រយះពេលដែលថេយ៍រស់នៅក្នុងភូមិគ្រឹះចនប៉ុន្មានថ្ងៃនេះគេប្រៀបដូចជាព្រះនាង ជុងហ្គុកមកពីធ្វេីការឃេីញគេធ្វេីការផ្ទះបន្តិចក៏មិនអោយធ្វេីដែល គឺនៅអង្គុយចាំតែប្ដីមកដល់អោយថេីបតែប៉ុននិង តែគិតឬថេយ៍មិនចេះនៅស្ងៀមទេ ដៃគេមិនចេះនៅទំនេរឃេីញអីមិនស្រួលគេធ្វេីហេីយ ថ្ងៃនេះអ្នកស្រីចននិងលោកចន បាននាំពួកគេទៅភូមិគ្រឹះគីម ដេីម្បីដណ្ដឹងថេយ៍អោយជុងហ្គុកធ្វេីជាប្រពន្ធ។
« ឯងនរណាគេមកផ្ទះយេីងទាំងប្រលឹមបែបនេះ»អ្នកស្រីគីម
« ខ្ញុំមិចនិងដឹង នៅអង្គុយត្រង់នេះដូចគ្នា »លោកគីម ងាកមេីលទៅមាត់ទ្វាបន្តិច រួចក៏ងាកមកសម្លឹងអ្នកស្រីគីម
« ក្រែងជាភ្ងៀវរបស់បង បានជាសួរ»អ្នកស្រីគីម
អ្នកស្រីចននិងលោកចន ក៏បានចុះចេញពីលេីទ្បាន ជុងហ្គុកដេីរកាន់ដៃថេយ៍ចូលទៅខាងក្នុង
« លោកចនតេីស មានការអ្វីបានជាលោកចន មកដល់ភូមិគ្រឹះខ្ញុំទាំងព្រឹកតែម្ដង»លោកគីម ក្រោកពីកៅអីបែបគួរសមដាក់ភ្ងៀវ ទេីបដាក់ខ្លួនអង្គុយវិញ
« គឺមានការធំនិងណា»លោកចន សេីចដាក់លោកគីមបន្តិចក៏ដាក់ខ្លួនអង្គុយនៅកៅអី ជិតលោកចន
« នេះថេយ៍កូន ហេីយនេះកូនអ្នកទាំង2មែនទេ គេជាហេីយឬ»អ្នកស្រីគីម ងាកទៅក្រោយក៏ឃេីញកូនរបស់ខ្លួននិងជុងហ្គុកដេីរទទឹមគ្នាមក
« គឺកូនខ្ញុំជាហេីយ ក៏ព្រោះមានលោកគ្រូពេទ្យស្រស់ស្អាតចាំមេីលថែនិងណា ហាសហា»អ្នកស្រីចន និយាយបង្អាប់កូនខ្លួននៅមុខចាស់ៗទាំងសងខាង ធ្វេីអោយគេអៀនងាកមករាងតូច។អ្នកស្រីគីម ឃេីញគេអៀនបែបនេះក៏សេីចដែលទៅ
« មកអង្គុយសិនមក ក្មួយ ថេយ៍អង្គុយជិតបងនុងហេីយ»អ្នកស្រីគីម
« មានការអ្វីដែលលោកចន បានជាថ្ងៃនេះ មកដល់ភូមិគ្រឹះខ្ញុំទាំងព្រឹក»លោកគីម
« គឺខ្ញុំចង់មកភ្ជាប់សាច់ឈាមជាមួយគ្រួសារលោកគីម និងណា អ្នកទាំង2គិតយ៉ាងមិចដែរ»លោកចន
« ហាក៎ មកភ្ជាប់សាច់ឈាម លោកចននិយាយលេងសេីចពេកហេីយ ខ្ញុំគ្មានកូនស្រីទេ»លោកគីម ភ្ងាក់ផ្អេីលពេលលឺសម្ដីលោកចនរួច
« នរណាថាមកយកកូនស្រីលោកនោះ ខ្ញុំមកស្ដីថេយ៍ អោយទៅជុងហ្គុក»លោកចន
« កូនថេយ៍ជាប្រុសនិង»លោកគីម
« ប្រុសក៏យក ព្រោះថេយ៍មេីលទៅមិនដូចជាមនុស្សប្រុសទេ ពូកែធ្វេីគ្រប់យ៉ាងដូចមនុស្សស្រីបានជាខ្ញុំនិងប្រពន្ធមកដណ្ដឹងតែម្ដងទៅ»លោកចន
« អញ្ចឹងក៏តាមនិងទៅ ខ្ញុំតាមតែស្ដាប់សម្ដីកូនខ្ញុំទេថាគេព្រមយកឬអត់»លោកគីម
« ថេយ៍ កូនយល់ព្រមឬអត់»អ្នកស្រីគីម
« គឺ..កូនតាមតែប៉ាម៉ាក់និងហេីយ »ថេយ៍ និយាយទាំងអៀនមិនហាននិយាយដោយខ្លួនឯង នេះនិយាយថាស្អប់ៗគេពេញមាត់មកនិយាយថាចង់រៀបការ ងាប់ហេីយ ប្រាកដណាស់ ជុងហ្គុក និងឌឺគេជាមិនខាន បានជាគេមិននិយាយ
« អញ្ចឹងខ្ញុំគិតថា អោយគេរៀបការក៏បាន»លោកចន ញញឹមស្រស់ដាក់គ្រួសារចន ដោយរីករាយ
« អញ្ចឹងពួកយេីងគិតថាអោយពួកគេរៀបការនៅខែក្រោយតែម្ដងទៅ »លោកចន
« តាមតែខាងអ្នកទេ »អ្នកស្រីគីម
« នៅពិសារបាយសិន ទៅអ្នកដន្លង»អ្នកស្រីគីម និយាយទៅកាន់អ្នកទាំង2ព្រោះពេលនេះក៏ជិតដលម៉ោងភូមិគ្រឹះ គីមត្រូវពិសារបាយថ្ងៃត្រង់ហេីយ
« អញ្ចឹងក៏បានគិតថាយេីងកំពុងតែមានភាពស្និតស្នាលនិងគ្នាចុះ»អ្នកស្រីចន ញញឹមទៅកាន់អ្នកស្រីគីម វិញដោយស្នាមញញឹមស្រស់
« តោះថេយ៍ ទៅក្រៅជាមួយបង»ជុងហ្គុក
« ទៅណា»ថេយ៍
«ទៅរេីសសម្លៀកបំពាក់នោះអីអូនសម្លាញ់»ជុងហ្គុក មនុស្សចាស់ទាំង4ក៏ងាកមកមេីលពួកគេទាំង2អោយស្នាមញញឹម
« កុំផ្អែមនៅត្រង់នេះមិនចេះខ្មាស់ ម៉ាក់ប៉ាទេឬលោកឯងនេះ»ថេយ៍ រាងក្រាស់មិនឆ្លេីយតបនិងថេយ៍ បីគេទៅទ្បានដេីម្បីទៅរេីសសម្លៀកបំពាក់
« ស្នេហាក្មេងៗ ផ្អែមជាងឯងចាស់ៗទៀត ហាសហា »លោកគីម និយាយធ្វេីអោយអ្នកទាំងអស់គ្នាសេីចតាមគាត់។
YOU ARE READING
បេះដូងខ្ញុំត្រូវការអ្នក (ចប់)
Ngẫu nhiênអាចទេលេីកលែង ទោសគ្រប់យ៉ាងគន្លងមក និពន្ធ:ហាក់អូមេហ្គាតូច