ភាគ១៨+ភាគ១៩+ភាគ២០៖លោកឈប់ស្រលាញ់ខ្ញុំហើយពិតទេ?

3.1K 163 5
                                        

មួយសប្តាហ៍បន្ទាប់...
មន្ទីពេទ្យសម្ភព...

មានផ្ទៃពោះ!!
គិលានុបដ្ឋាយិកា ហុចលទ្ធផលពិនិត្យទៅឱ្យ ថេយ៉ុង មើលដោយទឹកមុខភ្ញាក់ផ្អើលបន្តិចណាស់ដែរ ព្រមទាំងចងចិញ្ចើមចូលគ្នា សម្លឹងមើលកែវភ្នែកសោកសៅទាំងអារម្មណ៍ច្របូកច្របល់ មិនដឹងថាគេ មានវះកាត់កែភេទដែលឬក៏អត់ ហេតុអ្វីទើបអាចមានកូនបាន? ហេតុអ្វីមានសំណាងខ្លាំងយ៉ាងនេះ ឬុមួយនេះជាអំណោយដែលព្រះបានផ្តល់ឱ្យមកកាន់គេ។

“មានផ្ទៃពោះបានយ៉ាងម៉េច!” លោកស្រី ខាសៀល ឧទានសួរទៅកាន់ គិលានុបដ្ឋាយិកា ទាំងសេចក្តីងឿងឆ្ងល់ក្នុងចិត្តជាខ្លាំង សុខៗស្រាប់តែមានរឿងបែបនេះកើតឡើងមក គាត់ក៏រៀងភ្ញាក់ផ្អើលមិនតិចនោះដែរ។

“កូនប្រុសរបស់លោកស្រី មានផ្ទៃពោះជាងមួយសប្តាហ៍ហើយដែលមនុស្សប្រភេទនេះគេហៅថា..អូមេហ្គា..ដែលមានឈាមប្រភេទ Beta អាចពរពោះបាន នេះជារឿងដ៏ល្អប្រសើរបំផុតដែលកូនប្រុសរបស់លោកស្រីអាចមានផ្ទៃពោះបាន សង្ឃឹមថានិងមើលថែទាំសុខភាពឱ្យបានល្អដិតដល់ ថែរក្សាសុខភាពជាប់លាប់គឺជារឿងដ៏ល្អប្រសើរបំផុត ព្រោះវាសំខាន់សម្រាប់ទារកនៅក្នុងផ្ទៃខ្លាំងណាស់!” ថេយ៉ុង ព្យាយាមខិតខំប្រឹងញញឹមងក់ក្បាលចំពោះសម្តីរបស់ គិលានុបដ្ឋាយិកា ដោយងក់ក្បាលទទួលយកលទ្ធផល និងលើកដៃយកមកអង្អែលក្បាលពោះរបស់ខ្លួនទាំងអារម្មណ៍រំភើបលាយឡំជាមួយអារម្មណ៍សោកសៅដែលវិលវល់រត់ជុំវិញខ្លួនប្រាណរបស់ខ្លួនយ៉ាងចុកចាប់។

ភូមិគ្រឹះវេសតុន៍..

“លោកស្រីចាស៎..” អ្នកបម្រើស្រីម្នាក់ឧទានឡើងទៅកាន់លោកស្រី ព្រីភៀរ៍ ដែលអង្គុយសញ្ជប់សញ្ជឹងខាងក្នុងបន្ទប់ទទួលភ្ញៀវ សភាពស្ងប់ស្ងាត់ជ្រងំរបស់គាត់ហាក់ស្តែងឱ្យឃើញពីកូនចិត្តដែលកំពុងតែពិបាកចិត្តដោយសារតែបារម្ភគិតគូរពីកូនប្រុសបណ្តូលចិត្តខ្លាំងពេក។

“ឯងមានការអី?”

“លោកស្រី ពិសារអាហារពេលល្ងាចខ្លះទេ? លោកស្រីអត់ពិសារអ្វីចាប់តាំងពីព្រឹកព្រលឹមមក ប្រយ័ត្នឈឺប៉ះពាល់ដល់សុខភាពណា!”

ONE BLISSFUL NIGHT ᥫ᭡ SS2Where stories live. Discover now