«លោកប្រុសក្មេង2នាក់នោះ រត់គេចខ្លួនបាត់ហេីយ មិនទាន់អោយលុយថ្លៃអាហារទេ ខ្ញុំគួរតែប្ដឹងប៉ូលីស»អ្នកចាត់ការ បានឆែកកាំមេរ៉ាសុវត្ថិភាព ឃេីញមនុស្ស2នាក់លបៗរត់តាមផ្លូវក្រោយ
«មិនបាច់ទេ ពួកគេជាមិត្តខ្ញុំ »ស៊ូហ្គា បែរទៅនិយាយដាក់អ្នកចាត់ការបូករួមទាំងទឹកមុខកំណាច
«បាទ អ្នកប្រុសតូច»អ្នកចាត់ការអោនក្បាលបន្តិចហេីយក៏ដេីរចេញ ទៅចាត់ការក្នុងហាងបន្ត
ងាកមេីលមនុស្ស2នាក់ដែលបានជិះកង់រត់គេចពីម្ចាស់ហាង ក៏បានជិះមកដល់សួនកំសាន្ត មានកូនក្មេងរត់លេងពេញសួន
« ហត់ណាស់លោកអេីយ »ជីមីន ដកដង្ហេីមញ៉ាប់ បែកញេីសពេញខ្នង ឯងរាងតូច អង្គុយលេីបង់ធ្វេីមិនដឹង
«ចាំមេីលឯង តែលេីកក្រោយជួបគេ គេនិងចាប់ឯងទៅរំលោភហេីយ យេីងមិនដឹងទេ»ថេយ៍ និយាយបំភ័យមិត្តខ្លួនឯងភ័យមួយតង់ទៀត
«គិតថាយេីងខ្លាចមែន សម្បត្តិត្រឹម ប៉ុនៗនិងនោះ អាប្រុសសរដូចខ្មោចងាប់នោះយេីងធាក់តែ1ជេីងក៏ បាក់ឆ្អេីងហេីយ»ជីមីន និយាយទាំងអាសអាំងថាខ្លួនមិនបានខ្លាចមនុស្សប្រុសម្នាក់នោះទេ
« ចាំតែមេីលទេ»ថេយ៍ ថាហេីយក៏បែរមកមេីលក្មេងៗលេងរត់ដេញគ្នា យ៉ាងសប្បាយ
«តោះទៅផ្ទះវិញ» ជីមីន អង្គុយអោយបាត់ហត់បន្ដិច រួចក៏ដេីរទៅយកកង់ជិះទៅផ្ទះវិញ ដោយសារនេះថេយ៍ជាអ្នកឌុបម្ដងថ្ងៃស្អែកបានឈានចូលមកដល់ មនុស្សគ្រប់គ្នានាំគ្នាប្រញ៉ាប់ងេីបទៅធ្វេីការ ខ្លះប្រញ៉ាប់ទៅរៀន ដូចជារាងតូច កំពុងតែងេីបរៀបចំស្លៀកពាក់ទៅសាលាដូចរាល់ដង។គេបានចុះមកក្រោមញាំបាយជាមួយនិងម៉ាក់ប៉ារបស់គេ
« ប៉ាគិតថា កូនគួរតែអោយអ្នកបេីកទ្បានជូនកូនទៅសាលាល្អជាង ព្រោះកូនជិះកង់ម្នាក់ឯងបែបនេះខ្លាចមានរឿងអ្វីកេីតទ្បេីង»លោកគីម រាល់ថ្ងៃគាត់តែងតែបារម្តពីកូនគ្រប់ពេលខ្លាចថាពេលជិះមកម្នាក់ឯងបែបនេះ វាអាចមានរឿងក៏មិនដឹងព្រោះគ្មានគ្នាជិះមកជាមួយ បេីកាលគេនៅរៀនអាមេរិក បានបងប្រុសរបស់គេដែលរៀនថ្នាក់ជាមួយគ្នា មកផ្ទះបានជាគ្នា ឥទ្បូវគេមកនៅកូរ៉េជាមួយនិង ម៉ាក់ប៉ាគេ មានតែខ្លួនមួយ
« មិនអីទេប៉ា កូនជិះប៉ុន្មានឆ្នាំហេីយមិនមានអីកេីតទ្បេីងឯណា »ថេយ៍
« តាមតែចិត្តកូនចុះ»លោកគីម ដកដង្ហេីមធំព្រោះនិយាយប្រាប់រាល់ថ្ងៃនៅតែដដែលគាត់មានតែកូនមួយ មានតែតាមចិត្ត មិនហ៊ានជំទាស់អ្វីបន្តិចទ្បេីយ
«កូនលាម៉ាក់និងប៉ាទៅរៀនហេីយ»ថេយ៍ ដេីរយកកាតាបហេីយដេីរទៅកន្លែងទុកកង់
+សាលារៀន
YOU ARE READING
បេះដូងខ្ញុំត្រូវការអ្នក (ចប់)
De Todoអាចទេលេីកលែង ទោសគ្រប់យ៉ាងគន្លងមក និពន្ធ:ហាក់អូមេហ្គាតូច