ផ្តើមរឿង៖ជួបគ្នាសារជាថ្មី

6.1K 262 6
                                    

« បងសង្ឃឹមថាពួកយើងនិងជួបគ្នាម្តងទៀតនៅថ្ងៃណាមួយ!! » ទឹកភ្នែកបុរសចំណាស់ក្នុងវ័យ ៩១ ឆ្នាំបានអង្រួនបេះដូងអ្នកសណ្តាប់ឱ្យឈឺចុកចាប់រកថាពុំត្រូវ រាងកាយស្គមស្គាំងស្បែកគ្រប់ដណ្តប់ឆ្អឹង ស្លេកស្លាំងគួរឱ្យខ្លោចផ្សារចិត្ត ស្នាមញញឹមខ្សោះៗ បបូរមាត់ស្លេកគ្មានឈាម ហាក់សំដែងការចាកចេញក្នុងរយៈពេលដ៏ខ្លីដល់ថ្នាក់មិនអាចទទួលយកបាននោះឡើយ។

ជុងហ្គុក ប្រឹងប្រមូលផ្តុំកម្លាំងសឹងតែគ្មានសោះ កិលបង្ខិតខ្លួនចូលទៅកៀកជិតនឹងរាងកាយភរិយាជាទីស្រលាញ់ សក់ខ្មៅប្រែជាស្កូវ ស្បែកមុខជ្រេវជ្រួញចាស់ជរាវ័យ ប្រអប់ដៃញ័រទទ្រើកប្រឹងលើប៉ះទៅនឹងថ្ពាល់ផ្សើមទឹកភ្នែកជោគរហាមទាំងការសេចក្តីសោកស្តាយ ពោពេញដោយទុក្ខសោកសៅហ្មង។

« បង!! » ថេយ៉ុង ចាប់ប្រអប់ដៃស្វាមីទាញមកឱបជួបនឹងដើមទ្រូង បបូរមាត់ខំប្រឹងបង្ហើបហៅសព្វនាមរាងក្រាស់ដល់ថ្នាក់យំញ័រស្មាចំប្រប់។
«បងស្រលាញ់ថេយ៍ណា..បងស្រលាញ់អូនរហូត!» ការចាកចេញដែលគ្មានពាក្យថាបកត្រលប់ក្រោយបានធ្វើឱ្យបេះដូងទាំងមូលចុករោយស្ទើតែប្រេះស្រាំ កើតចាស់ឈឺចាប់ ជារឿងធម្មតាសម្រាប់មនុស្សលោក ទោះបីជាចិត្តចង់ ឬក៏មិនចង់ក៏ដោយប៉ុន្តែអ្វីៗគ្រប់យ៉ាងព្រហ្មលិខិតជាអ្នកកំណត់ ជួបឬបែក ស្រេចលើជោគវាសនាគ្មាននរណាអាចដឹងថា ស្លាប់នៅពេលណា កើតវិញនៅពេលណានោះឡើយ គ្មានអ្វីគង់វង្ស គ្មានអ្វីស្ថិតស្ថេរ ចុងក្រោយមានតែការរៀនធ្វើចិត្តទទួលយកបរិបទគ្រប់យ៉ាងនៅជុំវិញខ្លួនតែប៉ុណ្ណោះ។

« ប៉ា..ប៉ាធំស្លាប់ហើយ!! »

« ឯងថាយ៉ាងម៉េច? ជេយ៍ដេន ប៉ាឯងនៅនិយាយជាមួយយើងរង៉ូវៗអម្បាញមិញនេះទេតើ? » ថេយ៉ុង ហូរទឹកភ្នែកយំរហាមដូចកូនក្មេងដាក់កូនប្រុសមិនចង់ទទួលយកការពិត ពេលដឹងដំណឹងមកថាស្វាមីជាទីស្រលាញ់របស់ខ្លួនបានស្លាប់បេះដូងលោតលែងត្រូវចង្វាក់ ចិត្តអន្ទៈសារ មាត់ស្រែកហៅឈ្មោះប្តីដោយក្តីអស់សង្ឃឹម មិនដាច់អាល័យ។

« អត់ទេជុង..បើបងទៅយើងទៅទាំងពីរនាក់វិញប្រសើរជាង ហ៊ឹកៗបង..បងកុំស្ងាត់បែបនេះបានទេក្រោកមកនិយាយជាមួយអូនវិញមកអ្ហឹកៗបង.. » មិនថាចង់់ស្រែកយំដល់រលាយផែនដីទាំងមូលទៀត តែមនុស្សដែលស្លាប់ទៅហើយមិនអាចរស់ឡើងវិញបានទេ អស់កម្មត្រឹមណា បញ្ហានិងចប់ត្រឹមនោះ។

ONE BLISSFUL NIGHT ᥫ᭡ SS2Where stories live. Discover now