Ep10 :ស្លូតៗបែបនេះ គេបោកក៏មិនចេះឈឺចាប់ដែរ

2.6K 162 3
                                    

«អញ្ជឹង យេីងសូមបញ្ចប់មេរៀនត្រឹមនិងចុះ» គ្រូ ក៏បានដេីរចេញទៅ សិស្សគ្រប់គ្នាក៏យកសៀវភៅទុកក្នុងកាតាបវិញ ខ្លះទាញទូរស័ព្ទមកលេង ខ្លះចេញទៅថ្នាក់ផ្សេងៗដេីម្បីលេងជាមួយមិត្តរបស់គេ
«តោះ ថេយ៍ ជីមីន ពួកយេីងទៅ ញាំបាយ» ដេយ៉ុង បបួលពួកគេទៅរោងអាហារព្រោះពេលដែលគេចេញមក គេមិនបានញាំបាយនៅឯងផ្ទះទេ ។ចំណែកឯជីមីនក៏ដូចគ្នា
« តោះ» ថេយ៍ ឆ្លេីយហេីយក៏ដេីរងេីបចេញទៅ អ្នកដែលអង្គុយមេីលពួកគេសន្ទនា ក៏ដេីរងេីបចេញទៅដែល។ មកដល់រោងអាហារ ដេយ៉ុងនិង ជីមីន ជាអ្នកទៅលេីកបាយ ចំណែកថេយ៍ទៅអង្គុយ។
« មុខបែបនិងសោះ តែទាក់ប្រុសបានទ្បេីងស្អាត»ជីយូ ដេីរមកកាចចង្កេះនៅមុខរាងតូច ហេីយស្រដីនៅមុខម្ចាស់សមីខ្លួនគេ
« ស្លូតៗបែបនេះ គេបោកក៏មិនចេះឈឺចាប់ដែរ» មិត្តជីយូ បន្ថែមពីក្រោយ
«មិនយូរទេ ប្រុសម្នាក់នោះនិងបោកវា »ជីយូថាហេីយក៏ដេីរចេញទៅ។ថេយ៍សម្ដែងធ្វេីអោនមុខចុះតែក្នុងចិត្តក្ដៅដូចបាយពុះ ចង់តែទះអោយបែកមាត់ នាងស្រីមុខដូចខ្លែងឯងមួយនិងទេ ក្រោយមកដេយ៉ុងនិងជីមីន ក៏លេីបាយមក
«នេះរបស់ថេយ៍»ដេយ៉ុង ដាក់បាយមួយចាន និងទឹកដោះគោ ដែលគេចូលចិត្ត ដាក់និងមុខរបស់ថេយ៍
«អរគុណ បងយ៉ុង» ថេយ៍
« ឆាប់ញាំទៅ»ដេយ៉ុង អង្គុយចុះ ប្រាប់ទៅអ្នកទាំង2អោយឆាប់ញាំនិងអាបានទៅបន្ទប់រៀនវិញ

