ចិត្តស្អប់បង្កប់ស្នេហ៍ ភាគទី១

92 2 5
                                    


ភាគទី១
ផាំង~ផាំង~គ្រាំង
សម្លេងនៃការសម្រុកចូល របស់បុរសមាឌមាំបួនប្រាំនាក់ ធ្វើការបុកទម្លុះទ្វារចូលមកក្នុងផ្ទះតូចមួយ យ៉ាងសាហាវព្រៃផ្សៃ ដែលធ្វើអោយអ្នកនៅខាងក្នុងផ្ទះ ខ្លាចរអានឹងអំណាច របស់ពួកគេជាខ្លាំង លុះពួកគេសម្រុកចូលទៅដល់ក្នុងផ្ទះ ក៏ឃើញមានស្ដ្រីចំណាស់ និងបុរសចំណាស់ ពីរនាក់ដែរកំពុងអង្គុយអោបគ្នាញ័រខ្លួនទទ្រើត ព្រោះតែភាពភ័យខ្លាច
"ពួកឯងមិនចង់រស់ទៀតឬយ៉ាងមិចហ៎ាស?បានជាប្រឹងរត់គេចពីយើងម្លេះ?"បុរសម្នាក់ ដែលជាមេខ្លោងគំហកយ៉ាងតឹងសរសៃកទៅកាន់ វ័យចំណាស់ទាំងពីរនាក់
"ខ..ខ្ញុំ...ស..សុំទោស..លោក...ព្រោះតែខ្ញុំមិនទាន់មានលុយយកទៅសងបំណុលរបស់លោក..សុំមេត្តាទុកជីវិត..អោយខ្ញុំទាំងពីរនាក់ផង"បុរសចំណាស់ រៀបរាប់រាយរ៉ាប់ ប្រាប់ទៅបុរសមាឌធំ ដែលជាកូនចៅម្ចាស់បំណុលរបស់គាត់នោះ​ ដោយលើកដៃសំពះ សុំមេត្តាពីបុរសម្នាក់នោះ​ តែវាហាក់ដូចមិនបានផលសោះឡើយ
"សុំមេត្តាទុកជីវិត អោយពួកខ្ញុំផង ខ្ញុំនៅមានកូនស្រីដែលត្រូវនៅមើលថែនាង សុំលោកមេត្តាដល់ពួកខ្ញុំផង ខ្ញុំសុំឱកាសលោកម្ដងទៀតមកណ៎ា ម្ដងនេះខ្ញុំនឹងប្រឹងរកលុយមកសងពួកលោកអោយទាល់តែបាន"ស្ដ្រីចំណាស់ បានសុំអោយពួកគេទុកជីវិតគាត់ព្រោះតែ គាត់ត្រូវនៅមើលថែកូនស្រីតែម្នាក់របស់គាត់ បើគាត់មិននៅតែនាងនឹងទៅជាយ៉ាងណា?នាងបានភាពកក់ក្ដៅពីម្ដាយឪពុកមកពីណា?នាងនឹងមានវិប្បដិសារីប៉ុនណា ព្រោះតែនាងបានសន្យាជាមួយនឹងគាត់ថានឹងប្រឹងធ្វើការយកលុយមកដោះបំណុលម្ដាយឪពុកនាង ទោះធ្វើជាអ្នកអនាម័យ ជាអ្នកលាងចានតាមហាង ជាអ្នករត់តុ ក៏នាងព្រមធ្វើទាំងអស់។នាងប្រឹងធ្វើការរហូតដល់យប់ជ្រៅទើបបានមកដល់ផ្ទះ ចុះបើពួកគេសម្លាប់គាត់ តើនាងនឹងស្ដីបន្ទោសខ្លួនឯងដ៏កម្រិតណាទៅ ព្រោះអ្វីដែរនាងសន្យានាងមិនអាចធ្វើវាបានផងនឹង។
"ពួកឯងយាមយាយតាពីរនាក់នេះកុំអោយរត់ទៅណាអោយសោះ​ យើងខលទៅប្រាប់ចៅហ្វាយសិន"សាន់
"បាទ លោកបង"
"~ហេឡូ~ចាហ្វាយ"សាន់
"យ៉ាងមិចបានឬអត់?"ជុងហ្គុក
"មិនបានទេទាន...ពួកគេសុំពន្យាពេល ហើយពួកគេថែមទាំងថាពួកគេនឹងប្រឹងរកលុយ មកដោះបំណុលអោយបានទាន.."
