ពេលដែលជុងហ្គុកមកដល់ភូមិគ្រឹះវិញគ្មាននរណាដឹងថាគេមេីលឃេីញវិញនោះទេដោយសារតែអ្នកស្រីចន និងលោកចនបានទៅគេងអស់ហេីយគេ ក៏ដេីរចូលបន្ទប់គេង តែម្ដង គេងមិនលក់សោះគេចង់អោយឆាប់ដល់ថ្ងៃស្អែកឆាប់ៗបាននិយាយអោយថេយ៍ស្ដាប់ហេតុផលរបស់គេ គេងបង្ខំខ្លួនអោយគេងដោយមិនមែនចិត្តខ្លួនឯង ។
ថ្ងៃថ្មីក៏ឈានចូលមកដល់ រាងក្រាស់ក៏ក្រោកពីដំណេកដេីរទៅទាញកន្សែងចូលទៅសម្អាតខ្លួន កាលពីយប់មិញគិតច្រេីនពេកគេមិនបានសម្អាតខ្លួនតតែសោះដាក់ខ្លួនគេងហេីយគេងមិនលក់ទៀតតតែម៉ោងជិតភ្លឺបានគេគេងលក់បានមួយស្របក។
ទ្បានពណ៍ពណ៍របស់គ្រួសារគីមក៏បេីកចូលមកក្នុងភូមិគ្រឹះចន
« នរណាគេនិង ទ្បានដូចមិនដែលស្គាល់»អ្នកស្រីចន ក៏ក្រោកអេីតមេីលទៅតាមទ្វា។ថេយ៍ក៏ចុះពីលេីទ្បានអោយអ្នកស្រីចនឃេីញ
« ហាក ចុះយប់មិញជុងហ្គុកគេមកជាមួយនរណាគេ»អ្នកស្រីចន ឃេីញថេយ៍ហេីយក៏ឆ្ងល់
« ជំរាបសួរអ្នកស្រី»ថេយ៍ ដេីរចូលមកខាងក្នុងឃេីញអ្នកស្រីចនអង្គុយនៅកន្លែងទទួលភ្ងៀវក៏គោរពគាត់
« លោកគ្រូពេទ្យយប់មិញមិននៅភូមិគ្រឹះនេះទេឬ»អ្នកស្រីចន
« ខ្ញុំមិនបានមកនោះទេ គឺទៅភូមិគ្រឹះរបស់ខ្ញុំ»ថេយ៍ រាងតូចញញឹមដាក់គាត់បន្តិច ដូចចង់និយាយអ្វីម្យ៉ាងទៅគាត់
« ខ្ញុំគិតថា ខ្ញុំឈប់ធ្វេីជាពេទ្យលោកកូនអ្នកស្រីហេីយ »ថេយ៍
« ហា មិចអញ្ចឹងលោកគ្រូពេទ្យ តេីសខ្ញុំមានពេទ្យឯណាត្រូវទុកចិត្តដូចលោកគ្រូពេទ្យទៀតទៅ »អ្នកស្រីចន គាត់មិនមែនមិនទុកចិត្តទេ គាត់មិនចង់អោយថេយ៍ចេញពីផ្ទះគាត់ ព្រោះគាត់ចង់បានថេយ៍ធ្វេីជាកូនប្រសារផងដែល ចិត្តមិនចង់អោយទៅទេ
« ខ្ញុំគិតថា ខ្ញុំអស់ពេលដែលត្រូវមេីលកូនអ្នកស្រីហេីយ ខ្ញុំសូមទៅយកអីវ៉ាន់ខ្ញុំហេីយ»ថេយ៍ ដេីរទៅបន្ទប់ដេីម្បីយកអីវ៉ាន់
ចូលមកដល់ខាងក្នុងថេយ៍ ដេីរមកយកអីវ៉ាន់គេលឺសំទ្បេងចាក់ទឹកក្នុងបន្ទប់ទឹកគេក៏ដឹងថាប្រាកដជាជុងហ្គុកនៅក្នុងនោះហេីយ តែគេមិនខ្វល់សំខាន់ពេលនេះគេត្រូវយកអីវ៉ាន់ដេីម្បីចេញ។ មួយស្របកជុងហ្គុកក៏ចេញមកវិញជាមួយនិងកន្សែងត្រឹមចង្កេះចុះក្រោម ខាងលេីទទេស្អាតតែវាមានសាច់ដុំ រួមទាំងមានទឹកមួយៗហូរចុះមកកាត់សាច់ដុំមេីលទៅវាសិចសុីអាចធ្វេីអោយអ្នកមេីលហេីយមានអារម្មណ៍ ស្រឹបៗម៉ង
