មួយសប្តាហ៍បន្ទាប់..
Restaurants
សុំស្រាបន្ថែម!!
សំឡេងស្រែកបានបន្លឺឡើងនៅក្នុងតុហ្វូងក្រុមនិស្សិតដែលប្រមូលផ្តុំគ្នាមកផឹកស៊ីក្នុងហាងអាហារលំដាប់មួយកន្លែង។ បុគ្គលិកវ័យជំទង់ម្នាក់ចាប់លើកស្រាក្នុងថាសទម្រចូលមករកតុពួកគេដោយដាក់ស្រាទៅលើតុរួចសម្លឹងមុខពួកបន្តិចចង់កុម្មង់អ្វីបន្ត ងាយស្រួលក្នុងការផ្តល់សេវាកម្មជូនតែម្តង។
“យកសាច់គោអាំងអ៊ីតាលីនិងស្រាក្រហមមកបន្ថែមទៀតមក!”
“បាទ!” ខូនើរ៍ ធ្វើការបម្រើសេវាកម្មរត់តុនៅក្នុងហាងអាហារមួយកន្លែងនេះ ថែមទាំងឆ្លៀតរៀនក្រៅម៉ោងនិងមានក្តីស្រម៉ៃ ចង់ធ្វើជាអ្នកដើរម៉ូតទៀត ទើបគេរៀនផង ធ្វើការផង ព្រោះចង់បំពេញបំណងប្រាថ្នារបស់ខ្លួនឱ្យទទួលបានលទ្ធផលជោគជ័យនៅថ្ងៃណាមួយ។
“សម្លឹងមេីលអី?” អាល់បឺត លាន់មាត់សួរទៅកាន់មិត្តភក្តិដែលអង្គុយភ្លឹកសម្លឹងមើលម្ចាស់រាងកាយតូចស្រឡូនជាប់ធ្វើការបម្រើការក្នុងហាងអាហារមួយកន្លែងនេះ ដោយទឹកមុខស្ងៀមធ្មឹងនិងទ្រឹងគិតចង់ដឹងពីកម្រិតជីវភាពក្មេងប្រុសម្នាក់នោះញាប់ញ័រចិត្តណាស់ ហេតុអីក៏មកធ្វើការជាអ្នករត់តុ ទាំងដែលឪពុករបស់ខ្លួនក៏បានជ្រើសរើសគេឱ្យក្លាយទៅជា Trainee ប្រចាំនៅឯ Modeling Kacea ទៅហើយ។
“ម្នាក់នោះ? ធ្វើការនៅទីនេះបានយូរប៉ុណ្ណាហើយ?” ជេយ៍ហ្សាន់ លើកចិញ្ចើមធ្វើជាសួរឡើងដោយដៀងខ្សែភ្នែកទៅសម្លឹងកំលោះតូចទាំងទឹកមុខមាំទាំ។
“មួយខែជាងហើយ ប៉ាយើងឱ្យកាន់បញ្ជីឈ្មោះបុគ្គលិកស្មុគស្មាញចង់ស្លាប់!” អាល់បឺត ជាកូនប្រុសម្ចាស់ហាងអាហារនេះ ដូច្នេះរឿងអីក៏គេដឹងដែរ តែក៏នឹកឆ្ងល់ហេតុអីសុខៗមិត្តភក្តិរបស់ខ្លួនចាប់អារម្មណ៍ពីរឿងនេះទៅវិញ?
“ឯងស្គាល់គេដែរមែនទេ?”
“ឃើញទៅប្រឡងវគ្គ Casting នៅឯក្រុមហ៊ុនប៉ារបស់យើងកាលពីសប្តាហ៍ជាងមុន..” ជេយ៍ហ្សាន់ ថារួចញញឹមចុងមាត់ឡើងសង្ហា រួចដៀងខ្សែភ្នែកចោលទៅសម្លឹងក្មេងប្រុសដែលមមាញឹកលើកអាហារដាក់តាមតុយ៉ាងសកម្មនោះឯង។
