ភាគ៤៧៖បើកឱកាស

2.3K 122 1
                                    

"ឯង..ឯងអាក្មេងប្រហើន!" ថេយ៉ុង ទ្រាំមិនបានដោះស្រែកជើងកែងទាត់ចោលដើរតាំងៗទៅចាប់ច្បាមបោចសក់អាក្មេងជើងល្អទីងណាត់ទីងណែង ប្តីនិងកូននាំគ្នាស្រវេស្រវាចាប់ឃាត់ទាញប្រទាញប្រទូងគ្នា រញេរញៃស្រែកឡើងឮចេចចាចពេញខាងក្នុងរោងចក្រផ្អើលអស់កម្មករពេញទាំងហ្នឹង។

"បានហើយអូន!" ជុងហ្គុក ឱបភរិយាអូសចេញមករកកៅអីមុននឹងរុញ ថេយ៉ុង ឱ្យអង្គុយចុះលូកដៃទៅចាប់យកផ្លិតមកបក់ខ្យល់ឱ្យវាយគេទាល់តែហត់បែកញើសគឃូស។

"ហ៊ឹកៗ ជេយ៍ដេន!"

"ឈឺត្រង់ណាចាំខ្ញុំលាបថ្នាំឱ្យ សូមទោសណា!" ជេយ៍ដេន ជួយជូតទឹកភ្នែកឱ្យ ហេប៊េន និងនិយាយពាក្យសូមទោសជាច្រើនដង បន្ទាប់មកទើបប្រញាប់ជួយគ្រាហ៍រាងតូចទៅរកកៅអី ដើម្បីអង្គុយហើយចាប់យកប្រអប់ថ្នាំស្រគួរក្រោមតុមកបើកគម្រប យកប្រេងរឹតលាបពីលើស្បែកដែលក្រហមហើមកន្ទួលថ្នមៗ។

"រំអួយ..ឱ្យដៃកូនប្រុសយើងសម្បើមណាស់!"

"រករឿងចាប់តាំងពីក្មេងឡើងអូននេះ!" ជុងហ្គុក ជួយបក់ ជួយរឹតប្រេងខ្យល់ឱ្យ ត្រដរខ្យល់ដង្ហក់ដង្ហើមចង្រិតទៅហើយ នៅភ្នែកបើកធំៗសម្លក់សម្លឹងមុខក្មេងខ្ចី ធ្វើមាត់ជីបអូចៗលួចជេរបញ្ជោរ កាចសាហាវយង់ឃ្នង់ មិនធម្មតាទេ។

កង់ទីន

ប្រអប់ដៃតូចស្រឡូនចាប់ទាញវែកថង់ដែលដាក់ប្រអប់អាហារជាច្រើនឡើងមកទៅលើតុរួចបែរទៅសម្លឹងស្វាមីដោយរុញចានបាយនិងអាហារក្បែររាងក្រាស់ដែលអង្គុយហេវហត់ល្មម។ អាហារថ្ងៃត្រង់ មានដូចជា បាយស្រូបសាច់មាន់ មីទឹកស៊ុប បង្អែម ផ្លែឈើ នំ និង ភេសជ្ជៈ ដែល ថេយ៉ុង បានខិតខំរៀបចំតាមលំដាប់លំដោយជាច្រើនអនេក ព្រោះមិនចង់ឱ្យទាស់ចិត្តប្តីហើយនិងកូនប្រុសទេ។

"អាហារទាំងនេះណា អូនបានទិញមកពីហាងដែលបង ចូលចិត្តញាំជាប្រចាំមានទាំងផ្លែចេក ផ្លែឈើរី ស្ត្រប៊ឺរី ទុកញាំក្រោយបាយរួចដែរ!"

ក្រៅពីពូកែរៀបចំនំចំណីអាហារហើយ ថេយ៉ុង ក៏ប្រសព្វយល់ដឹងដល់ទុក្ខធុរៈស្វាមី ខ្នះខ្នែងជួយសព្វមុខ គ្រប់ជ្រុងជ្រោយ សព្វគ្រប់បែបយ៉ាង មិនមែនមានតែសម្រស់មួយមុខគត់នោះទេ តែរឿងថែថួនកូនចៅ ទុកដាក់លុយកាក់ គ្រឿងហូបចុក ថ្លៃចំណូលចំណាយ គេគិតបានយ៉ាងល្អិតល្អន់ ឆ្លាត ស្អាត ឆ្នាស់ឆ្នើម តែក៏ហ្មត់ចត់ ម៉ឺងម៉ាត់ មិនមែនមានតែរូបឆោមល្អកាយតែផ្នែកខាងក្រៅ ប៉ុន្តែទេពកោសល្យ ជំនាញរបស់គេ គឺជាចំណុចមួយដ៏សំខាន់បំផុត ដែលស្វាមីស្រលាញ់បាត់មុខមិនបានរហូត​មក។

ONE BLISSFUL NIGHT ᥫ᭡ SS2Where stories live. Discover now