« ថេយ៍អូនកំពុងធ្វេីអ្វីនិង»ជុងហ្គុក ដេីរចេញមកឃេីញរាងតូចកំពុងតែរេីសខោអាវចេញពីទូរក៏ប្រញ៉ាប់សួរ
« ខ្ញុំយកខោអាវទៅផ្ទះខ្ញុំវិញ យ៉ាងមិចចង់អោយនៅទីនេះរហូតដល់ចាស់ឬ»ថេយ៍ ឆ្លេីយដោយមិនងាកមេីលរាងក្រាស់សម្បីបន្តិច
« នៅបានតេីស ចង់នៅ100លានឆ្នាំក៏បាន អោយតែជីវិតអូនតានដូចជាដែកថែប »ជុងហ្គុក
« កុំនិយាយច្រេីន ខ្ញុំមិនចង់នៅ ជាមួយមនុស្សដែលពូកែបោកប្រាស់អ្នកដទៃ»ថេយ៍ យកខោអាវអស់ហេីយ ដាក់ចូលវ៉ាលី រួចរូតអស់ជាការស្រេច ស្រាប់តែងាកមកវិញប៉ះចំជាមួយនិងរាងកាយសាច់ដុំធំៗ ធ្វេីអោយគេគាំងមេីលមិនដកភ្នែក វាទាក់ទាញគេណាស់ គេចូលចិត្តអាអញ្ចឹង។
« បងមិនអិយអូនទៅទេ អូនត្រូវស្ដាប់ហេតុផលបងសិន»ជុងហ្គុក មិនខ្វល់ថាថេយ៍កំពុងតែសម្លឹងមេីលសាច់ដុំខ្លួននោះទេ តែពេលនេះគេត្រូវតែឃាតក្មេងរឹងក្បាលនេះទុកមួយដុំសិន ពេលដែលជុងហ្គុកនិយាយមកធ្វេីអោយថេយ៍ លែងអារម្មណ៍ចេញពីការសម្លឹងមេីលសាច់ដុំចេញមកតបទល់ជាមួយរាងក្រាស់
« មេីលមាត់ខ្ញុំ»
« មិននៅ»ថេយ៍ ក៏ដេីរកាន់វ៉ាលីចេញតែត្រូវឈប់បែបមុខមកវិញ
« ខ្ចីទូរស័ព្ទលោកបន្តិច»ថេយ៍ លាដៃចង់សុំទូរស័ព្ទជុងហ្គុក
« អូនយកធ្វេីអី?»ជុងហ្គុក
« អោយឬមិនអោយ»ថេយ៍
« បេីចង់បានអូនត្រូវយកខោអាវទាំងអស់ដាក់ចូលក្នុងទូរវិញសិន»ជុងហ្គុក
« បេីកលោកអោយខ្ញុំ ខ្ញុំនិងយកទុកវិញទាំងអស់ បេីខ្ញុំរាប់ដល់3មិនអោយ ខ្ញុំទៅឥទ្បូវនេះ»ថេយ៍
«1»
«2»
« បងអោយៗកុំរាប់ដល់បីអីអូនសម្លាញ់»ជុងហ្គុក ដេីរទៅយកទូរស័ព្ទមកអោយរាងតូច
« ដោះលេចកូដផង»ថេយ៍ ជុងហ្គុកក៏ដោះកូដអោយរាងតូច ថេយ៍ក៏យកវាមកចុចចូលក្នុងកុងរបស់រាងក្រាស់ បាញ់លុយដែលគេមេីលថែនិងលុយដែលអោបគេនិងថេីបគេរាល់ថ្ងៃសរុបគ្នាទាំងអស់ ពេលបាញ់រួចហេីយ គេក៏ហុចទូរស៏ព្ទអោយរាងក្រាស់វិញ
« រួចហេីយ អរគុណណា ប្រុសស្អាត» ថេយ៍ ធ្វេីចរឹកគួរអោយខ្នាញ់ដាក់រាងក្រាស់ហេីយក៏បែបខ្នងដេីរចេញទៅ
