកទឹកចិត្តខ្លួនក៏ដោយតែបេះដូងរបស់គេនៅតែឈឺចាប់ មិនអាចកាត់ផ្ដាច់បានលឿនៗនោះទេ
« ហេតុអ្វីខ្ញុំយំៗ ហេតុអ្វី ហឹម..»ថេយ៍ ប្រមូលអាវដាក់ចូលវ៉ាលីអស់ក៏គេបានយំខ្លាំងៗដូចពីយំមិញម្ដងទៀត
«ឯងត្រូវតែរឹងមាំដេីម្បីគ្រួសារ មិនអាចទន់ជ្រាយរឿងស្នេហាបែបនេះទេ ផ្ដេីមជីវិតថ្មី កុំរស់នៅក្នុងងងឹតដែលគេមិនឃេីញក្ដីស្រលាញ់របស់យេីង»ថេយ៍ យកកន្សែងជូតទឹកភ្នែកចេញមុននិងទាញវ៉ាលីចុះទៅខាងក្រោម
« ថេយ៍ចង់ទៅណា»ដេយ៉ុង ដែលទេីបនិងទ្បេីងទៅបន្ទប់វិញតែក៏ឃេីញប្អូនមានវ៉ាលី និងស្លៀកពាក់បែបចេញទៅក្រៅប្រទេស
« ខ្ញុំទៅអាមេរិកមុនហេីយបង ខ្ញុំចង់ទៅដេីរលេងលំហែកាយខ្លះ»ថេយ៍
« មិនចាំទៅជាមួយបងទេឬ»ដេយ៉ុង គេក៏ត្រូវទៅរៀននៅក្រៅប្រទេសដែលព្រោះលោកគីមអោយគេទៅតាមមេីលថេយ៉ុងរហូត
« អត់ទេបងខ្ញុំទៅមុនបងហេីយ»ថេយ៍
«អញ្ចឹងចាំបងជូនថេយ៍ទៅប្រលាន»ដេយ៉ុង
«បាទ»ថេយ៍ ក៏ចុះទៅខាងក្រោមដែលមានអ្នកស្រីគីមអង្គុយនៅតុបាយតែម្ដង
«កូន នេះកូនចង់ទៅណា»លោកស្រីគីម ឆ្ងល់ក៏សួរទៅអ្នកជាកូន
«កូនចង់ទៅអាមេរិកមុន បងដេយ៉ុងណាម៉ាក់ កូនចង់ទៅដេីរលេងខ្លះៗចាំពេលចូលរៀន ចូលតែម្ដង»ថេយ៍ ចូលទៅអង្គុយតុជាមួយម៉ាក់គេ និងនិយាយគ្នាពីនេះពីនោះ ព្រោះគេទៅនេះមិនមែនតែ1ឆ្នាំនោះទេ គេរៀនរហូតដល់ទៅ8ឆ្នាំបានគេមកនៅកូរ៉េវិញ
« ចាំម៉ាក់ជូនដំណេីរកូនដែរ»អ្នកស្រីគីម ក៏ក្រោកពីតុដេីរទៅតាមអ្នកជាកូនទៅតាមទ្បានរបស់ដេយ៉ុង។នៅតាមផ្លូវថេយ៍ងាកទៅមេីលផ្លូវដែលខ្លួនធ្លាប់តែជិះជាមួយជុងហ្គុក សប្បាយជាមួយគ្នា អង្គុយលេងជាមួយគ្នា តែពេលនេះគេមិនអាចនៅក្បែរជុងហ្គុកទៀតនោះទេ វាប្រៀបដូចជាអ្នកស្គាល់គ្នាទាំងដែលម្នាក់ទៀតមិនទាន់ដឹងរឿងអ្វីនោះទេ មេីលទៅក្រៅបណ្ដេីរ ទឹកភ្នែកក៏ហូរមកបណ្ដេីរប្រៀបដូចជាទឹកភ្លៀងដែលធ្លាក់មិនចេះឈប់ ទោះជាខំបនទេវតាយ៉ាងណាក៏នៅតែធ្លាក់មកមិនចេះឈប់។ ទ្បានគេពួកគេក៏បានមកដល់ប្រលានយន្តហោះ ដេយ៉ុងនិងម៉ាក់របស់គេក៏នាំមកដល់កន្លែងដែលមានយន្តហោះជិតចេញបណ្ដេីរ
«ថេយ៍ មិនគិតទៅជួបជុងហ្គុក លេីកចុងក្រោយទេអី »ដេយ៉ុង ដែលមិនដឹងរឿងអីក៏សួរទៅកាន់ប្អូន មិនដឹងថាប្អូនជួបរឿងអ្វីនោះទេព្រោះគេមិនដឹងរឿងដូចគ្នា
«ពេលនេះគេកំពុងតែមានក្ដីសុខហេីយបង កុំរំខានគេអី»ថេយ៉ុងអោបដេយ៉ុងនិងម៉ាក់របស់គេមុនទ្បេីងយន្តហោះ ថេយ៍ក៏ទ្បេីងទៅយន្តហោះ តែត្រូវឈប់ចុះមកវិញ
« បងប្រុស ជួយយកក្រដាសមួយនេះអោយជុងហ្គុកផង កុំបេីកមេីលណា»ថេយ៍ ចុះមកវិញនិងទាញក្រដាសដែលខ្លួនសរសេរកាលពីព្រឹកមិញ សរសេរផងយំផង
« ថែខ្លួនផងណា ប៉ុន្មានថ្ងៃទៀតបងទៅដែលហេីយ»ដេយ៉ុង ប្រាប់ទៅថេយ៍។ថេយ៍ក៏មកអោបម៉ាក់និងដេយ៉ុងសារថ្មី មុននិងទ្បេីងទៅ យន្តហោះក៏បានចេញដំណេីរទៅ អ្នកដែលជូនដំណេីរមកក៏បានជិះចេញទៅផ្ទះវិញ។