ក្រខ្សែរភ្នែក2គូរ កំពុងតែសម្លឹងទៅកាន់តុមនុស្ស3នាក់ ម្នាក់ប្រច័ណ្ឌ ឯម្នាក់ទៀត ឆ្ងល់ថាគេជាអ្វីនិងគ្នា។
«បងជុង មកអត់ហៅអូនបន្តិចសោះ »ជេសី ខំដេីរទៅមេីលនៅបន្ទប់របស់រាងក្រាស់តែនាងមិនឃេីញទេីបបានសារដេីរមកកន្លែងរោងអាហារ ស្រាប់តែឃេីញតែម្ដង
« មកពីបងប្រញ៉ាប់ពេក ទេីបមិនបានហៅ»ជុងហ្គុក ឆ្លេីយនិងនាងហេីយក៏អោនញាំបាយបន្ត
« នាងជេសីស្អីគេនិង មករញ៉េរញ៉ៃនិងបង ជុងរហូត វាជាស្អីទៅ»ជីយូ សម្លឹកទៅកាន់មនុស្សស្រីម្នាក់ដែលកំពុងអង្គុយអោបដៃរាងក្រាស់
«ប្រហែលជាសង្សារទេដឹង មេីលទៅសិតតែអោបដៃគ្នា»មិត្តជីយូ
« វាមិនអាចទេ »ជីយូ ក្ដោបដៃសម្កឹងទៅដោយក្រខ្សែភ្នែកឃោឃៅ
« យេីងទៅមុនឯងហេីយ»ស៊ូហ្គា ពេលងាកឃេីញជីមីនដេីរចេញទៅដូចចង់សម្ដៅទៅបន្ទប់ទឹក គេក៏ដេីរចេញទៅតាម។មកដល់បន្ទប់ទឹក ជីមីនបានកំពុងវែកសក់ខ្លួនឯងតិចៗតែក៏រាងចម្លែកចិត្តដូចជាមានមនុស្សកំពុងតាមខ្លួន គេងាកក្រោយតែមិនឃេីញអ្វី ក៏ងាកមកវិញ។ស៊ូហ្គា ដេីរលបៗទៅចាប់រាងតូចអោយចូលក្នុងបន្ទប់ទឹកគេក៏ចាក់គន្លឹះជាប់
« អឹម...»ជីមីន ស្រែកក្រវីក្បាលដេីម្បីអោយរួចផុតពីការបិទមាត់
«លោកចាប់ខ្ញុំធ្វេីអី ឬចង់ចាប់យកទៅលក់»ជីមីន ពេលដែលរាងក្រាស់ ប្រលែងដៃចេញគេក៏ស្រែកសួរអោយអស់កំហឹងគេ
« ប្រហែលហេីយ កុំអោយដេីរទៅរញ៉េរញ៉ៃនិងអ្នកដទៃ»ស៊ូហ្គា ពេលដែលមានកំហឹង ប្រច័ណ្ឌខ្លាំងពេក ក៏ស្រែកបកទៅវិញ
« ហេីយវាថីលោក សុខៗក៏មកស្រែកដាក់ខ្ញុំ លោកឆ្គួតទេដឹង»ជីមីន ខំទប់អារម្មណ៍ គេខ្លាចណាស់តែគេធ្វេីដូចមនុស្សធម្មតា មិនអោយគេចាប់បាន
«ហេតុអ្វីពេលឯង នៅជាមួយយេីង ឯងមិនដែលញញឹម ពេលនៅជាមួយអាម្នាក់នោះ ឯងញញឹមគ្រប់ពេល វាជាស្អីនិងឯង ប្រាប់យេីងមក»ស៊ូហ្គា
« លោកចង់សម្ដៅទៅនរណាគេ ចង់សម្ដៅទៅ បងដេយ៉ុង និងមែនទេ?»ជីមីន
«ប្រហែលហេីយ »ស៊ូហ្គា
« យ៉ាងមិចខ្ញុំចង់ញញឹម ចង់ធ្វេីអីគាត់ ជារឿងរបស់ខ្ញុំមិនទាក់ទងនិងលោក»ជីមីន ពេលលឺសម្ដីមនុស្សចំពោះមុខខ្លួន មិនឆ្លេីយតបនិងសំណួរ ស៊ូហ្គា អោនចុះទៅរកបបូរមាត់ដែលមានពណ៍ផ្កាឈូក បឺតយ៉ាងឃោឃៅបំផុត ស្រកយករសជាតិរបស់មាត់រាងតូច។ជីមីន ខំរុញខ្លួនគេអោយចេញពីខ្លួនរបស់គេ តែវាមិនរំកិលបន្តិចសោះ អ្នកម្ខាងទៀតនៅតែបន្តសកម្មភាពបឺតជញ្ជក់យ៉ាងដំណម។មួយសន្ទុះក្រោយមក ស៊ូហ្គាក៏ដកមាត់គេចេញវិញ អោយរាងតូចមានសេរីភាព ។
«លោកជាមនុស្សឆ្គួត លោកថេីបគេ មិនសុំការអនុញ្ញាតិ លោកជាមនុស្សទ្បប់សតិ អាមនុស្សឆ្គួត»ជីមីន រុញអោយស៊ូហ្គាទៅមុខបន្តិចហេីយអោនមុខចុះយំយកៗ
« មកពីយេីងស្រលាញ់ឯងពេក ប្រច័ណ្ឌឯងនិងអាម្នាក់នោះ សុំទោសដែលថេីបឯង» ស៊ូហ្គា យកដៃអោបរាងតូច អង្អែរខ្នងលួងលោម អោយបាត់ខឹង

« បេីស្រលាញ់ហេតុអ្វីមិន ញ៉ែចាំបាច់ធ្វេីបែបនិង»ជីមីន យំដាក់ដេីមទ្រូងរាងក្រាស់ ដៃនៅមិនស្ងាម រាវលេងសាច់ដុំគេថែមទៀត
«ក្មេងអីយំៗ តែដៃនៅលេងសាច់ដុំគេ»ស៊ូហ្គា សេីចដេីមករបន្តិចពេលដែលមានកូនក្មេងមួយនៅជិតៗនេះលួចលេងសាច់ដុំគេ
«ស្អប់លោកឯងណាស់ ចេញខ្ញុំទៅរៀន» ជីមីន ពេលគេតាមទាន់ ក៏ដកដៃចេញ បេីកទ្វាដេីរចេញទៅបាត់
« មិនខឹងខ្ញុំទេមែន ស្រលាញ់គ្នាបានទេ»ស៊ូហ្គា រត់ចេញស្រែកទៅកាន់មនុស្សដែលដេីរចេញ
« មិនដឹង »ជីមីន ឆ្លេីយតែពិននិងក៏រត់ទៅបាត់ ព្រោះខ្លាចគេចាប់បានថាគេកំពុងតែអៀននិង ពាក្យ«ស្រលាញ់គ្នាបានទេ»។

បេះដូងខ្ញុំត្រូវការអ្នក (ចប់)Where stories live. Discover now