ភាគ២៥+ភាគ២៦៖ដេតឌី មិនដែលបង្រៀនឱ្យកូនស្អប់ប៉ាតូចទេ

2.8K 137 2
                                    

ព្រឹកថ្ងៃថ្មី...

វាមិនងាយដូច្នេះឡើយ...

“លោកគិតថាពាក្យសូមទោសតែមួយម៉ាត់ អាចលុបលាងទោសកំហុសគ្រប់យ៉ាងបានមែនទេ ជុងហ្គុក វេសតុន៍?” ថេយ៉ុង រក្សាទឹកមុខមាំនឹងថ្កល់ចោលប្រយោគមុតស្រួចទៅកាន់បុរសចោលម្សៀត ដែលបានបោះបង់ខ្លួនចោលអស់រយៈពេលជាច្រើនឆ្នាំ ស្របនិងពេលដែលគេវិលត្រលប់មកវិញជាមួយនិងពាក្យសូមទោសត្រឹមតែមួយម៉ាត់ ហើយបាននិយាយកុហកថាស្រលាញ់ទាំងដែលការពិត ការវិលត្រលប់លើកនេះ គេគ្រាន់តែសំដែងព្រោះអ្វីៗគ្រប់យ៉ាងគឺធ្វើដើម្បីតែកូនម្យ៉ាងគត់។

“ដូច្នេះទើបបងព្យាយាមកែប្រែទោសកំហុសគ្រប់យ៉ាងដើម្បីលុបលាងកម្មពៀរជាមួយអូន!”

ផាច់!!

“នៅជាមួយខ្ញុំ..វាមានកម្មពៀរ វេរានិងគ្នាដល់ថ្នាក់នេះផងមែនទេ? លោកយល់ថាពេលកន្លងមក លោកបានសាងបាបកម្មជាមួយនិងខ្ញុំច្រើនលើសលប់ពេក ទើបគិតតាមមកកែប្រែទោសកំហុស ចង់ឱ្យវាចប់ ចប់ទាំងងាយៗស្រួលៗបែបនេះ ព្រោះដើម្បីតែកូនមែនទេ?” ជុងហ្គុក ងើបមុខឡើង ក្រោយពីស៊ីមួយកំផ្លៀងយ៉ាងចាស់ដៃរបស់ភរិយាហើយរួច ងាកខ្សែភ្នែកមកសម្លឹងមើលទឹកមុខខឹងគ្រោត ដោយមិនមាត់កតពុតសម្តីធំៗដូចកាលពីមុនទៀតឡើយ តែលើកនេះគេនិងនិយាយវាដោយស្រួលស្តាប់ ហើយមិនអាចឆក់ក្រសោបទាញយកដំណក់ទឹកភ្នែក ភរិយាម្នាក់នេះម្តងហើយ ម្តងទៀត នោះឡើយ។

“ខ្ញុំដឹងថាលោកព្យាយាមណាស់ដើម្បីចូលជិតកូន ទើបខ្ញុំមិនរករឿងជេរស្តីស្អីសោះកាលពីយប់មិញនោះ យល់ចិត្តកូនទើបខ្ញុំព្យាយាមសម្របខ្លួន ព្រមឱ្យលោកឱបរឹតថើបក្រេបជញ្ជក់ ព្រោះពាក្យថាយោគយល់ សុខចិត្តស្ងាត់ស្ងៀមឱ្យប្រុសចោលម្សៀតថោកទាបដូចជាលោកលូកលាន់ខ្ញុំបាន លោកសប្បាយចិត្តណាស់កាលពីមុន លោកមានក្តីសុខខ្លាំងណាស់ នៅពេលដែលឃើញខ្ញុំស្រក់ទឹកភ្នែក លោកជាន់ឈ្លីខ្ញុំ មើលងាយខ្ញុំ ទុកខ្ញុំបីដូចជាគំនរសំរាម ហើយពេលនេះ មកតាមលួងអង្វរខ្ញុំ  ដើម្បីតែកូន លោកកុំគិតឱ្យសោះ ថាខ្ញុំអាចនិងវិលត្រលប់ទៅជានាជាមួយនិងលោកវិញគឺដោយសារតែកូននោះ..”

ONE BLISSFUL NIGHT ᥫ᭡ SS2Where stories live. Discover now