ងាកមកផ្ទះមួយខ្នង ដែលជាផ្ទះរបស់ប៊ែលលាពេលនេះនាងកំពុងតែក្រោកទៅឆុងមីអោយអ្នកដែលកំពុងតែដេកលង់លក់មិនទាន់ក្រោក
«លោកដេកបែបនេះក៏សង្ហារដែល បែបនិងហេីយបានសាកសមនិងខ្ញុំ»ប៊ែលលា ដេីរទៅជិះបបូរមាត់ជុងហ្គុក រកទៅថេីប តែត្រូវអ្នកនៅក្រោមបេីកភ្នែកទាន់
«នាងកំពុងធ្វេីស្អី»ជុងហ្គុក ងាកមុខចេញ មុននិងនិយាយទៅកាន់នាង
« គឺ... គឺខ្ញុំគ្រាន់តែមេីលមុខលោកនោះទេព្រោះមានសត្វអ្វីមាននៅលេីមុខរបស់លោក អញ្ចឹងបានជាខ្ញុំមកមេីល »ប៊ែលលា មិនដឹងត្រូវនិយាយអ្វីពេលគេតាមទាន់បែបនេះ
« លោកឆាប់មកញាំមីសិនមក ខ្ញុំធ្វេីវារួចហេីយ»ប៊ែលលា ក្រោកដេីរទៅកាន់តុដែលមានចានមី2ចាន
«មិនអីទេ រឿងយប់មិញ ខ្ញុំសុំទោសផង ព្រោះមានគេដាក់ថ្នាំខ្ញុំបានជាខ្ញុំធ្វេីបែបនេះ»ជុងហ្គុក ក៏ទាញខោអាវមកពាក់មុននិងដេីរចេញទៅក្រៅ
«លោក ឈប់សិន លោក»ប៊ែលលា ចេញទៅស្រែកហៅអ្នកដែលចេញទៅហៅអ្នកតាក់សុី
« នាងចង់បានលុយមែនទេ ចាំខ្ញុំអោយលុយនាង ពេលជួបគ្នាសារក្រោយ»ជុងហ្គុក និយាយទៅកាន់នាង មុននិងបេីកទ្វាទ្បេីងទ្បានបេីកទៅភូមិគ្រឹះចន

« ពេលដែលលោកអានក្រដាសនោះហេីយ លោកនិងយល់អារម្មណ៍របស់ខ្ញុំចុះ »ថេយ៍ ងាកទៅមេីលពពក នៅក្នុងយន្តហោះទាំងកណ្ដោចកណ្ដែង

បេះដូងខ្ញុំត្រូវការអ្នក (ចប់)Where stories live. Discover now