បិទបេីកៗថ្ងៃនេះជាថ្ងៃរបស់ថេយ៍និងជុងហ្គុក គេចូលមង្គលការទៅហេីយ វាលឿនណាស់សម្រាប់មនុស្ស2នាក់ ថ្ងៃនេះមនុស្សចូលរួមយ៉ាងច្រេីនកោះករ
« មិត្តសម្លាញ់បានប្រពន្ធហេីយ ចូលរួមអបអរសាទរផងអាមិត្តសម្លាញ់»ស៊ូហ្គា ដេីរចូលរួមទាំងមានជីមីនអោបដៃដេីរចូលមក
« មីអាថេយ៍ ពេលបានប្ដីហេីយ កុំខឹងប្ដីពេក ប្រយ័ត្នឆាប់ចាស់ទៅ» ជីមីន ក៏មិនអោយចាញ់ប្ដី ចូលមកថាអោយទាំងប្ដីប្រពន្ធគេតែម្ដង
« អាកាតុញ » ថេយ៍
« ចូលទៅខាងក្នុងទៅ យេីងនៅទទួលភ្ងៀវសិន »ជុងហ្គុក ស៊ូហ្គានិងជីមីនក៏ដេីរចូលទៅខាងក្នុងបាត់ រាងតូចនិងរាងក្រាស់នៅទទួលភ្ងៀវរហូតដល់ពេលវេលាបានចាប់ផ្ដេីម
« កូនក្រមុំកូនកម្លោះ សូមអញ្ចេីងទ្បេីងលេីឆាកបាទ ដេីម្បីអោយអាចារ្យ ធ្វេីវីធី » សំទ្បេង វិធីករ និយាយលឺពេញកម្មវិធី រាងតូច និងរាងក្រាស់ពេលលឺគេអោយទ្បេីងឆាក ក៏កាន់ដៃគ្នាដេីរទ្បេីងទៅ
« ពិតជាស្រស់ស្អាតខ្លាំងមែនទែន» វិធីករ
« សូមលោកអាចារ្យទ្បេីងមក ដេីម្បីធ្វេីវិធីបាទ» តាអាចារ្យក៏បានដេីរទ្បេីងមកកាន់ឆាក
« ថ្ងៃនេះជាថ្ងៃវេលាល្អសម្រាប់ លោកជុងហ្គុក និងលោកគីម ថេហ្យុង »
« តេីលោក ជុងហ្គុក ព្រមទទួល គីម ថេហ្យុង ជាគូរអនាគតដែលឬទេ»
« បាទខ្ញុំព្រម »
« ចុះលោកគីម ថេហ្យុង ព្រមទទួលលោកជុងហ្គុក ធ្វេីជាគូរអនាគតដែលឬទេ»
« បាទខ្ញុំព្រម »
« បាទ អញ្ចឹងសូមអ្នកទាំង2 បំពាក់ជញ្ជៀនគ្នា» លោកអាចារ្យ លេីថាកដែលមានប្រអប់ជញ្ជៀន2ប្រអប់ ដោយគ្រប់ដណ្ដប់ដោយពណ៍ក្រហម រាងក្រាស់ក៏លូកដៃយកមួយបេីកមកបំពាក់អោយថេយ៍
« ហេតុអ្វីអូនយំហា ថ្ងៃនេះ ជាថ្ងៃពិសេសរបស់ពួកយេីងអូនគួរតែសេីចណា »រាងក្រាស់ យកដៃជូតទឹកភ្នែកថេយ៍ចេញពីថ្ពាល់
« អូនរំភេីបពេក នេះវាមិនមែនជាការស្រមៃមែនទេ ជុង អ្ហឹក» ថេយ៍
« សាកមួលសាច់បងទៅមេីល ថាបងឈឺឬអត់ បេីឈឺមានន័យថាវាជាការពិត»ជុងហ្គុក
« អួយ ឈឺណាស់ប្រពន្ធ»
« វាមិនមែនក្ដីស្រមៃទេ ហិហិ»ថេយ៍ សេីចទ្បេីងដោយវាសទឹកភ្នែកចេញពីថ្ពាល់ទាំងសងខាង។ បន្ទាប់មកជុងហ្គុកក៏សកជញ្ជៀនចូលម្រាមដៃរបស់ថេយ៍