"ចង្រៃយ៎..."
"ប៉ុន្តែខ្ញុំឮពួកគេ និយាយថាគេនៅមានកូនស្រីម្នាក់ដែលត្រូវមើលថែ"
"ល្អ យើងទៅដល់អីឡូវហើយ ប៉ុនហ្នឹងសិនចុះ"គ្រាន់តែឮមានកូនស្រី ធ្វើអោយអ្នកម្ខាងទៀតញោចស្នាមញញឹមចុងមាត់ ហាក់ដូចជាមានល្បិចអ្វីម្យ៉ាងអច្ចឹង
"បាទ ចៅហ្វាយ"សាន់
#១៥នាទីក្រោយមក
"ឯណាពួកគេ?"ចុះពីឡានមិនទាន់ផង អ្នកកម្លោះសង្ហាក៏ប្រញាប់សួរទៅកូនចៅ រកមើលវ័យចំណាស់ទាំងពីរនាក់នោះ
"នៅខាងក្នុងចៅហ្វាយ ខាងនេះបាទ"សាន់ បានជូនចៅហ្វាយមុខងាប់របស់គេចូលទៅខាងក្នុង ដើម្បីទៅជួបពួកគាត់ទាំងពីរនាក់
"នោះបង​ ចៅហ្វាយរបស់គេមកហើយ តើយើងគួរធ្វើបែបណាទៅ"ឃើញជុងហ្គុកដើរចូលទៅជិតដល់ ស្រ្តីចំណាស់ក៏សួរខ្សឹបៗទៅកាន់ប្ដីរបស់គាត់
"បងក៏មិនដឹងដែរ មានតែអង្វរគេសុំពន្យាពេលតែប៉ុនហ្នឹងឯង"
"សួស្តីអ៊ុំប្រុសអ៊ុំស្រី"ចូលមកដល់នាយជុងហ្គុក ក៏គួរសមដាក់ពួកគាត់
"ច...ចាស..សួស្ដីលោក"ស្រ្ដីចំណាស់
"សុខសប្បាយជាទេ?"ជុងហ្គុក
"គ...គឺ...សុខកាយ តែមិនសប្បាយចិត្ត"
"អៅវ...កើតអីមែនទេ?"ជុងហ្គុក
"គឺ ខ្ញុំមិនទាន់រកលុយមកដោះបំណុលលោកហ្នឹងណ៎ា"
"ខ្ញុំឮថាអ្នកទាំងពីរមានកូនស្រីម្នាក់ត្រូវទេ?"
"ច...ចាស...ពួកខ្ញុំមានកូនស្រីម្នាក់"អ៊ុំស្រី ចាប់ផ្ដើមភ័យឡើងកាន់តែខ្លាំងម្ដងទៀត មុននេះពេលជុងហ្គុកចូលមកដល់គួរសមដាក់គាត់ សួរសុខទុក្ខរបស់គាត់ គាត់រាងធូរចិត្តបន្តិច តែពេលដែលជុងហ្គុកសួរនាំរឿងកូនស្រីរបស់ខ្លួន គាត់ចាប់ផ្ដើមភ័យខ្លាំងលើសដើម
"ពេលនេះនាង~(ប៉ាម៉ាក់)"ជុងហ្គុក មិនទាន់និយាយចប់ផង ក៏មានសម្លេងសម្រែកស្រែកហៅម្ដាយឪពុកខ្លាំងៗ ដែលជាហេតុធ្វើអោយនាយកម្លោះងាកទៅរកប្រភពសម្លេងនោះ​ ក៏បង្ហាញអោយឃើញរាងរៅ ស្រឡូនស្រឡៅ របស់មនុស្សស្រីម្នាក់ដែរនាងមានឈ្មោះថា គីម យ៉ុនអា។យ៉ុនអា ជាក្មេងស្រីស្លូតបូត ស្មោះត្រង់ ជាពិសេសជាក្មេងស្រីឧស្សាហ៍ព្យាយាមបំផុត ការងារផ្ទះ ដាំស្ល បោកគក់ គឺនាងចេះមួយសព្វ នាងមិនដែលអោយប៉ាម៉ាក់នាង ពិបាកចិត្តដោយសារនាងម្ដងណាទេ ផ្ទុយទៅវិញនាងកាន់តែធ្វើអោយគាត់មានមោទនភាពលើរូបនាង។ យ៉ុនអាចេញមកពីធ្វើការវិញធ្វើដំណើរមកដល់ផ្ទះក៏ឃើញមានមនុស្សប្រុសបួនប្រាំអ្នកឈរនៅមុខផ្ទះរបស់នាង ហើយថែមទាំងមានឡានសេរីទំនើបមួយគ្រឿងទៀត យ៉ុនអាដឹងថាប្រាកដជាម្ចាស់បំណុលប៉ាម៉ាក់នាងក៏ប្រញាប់រត់ចូល ក្នុងផ្ទះទៅរកពួកគាត់យ៉ាងលឿន ព្រោះខ្លាចពួកគេធ្វើអីដាក់ម៉ាក់ប៉ានាង
"នេះមែនទេកូនស្រីរបស់ពួកអ៊ុំ?"ដោយឃើញយ៉ុនអា ចូលមកដល់រត់ទៅអោបប៉ាម៉ាក់របស់នាងយ៉ាងស្អិត ដូចខ្លាចបាត់គាត់ទៅណា ជុងហ្គុកក៏សួរទៅពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធ
"បាទ មែនហើយលោក"
"ល្អអញ្ចឹង! គិតអញ្ចេះចុះ​ យើងយកកូនស្រីរបស់លោកទៅនៅជាមួយយើង ដើម្បីឲ្យនាងដោះបំណុលអោយយើងឆាប់អស់"ជុងហ្គុក
"អត់ទេ ខ្ញុំមិនទៅទេ ខ្ញុំសុខចិត្តនៅធ្វើអ្នករត់តុ អ្នកអនាម័យ អ្នកលាងចានវិញ ខ្ញុំមិនទៅជាមួយលោកទេ ហឹកៗៗ"យ៉ុនអា ប្រកែកនឹងសំណើររបស់ជុងហ្គុកដាច់អហង្ការ នាងមិនព្រមទៅនៅជាមួយគេទេ នាងសុខចិត្តនៅធ្វើការទ្រុកៗម្នាក់ឯង ទោះវាលំបាកយ៉ាងណាក៏ដោយ

"ការងារទាំងអស់នោះ​ នាងធ្វើបានប្រាក់ខែប៉ុន្មានក្នុងមួយខែ?"ជុងហ្គុក
"ទោះវាមិនបានថ្លៃ តែក៏ខ្ញុំពេញចិត្តធ្វើវា មិនចាំបាច់អោយនរណាម្នាក់មកបង្ខំខ្ញុំទេ"យ៉ុនអា នៅតែប្រកែកជាមួយរាងក្រាស់ដោយទឹកភ្នែកចេះតែហូរ ប្រដាក់ចុះមកជាបន្តបន្ទាប់ នាងមិនចង់បែកពីប៉ាម៉ាក់នាងឡើយ នាងមិនចង់អោយគាត់ពិបាក មិនចង់អោយគាត់ធ្វើការងារផ្ទះអីអស់ទាំងនោះឡើយ នាងខ្លាចគាត់ហត់ ខ្លាចគាត់ឈឺ នាងសុខចិត្តនៅធ្វើការដល់យប់ជ្រៅ មកដល់ផ្ទះក៏បានជួបមុខអ្នកមានគុណ បានបម្រើទាំងមានគុណទាំងពីរនាងក៏ព្រម សុំតែបាននៅជាមួយប៉ាម៉ាក់របស់នាងតែប៉ុនហ្នឹងក៏គ្រប់គ្រាន់ហើយ
"ប្រាក់ខែមិនបានថ្លៃ ពេលណាបានសងបំណុលយើងអស់?"ជុងហ្គុក នៅតែធ្វើទឹកមុខស្មើរធេងដដែល
___
នុះ ប្រូគុកចង់ធ្វើអីហ្នឹង?

ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now