ជុងហ្គុក ចាប់ក្រសោបឱបរាងកាយតូចស្តើងទាញមកផ្អឹបជាប់នឹងដើមទ្រូង បេះដូងលោតលែងត្រូវចង្វាក់ ខណៈរាងកាយទាំងមូលពោពេញទៅភាពឯកោស្ថិតក្នុងបរិយាកាសក្រៀមក្រំដែលរួមបញ្ចូលចូលគ្នាយ៉ាងខ្លោចផ្សារចិត្ត។ គេពុំដែលនិងគិតឡើយថាការចាំជាតិគឺជារឿងដ៏អស្ចារ្យមួយនោះទេ ព្រោះតែវាជារឿងដែលមិនអាចនឹកស្មានដល់ស្របពេលដែលការចងចាំទាំងនេះ វាតែងតែដប់ជាប់ក្នុងចិត្តរបស់ពួកគេមកជានិច្ច។
ស្នាមញញឹមខ្សោះៗរំលេចឡើងយ៉ាងសប្បាយចិត្តទឹកភ្នែកហូររហាមលែងដឹងខ្លួន ចង្វាក់បេះដូងលឿនសន្ធឹកដូចគ្នាបេះដាក់។ រាងកាយសឹងតែសល់តែសំបកចាប់ផ្តើមក្តៅឡើងគគគុក អំណាចនៃឥទ្ធិពលភ្លើងស្នេហាពីអតីតជាតិក៏បុកសម្រុកឡើងវិលវល់កកស្ទះពេញខួរក្បាលឥតរម្សាយ។
“ជុងហ្គុក!” ថេយ៉ុង បែរមកក្រសោបផ្ទៃមុខសោកសៅសារជាថ្មី សំឡេងខ្សឹកខ្សួរបបូរមាត់ញ័រសសឹកចាប់ផ្តើមសំដែងឡើងនៅចំពោះមុខបុរសកំពូលស្នេហ៍ដ៏គួរឱ្យកម្សត់។
“អូនជាមនុស្សតែម្នាក់ដែលធ្វើឱ្យបងស្រលាញ់ងប់ងល់រហូតទៅ បងស្រលាញ់អូនខ្លាំងណាស់ ថេយ៉ុង!” ជុងហ្គុក ទ្រចុងចង្កាតូចស្រួចតូចឡើងសឹមទម្លាក់បបូរមាត់ថើបក្រេបជញ្ជក់ ឈ្លិញឈ្លីអណ្តាតជ្រែងទៅក្នុងក្រអូមមាត់ក្រអូបជាប់ចិត្តឥតចិនណាយមួយដង្ហើមយ៉ាងវែង។
“ជុងហ្គុក!!”
“បងនឹកអូនណាស់!” ហេតុអីមានអារម្មណ៍ថានឹកខុសប្លែកច្រើនយ៉ាងនេះ ហេតុអីមានអារម្មណ៍ទាំងនេះ វាបែរជាកើនឡើងភ្លាមៗហាក់គ្មានចម្លើយអ្វីច្បាស់លាស់ហុចចូលមកបញ្ជាក់ប្រាប់ពួកគេទាល់តែសោះ?។ ជុងហ្គុក ញញឹមស្ងួតរួចប៉ះដៃលើខ្នងតូចច្រឡឹងនិងងើបមកសម្លឹងផ្ទៃមុខតូចៗ ដោយភាពស្រស់ស្អាតនៃជីវិត។
“ហ្អឹម!!” សំឡេងថើបគ្នាជាថ្មីម្តងទៀតបន្លឺក្បែរត្រចៀក រាងកាយទាំងពីនាក់ស្រាប់តែឆេះឆួលឡើងក្រោមដំណក់ទឹកភ្លៀងជាថ្មីម្តងទៀត។
ឈូរ!!
សំឡេងទឹកចាក់...
ដោយសារតែដៃជាប់ចំណង រើបម្រះពុំរួចអារម្មណ៍ដុតបញ្ឆេះកម្លោចចិត្ត ពុះកញ្ជ្រោលរោលរែកហាក់ដូចជារងើកភ្លើងដែលត្រៀមនឹងកំពុងតែឆេះសន្ធោសន្ធៅឡើង។ ណាមជុន ក្តាប់ម្រាមដៃសង្កៀតធ្មេញងើបមុខឡើងសម្លឹងមើលផែនមុខស្ត្រីចំណាស់ នឹកស្មានមិនដល់ថាយាយកញ្ចាស់ម្នាក់នេះអាក្រក់ជូរជាតិកាចសាហាវយង់ឃ្នងបំផុតយ៉ាងនេះឡើយ។