« សឺត នៅជាមួយបងរហូតណា កុំយកអ្នកផ្សេងក្រៅពីបង »ជុងហ្គុក
« អូនមិនយកអ្នកណាក្រៅពីបងទេ ជុងហ្គុក »ថេយ៍ ញញឹមដោយក្ដីសប្បាយចិត្តគេមានថ្ងៃនេះជាមួយមនុស្សដែលគេស្រលាញ់ហេីយ
« អូនពាក់អោយបងវិញមក»ជុងហ្គុក ថេយ៍ក៏ឈោងយកប្រអប់មួយទៀតមកបំពាក់អោយរាងក្រាស់
« អូនអរគុណណាជុងសម្រាប់ការស្រលាញ់កន្លងមក អ្ហឹក អ្ហឹក»ថេយ៍
« កុំយំក្មេងល្អត្រូវតែញញឹមណា ពេលអត់ពីបងអូនត្រូវមេីលថែខ្លួនឯងណា កុំរឹងក្បាលណាក្មេងល្អរបស់បង»ជុងហ្គុក
« ជុង អ្ហឹកៗ បងត្រូវនៅជាមួយអូនរហូត សន្យានិងអូនមកថាបងមិនទៅណាចោលអូនទេ»ថេយ៍
«អឹមបងសន្យា» ជុងហ្គុក រាងក្រាស់ញញឹមដាក់ថេយ៍ដោយស្នាមញញឹមដល់ស្រស់ស្អាតបំផុត
«ថេីបទៅៗថេីបទៅ»អ្នកនៅខាងក្រោយស្រែកហោរ ពេលកម្មវិធី អោយពួកគេទាំង2ថេីបគ្នា ដេីម្បីបញ្ជាក់ការស្រលាញ់ពិតៗ
« បងសុំហេីយណា» ជុងហ្គុក
« អឹម»ថេយ៍ មិនបដិសេដពីរាងក្រាស់ ជុងហ្គុកអោនថេីបបបូរមាត់ ស្ដេីងពណ៍ផ្កាឈូកដោយថ្នាក់ថ្នម
« គេsweetណាស់ បងចង់sweetដែល ហឹស»ស៊ូហ្គា អោបដៃពេកមាត់ធ្វេីដូចកូនក្មេងបែបមកនិយាយថាជីមីន
« ការជាមួយអូនយូរហេីយនៅមិនសាំទៀត បងឯងនេះ» ជីមីន មួលស្លឹកត្រចៀកស៊ូហ្គា
« អួស ប្រពន្ធសម្លាញ់បងធ្វេីលេងតេីស »ស៊ូហ្គា យកដៃទៅអង្អែរ ត្រចៀកគេកុំអោយឈឺ
« ក្ដីសុខសិនចុះ បន្តិចទៀតឯង លែងបាននៅជុំគ្នាហេីយ»ដេវីត សម្លឹងពីកន្លែងចូលមកកាន់ឆាកដែលមានមនុស្ស2នាក់អោបគ្នាយ៉ាងស្អិតរមួត។
« ឯងទ្រាមទ្បានអោយហេីយទៅ បន្តិចទៀតចាប់ផ្ដេីមទៅ » ដេវីត ទាញទូរស៏ព្ទខលទៅកូនចៅគេនៅខាងមុខទ្បាន ហេីយកូនចៅគេនោះក៏ខលទៅគ្នាគេនៅក្រោយដេីម្បីប្រតិបត្តិការណ៍មួយនេះ
នៅសុខៗភ្លេីងនៅក្នុងកម្មវិធីក៏បានដាច់ធ្វេីអោយក្នុងកម្មវិធីងងឹតមិនមានពន្លឺអ្វីសោះ
« តេីនេះមានរឿងអ្វីទៅ»អ្នកចូលរួមកម្មវិធីកំពុងតែសប្បាយ ស្រាប់តែដាច់ភ្លេីងនាំគ្នាស្រែកពេញនិង
« ជុងអូនខ្លាច» ថេយ៍ រាវរកមេីលប្ដីរបស់ខ្លួនទេីបតែថ្មីៗ
«ថេយ៍អូននៅត្រង់ណាចាំបងដេីរទៅរកអូន »ជុងហ្គុក រាវមេីលម្ចាស់សំទ្បេងមិញនេះតែរាវមិនចំតតែសោះ
« ជុងហ្គុក ជាបងមែនទេ »ថេយ៍ ញញឹមចេញមកពេលបានមនស្សម្នាក់មកប៉ះគេ
« អឹម អឹម អឹម» នៅសុខៗក៏មានថង់ខ្មៅមួយមកបិទមុខរបស់គេ រាងតូចក៏ស្រែមិនលឺព្រោះនៅក្នុងថង់មួយនោះមានថ្នាំសំណ្ដុំ ឆាប់រហ័សក្នុងការសន្លប់ ពេលដែលរាងតូចសន្លប់បាត់ទៅ គ្នារបស់ដេវីតក៏នាំថេយ៍ទៅកាន់ទ្បានដែលកំពុងរង់ចាំនៅខាងមុខកម្មវិធី
« ចៅហ្វាយ នេះជាមនុស្សដែលចៅហ្វាយអោយចាប់»អ្នកដែលនាំគេចេញពីកម្មវិធីនោះក៏ដាក់រាងតូចចូលទៅក្នុងទ្បាន
« ឆាប់បេីកទ្បានទៅប្រលានយន្តហោះផ្ទាល់ខ្លួនរបស់យេីងអោយលឿនទៅ ហេីយឯងឆាប់រត់គេចខ្លួនទៅប្រយ័ត្នងាប់គ្មានដីកប់នៅទីនេះ»ដេវីត អ្នកដែលបានចាប់ថេយ៍មកនោះក៏រត់ចេញពីកម្មវិធីនេះបាត់ ដេវីតក៏បញ្ជាទៅកូនចៅរបស់គេអោយបេីកទ្បានចេញទៅ។ ចំណែកអ្នកនៅក្នុងកម្មវិធីនេះវិញ ស្រាប់តែភ្លេីងក៏បានភ្លេីមកវិញ
« ថេយ៍ ថេយ៍ ឯណាថេយ៍ »ជុងហ្គុក ពេលដែលភ្លេីងបំភ្លេីមកគេស្រែកហៅថេយ៍មុនគេបង្អស់
« ឯណាកូនក្រមុំ គេបាត់ខ្លួនពីកម្មវិធីហេីយ » អ្នកនៅខាងក្រោមងាកមកមេីលលេីឆាកតែមិនបានឃេីញកូនក្រមុំនោះទេ នេះគេបាត់ទៅណា
« កូនថេយ៍គេទៅណាបាត់ហេីយ»អ្នកស្រីគីម រត់ទ្បេីងមកលេីឆាកដេីម្បីសួរជុងហ្គុក តែរាងក្រាស់បានត្រឹមតែក្រវីក្បាលមិនដឹងអ្វីសោះ គេយំយកៗពេលមិនឃេីញថេយ៍
« វីន ឯងឆាប់ទៅមេីលកន្លែងកុងតាក់ភ្លេីងនៅសណ្ឋាគារនេះមានរឿងអ្វីបានជាដាច់អម្បាញ់មិញនេះ »រាងក្រាស់ សម្រួលអារម្មណ៍មកវិញ គេមិនអាចអោយថេយ៍បាត់ខ្លួនទៅបែបនេះទេ គេនិងរកអោយឃេីញ។វីនក៏រត់ទៅមេីលកន្លែងចរន្តភ្លេីង ពេលមកដល់ក៏ឃេីញអ្នកយាមត្រូវបាននរណាគេដាក់ថ្នាំអោយសន្លប់អញ្ចឹងអាចសន្និដ្ឋានបានថាមាននរណាម្នាក់ជាអ្នកធ្វេីហេីយ
« ចៅហ្វាយ នៅកន្លែងចរន្តភ្លេីងគឺមាននរណាម្នាក់ចូលមកបិទវា សម្បីអ្នកយាមនៅទីនេះក៏បានត្រូវថ្នាំផងដែរ»វីន បានខលទៅជុងហ្គុកអំពីរឿងនេះ
« តេីជានរណា វាហ៊ានដល់ថ្នាក់នេះឬ »ជុងហ្គុក
« ម៉ាក់ប៉ាពេលនេះថេយ៍ត្រូវមាននរណាម្នាក់ចាប់ទៅបាត់ហេីយ កូននិងទៅរកប្រពន្ធកូន»ជុងហ្គុក រៀបនិងចេញ តែត្រូវអ្នកស្រីចន ស្រែកហៅគេ
