ភាគ២១+ភាគ២២៖ខ្ញុំផ្តល់កំណើត ផ្តល់ជីវិតឱ្យពួកវារួចហើយ កុំឱ្យពិបាកដល់ខ្ញុំទៀតអី

2.7K 144 7
                                    

៩ ខែបន្ទាប់..

ពោះកាន់តែធំរូបរាងកាន់តែប្រួលប្រែទៅតាមពេលវេលាស្បែកប្រែជាស្រគាំ បូករួមទាំងទឹកមុខដែលធ្លាប់តែស្រស់បំព្រងកន្លងមកក៏ប្រែក្លាយទៅស្ងួតក្រៀមក្រំ គ្មានសំណើម គ្មានទាំងស្នាមញញឹម អារម្មណ៍ល្អៗមិនដឹងបាត់ទៅណាអស់ សូម្បីតែកម្លាំងចិត្តមួយក៏គ្មានបន្តទៅមុខទៀតដែរ។

ថេយ៉ុង ប្រឹងញញឹមលើកខ្នងដៃជូតទឹកភ្នែកសម្លឹងមើលមុខអ្នកមកសួរសុខទុក្ខព្រមដោយអារម្មណ៍សោកសៅ ហ្វេចទ័រ និង ជេស ខំទិញអាហារបំប៉នយកមកផ្ញើ តែមើលទៅគេចុះ មិនព្រមញាំ មិនព្រមផឹក សួរមួយនាំក៏មិនងាយឆ្លើយ ស្ពឹកៗគ្មានកម្លាំងកំហែង គ្មានអារម្មណ៍ អីចង់តបឆ្លើយនិងពួកគេមួយម៉ាត់មួយកណាទាល់តែសោះ។

“ថេយ៍ ញាំអីខ្លះទៅ គិតដល់កូនក្នុងពោះ កុំបង្អត់ខ្លួនឯងអ៊ីចឹងអីបានទេ?” ជេស ចិតប៉ោមទុកដាក់ទៅក្នុងចានក្បែរដៃ ថេយ៉ុង ពេលឃ្លានចង់ញាំ ក៏ញាំបាន មិនបាច់ហត់ធ្វើខ្លួនឯងទៀត តែគេនេះរឹងក្បាលណាស់ ប្រាប់ចង់រួយមាត់ក៏មិនស្តាប់ដែរ។

“កូនដែលឪពុកគេមិនត្រូវការនេះមែនទេ?” ថេយ៉ុង ស្រែកយំគគ្រូកលើកដៃខ្ញាំញីពោះកុំតែបាន ហ្វេចទ័រ ឃាត់មិនដឹងថាគេធ្វើបាបខ្លួនដល់ដំណាក់កាលណាទៀតទេ។

“ថេយ៍ ថេយ៍ កុំអីណា អាណិតក្មេងមិនដឹងអីទេ!”

“ហ៊ឹកៗហ៊ឺៗ ហេតុអី..ហេតុអ្វីគេចិត្តអាក្រក់ចំពោះខ្ញុំយ៉ាងនេះ ហ្វេចទ័រ ជេស ខ្ញុំឈឺចាប់ណាស់ ខ្ញុំហត់ណាស់ ហ៊ឹកៗៗ!!”

“មួយរយៈនេះលោកជុង រវល់ធ្វើការទើបមិនបានមកមើលថែ ថេយ៍ អាហារទាំងនេះ លោកជុង ជាអ្នកប្រាប់មកឱ្យពួកខ្ញុំទៅទិញយកមក ល្ងាចបន្តិចទើបគាត់មក ថេយ៍..”

“គេមើលកូនរបស់គេ មិនមែនមកខ្ញុំទេ ហ៊ឹកៗ ខ្ញុំលែងចង់ឃើញគេធ្វើទង្វើបែបនេះដាក់ខ្ញុំទៀតហើយ ខ្ញុំឈឺចាប់ពិបាករៀបរាប់ណាស់ កូនខ្ញុំហេតុអីកម្សត់ពិបាករស់នៅយ៉ាងនេះ គេជាឪពុករបៀបណា? គេធ្វើអ្វីសព្វថ្ងៃនេះ គេគិតថាការធ្វើបែបនេះ ខ្ញុំអាចនិងមានក្តីសុខណាស់មែនទេ ហ៊ឹកៗ..ហ៊ឺៗ!!”

ONE BLISSFUL NIGHT ᥫ᭡ SS2Where stories live. Discover now