ភាគ៣៤+ភាគ៣៥៖ខ្លាចអូនតស៊ូទៅមិនរួច

2.6K 103 0
                                    

ឈាមហូរជ្រាបដាបច្រាលពេញផ្ទៃសាបរាបស្មើ ជើងដ៏ស្រឡូនក៏ដកចេញពីក្បាលស្ត្រីចំណាស់ដោយកែវភ្នែកមុតស្រួចនិងស្នាមញញឹមដ៏ពេញចិត្ត។ ថ្ងៃដែលខ្លួនខិតខំទន្ទឹងរង់ចាំមកអស់ពេលជាយូរ នូវទីបំផុតវាក៏បានចូលមកដល់ ជាថ្ងៃអវសាន្តស្រីបិសាចម្នាក់នេះ ទាំងនេះគឺជាពេលវេលាមួយដ៏ស័ក្តិសមសម្រាប់ការសងសឹកពេញទៅដោយកំហឹងចងអាឃាត។ កាយតូចងាកបែរទាំងជំហរមករករាងក្រាស់ ព្រមទាំងដើរបង្ហួសចេញទៅបាត់ដោយគ្មានការសោកស្តាយចំពោះទង្វើរបស់ខ្លួនបន្តិចណាសោះឡើយ។ ក្នុងមួយជីវិតនេះ គ្មានអ្វីដែលគេមិនអាចធ្វើបាន ប្រសិនគេចង់ធ្វើវានោះ។

@ថ្ងៃបន្ទាប់

រំលងផុតទៅអស់ពេលជាច្រើនថ្ងៃរឿងដ៏សែនស្មុគស្មាញក៏បានបញ្ចប់ទៅដោយគ្មានស្លាកស្នាម ប្រអប់ដៃស្រឡូនលូកចូលទៅចាប់សក់សរសៃស្តើងតូចៗរបស់ក្មេងល្អិតទាំងគូរ បបូរមាត់ស្រស់ស្អាតចាប់ញោចញញឹមឡើងស្រស់ប៉ប្រិមអមទៅដោយ កែវភ្នែកខ្មៅថ្លាដ៏ស្រទន់មានពន្លឺ។

“មេឃភ្លឺចែសហើយកូនភ្ញាក់ឡើង!” ថេយ៉ុង ដាស់កូនដោយសម្តីផ្អែម មុននឹងក្រោកឡើងអង្គុយចាប់លើកពរមាឌល្អិតតូចៗដែលមិនទាន់អស់ចំហាយងងុយគេងស្ងាបយកដៃញីត្របក់ភ្នែក ធ្វើមុខ ធ្វើមាត់គួរឱ្យស្រឡាញ់ សម្លឹងផែនស្រឡូនស្អាតម៉ក់ៗសឹមលូកដៃចូលទៅចាប់មិចថ្ពាល់ឪពុកដោយភាពក្នក់ក្នាញ់។

“ប៉ាតូច យប់មិញមកដល់ផ្ទះម៉ោងប៉ុន្មានកូនខំអង្គុយចាំផ្លូវរហូតដល់គេងលក់!” ជេយ៍ដេន សួរឡើងបួញមាត់ស្រួចៗញញឹមលឹបត្របក់ភ្នែកសើចស្ញេញដាក់ប៉ាតូច។

“ប្រហែលជាម៉ោង ២ យប់ព្រោះប៉ាមានការសំខាន់ត្រូវធ្វើបង្ហើយដៃនិងណា ប្រញាប់ក្រោកឡើងណាកូន ឆាប់បានទៅងូតទឹករៀបចំខ្លួនចុះទៅញាំអាហារពេលព្រឹក!”

“បាទ..អូន ជេយ៍ហ្សាន់ ក្រោកឡើងទៅងូតទឹក!” ជេយ៍ដេន លូកដៃទៅចាប់ទះកំប៉េះគូថប្អូនចាប់អូសជើងអាល្អិតទម្លាក់ពីលើគ្រែសើចលាន់បន្លឺក្អឹកៗ។ 

ជាន់ខាងក្រោម..

លោកស្រី ខាសៀល ទើបតែបានរៀបចំទុកដាក់ម្ហូបចំណីអាហារហើយរួចរាល់ស្របពេលដែលកូនៗនិងចៅៗតូចៗចុះមកដល់ល្មម។ ថ្ងៃនេះក៏មានភ្ញៀវពិសេសអញ្ជើញមកចូលរួមដែរ ទាំង ណាមជុន និង ថេយ៉ូន ក៏បានមកស្រស់ស្រូបអាហារពេលព្រឹកនៅទីនេះដូចគ្នាដែរ។

ONE BLISSFUL NIGHT ᥫ᭡ SS2Where stories live. Discover now