« ឈប់សិនកូន ម៉ាក់មួយរឿងចង់ប្រាប់ » អ្នកស្រីចន រត់ទៅតាមក្រោយរាងក្រាស់ ជុងហ្គុក ក៏ឈប់ចាំស្ដាប់ម៉ាក់គេនិយាយ
«ម៉ាក់ភ្លេចទៅ នៅចញៀនកូនទាំង2ម៉ាក់បានដាក់GPS អញ្ចឹងអាចនិងដឹងថាកូនថេយ៍នៅឯណា»អ្នកស្រីចន ប្រាប់អោយអារម្មណ៍ភ័យ មានរឿងធំបែបនេះនរណាមិនភ័យលោកអេីយ ។គាត់ទេីបតែនឹកឃេីញថាចញ្ញៀន2វង់នោះគាត់បានដាក់GPS ដេីម្បីការពារពួកគេ។រាងក្រាស់ពេលដឹងថាមានGPS នៅចញ្ញៀនថេយ៍ហេីយ ក៏យកទូរស័ព្ទមកដេីម្បីវៃមេីល
« ម៉ាក់ហៅប៉ូលីសទៅ ពេលនេះទីតាំងរបស់ថេយ៍កំពុងសម្ដៅទៅប្រលានយន្តហោះហេីយកូនចេញទៅមុនជាមួយអាវីន» រាងក្រាស់ ក៏រត់ទៅរកទ្បាន វីនក៏រត់ទៅតាមពីក្រោមរាងក្រាស់ អ្នកស្រីចនក៏បានទាក់ទងទៅខាងប៉ូលីស អោយប្រញ៉ាប់ទៅកាន់ទីតាំងដែលGPS បានធ្វេីដំណេីរទៅ។អ្នកគ្រប់គ្នាដែលចូលរួមកម្មវិធីមង្គលការនេះនាំគ្នាភ័យ បនស្រងអោយតែថេយ៍មានសេចក្ដីសុខមិនកេីតអ្វី
« ពេលនេះកម្មវិធី ពួកសូមបញ្ចប់ត្រឹមនេះចុះ » លោកចន បានទ្បេីងលេីឆាកនិយាយប្រាប់ទៅអ្នកចូលរួមទាំងអស់ត្រទ្បប់ទៅផ្ទះពួកគេវិញ មិនចង់អោយមានរឿងដល់អ្នកដទៃ។ពួកគេក៏នាំគ្នាចេញទៅរហូតដល់អស់
« ឯងខ្ញុំបារម្ភពីកូនណាស់ ហឺស»អ្នកស្រីគីម យំអោបលោកគីម ដោយសេចក្ដីបារម្ភពីកូន
«កូនយេីងប្រាកដជាមិនអីទេ ជុងហ្គុកគេទៅជួយកូនថេយ៍អោយ »លោកគីម លួងលោមប្រពន្ធកុំអោយមានការភ័យខ្លាចខ្លាំង គាត់ក៏បារម្ភពីថេយ៍ដែលប៉ុន្តែគាត់មិនចង់បញ្ចេញវាមកនោះទេ គាត់លួងប្រពន្ធគាត់អោយបាត់ភ័យខ្លាចសិន ។
« ឆាប់ដាក់ល្បឿនបន្ថែមទៀតទៅ វាជិតទៅដល់ហេីយ»ជុងហ្គុក ប្រាប់ទៅវីនអោយបន្ថែមល្បឿនជាងនេះ។
«ក្មេងតូច គ្មាននរណាអាចរកឃេីញក្មេងតូចបានទេ បងនិងចិញ្ចឹមអូនណា ស្អាតណាស់»ដេវីត ដោះថង់ចេញពីមុចថេយ៍អោយឃេីញនៅមុខដល់ស្រស់ស្អាត ដែលបានដេកសន្លប់នៅលេីស្មាររបស់គេ។
![](https://img.wattpad.com/cover/319518918-288-k106548.jpg)
YOU ARE READING
បេះដូងខ្ញុំត្រូវការអ្នក (ចប់)
Diversosអាចទេលេីកលែង ទោសគ្រប់យ៉ាងគន្លងមក និពន្ធ:ហាក់អូមេហ្គាតូច