« ហានបោកបងផងឬ »ជុងហ្គុក យកទូរស័ព្ទមកមេីលថារាងតូចបានបាញ់លុយគេចូលកុងខ្លួន តែមិនខ្វល់លុយប៉ុនៗនិងគេមិនក្រនោះទេ តែក្មេងនេះហ៊ានបោកគេថានិងយកខោអាវទុកតែក៏ដេីរចេញវិញ
«ថេយ៍ឈប់យកខោអាវចូលក្នុងវិញ»ជុងហ្គុក ចេញពីបន្ទប់ស្រែកពេញភូមិគ្រឹះធ្វេីអោយអ្នកស្រីចនកំពុងរវល់មេីលកាសែតភ្ងាក់និងសំទ្បេងកូនខ្លួន ក៏ងាកមកមេីលថាមានរឿងអ្វី
« ខ្ញុំមិនឈប់ ហេីយឈប់តាមខ្ញុំ »ថេយ៍
«អួយ ឈឺភ្នែកណាស់ ជួយផងឈឺណាស់ »ជុងហ្គុក ដួលនៅកន្លែងព្រោះភ្នែកគេបានឈឺធ្វេីអោយអ្នកដែលចង់ចេញពីគេនោះងាកមកមេីល និងទម្លាក់អីវ៉ាន់ចុះរត់មកមេីលរាងក្រាស់ សម្បីតែអ្នកស្រីចនក៏រកនិងរត់មកមេីលកូនហេីយស្រាប់តែ
« អូនមិនអាចចេញពីបងបានទេថេយ៍ »ជុងហ្គុក គេក៏ឈប់ប្រេីវិធីនេះ មកចាប់អោបថេយ៍ជាប់មិនអោយទៅណារួច
« លោកបោកខ្ញុំ លោកគួរអោយស្អប់ លោកជាមនុស្សបោកប្រាស់»ថេយ៍ ត្រូវចាញ់ល្បិចរាងក្រាស់មួយពេល
« កុំចង់រត់គេចពីបងអោយសោះ ចាំមេីលបងនិងដាក់ទោសអូនដែលគេចចេញពីបងអស់រយះពេល8ឆ្នាំ ពួកយេីងចូលបន្ទប់យេីងវិញណា បងនិងដាក់ទោសអូនហេីយ សឺត»ជុងហ្គុក អោនមកថេីបថេយ៍បន្តិច
«កុំថេីប មាត់លោកឯងស្អុយណាស់ មិនចង់អោយថេីប» ថេយ៍ យកដៃជូតចេញ
« ហ៊ានជូតថេីបបងចេញផងហេ ចាំមេីលបងនិងដាក់ទោសអូនខ្លាំងជាងនិងទៀត »ជុងហ្គុក
« ទេលេងទៅអាប្រុសឆ្គួត ជួយផងមានមនុស្សចាប់កូនក្មេង ជួយថេយ៍ថេយ៍ផង បងៗជួយផង មានមនុស្សឆ្គួតចាប់ខ្ញុំ» ថេយ៍ ងាកទៅឃេីញអ្នកបម្រេីស្រីពីរបីអ្នកឈរមេីលគេ2នាក់ តែពួកនាងមិនឃេីញចូលជួយទេ នាងមេីលមកថាថេយ៍និងជុងហ្គុក ដូចជាប្ដីប្រពន្ធគ្នាយ៉ាងអញ្ចឹង សម្បីតែអ្នកស្រីចន ក៏សេីចនិងសកម្មភាពពួកគេទាំង2ដែល មិនឆ្ងល់ទេថាកូនខ្លួនមេីលឃេីញវិញ រវល់តែមេីលសកម្មភាពកូនប្រសារនិងកូនខ្លួន
« នាងឆាប់យកអីវ៉ាន់ ប្រពន្ធយេីងទៅដាក់ក្នុងបន្ទប់របស់យេីងកាលពីមុនផង ហេីយរៀបចំបន្ទប់នោះអោយស្អាតដឹងទេ »ជុងហ្គុក
«ចា៎»ពួកនាងក៏រត់ទៅយកអីវ៉ាន់របស់ថេយ៍យកទៅរៀបចំនៅបន្ទប់ខាងលេីដែលជាបន្ទប់របស់ជុងហ្គុកតែម្ដង

YOU ARE READING
បេះដូងខ្ញុំត្រូវការអ្នក (ចប់)
Разноеអាចទេលេីកលែង ទោសគ្រប់យ៉ាងគន្លងមក និពន្ធ:ហាក់អូមេហ្គាតូច