ភាគ៣១៖រៀបការជាមួយបងបានទេ?

2.6K 134 2
                                    

ព្រឹកថ្ងៃថ្មី

ពន្លឺពណ៌ទឹកក្រូចចាំងផ្លាតចូលមកបំភ្លឺខ្ទាតចំត្របក់ភ្នែក ខណៈអ្នកដែលដេកស្ពឹកនៅលើគ្រែ ដកដង្ហើមទាំងដង្ហក់ ប្រកបទៅដោយអាការៈធុញទ្រាន់ឯណេះ រហ័សរហួនក្រោកឡើងលើកដៃចូកជ្រងសក់ដែលធ្លាក់មកបាំងនិងចិញ្ចើមឡើងអស់ព្រមទាំងស្ងាបម្ហបៗនៅមិនទាន់អស់អារម្មណ៍ល្វើយនូវឡើយ។

រាងកាយធ្ងន់កណ្តុកកម្រើកប្រាស់ឡើង ស្របនឹងពេលដែលកាយស្រឡូនហៀបនឹងបញ្ជាជំហ៊ានក្រោកដើរចេញទៅខណៈរង្វង់ដៃពេញដោយកម្លាំងក៏ស្រវាលូកចូលទៅចាប់ស្រវាក្រសោបចង្កេះតូចអូសទាញកម្លាំងស្តួចស្តើងមកជិតផ្អឹបជាប់ដើមទ្រូងមាំហាប់ណែនធំទូលាយមួយទំហឹង។

“លែង!” ថេយ៉ុង ប្រឹងរើបម្រះទាំងចេតនាវាយក្តិចខ្ញាំស្មារីកក្រអាញ តែមិនខ្ចីឈឺ មិនថាវាយឬខាំ ទោះត្រូវយកធ្មេញទាំងចង្កូមមកខាំហែកសាច់ប្រាណទៀតក៏សុខចិត្តសំងំឱ្យប៉ះពាល់ដោយសេរីដែរ។

“សំងំឱ្យបងឱបថើបបន្តិចបានទេ?” ជុងហ្គុក ងាកខ្សែភ្នែកមុតស្រួចមកសម្លឹងឆ្អឹងដងកាំបិតស្រឡូនស្រឡៅ មុននឹងសង្គ្រប់ថើបឈ្មុសឈ្មុលផ្តិតអណ្តាតអូសកាត់ស្បែកទន់រលោងដូចបណ្តូលចេក ស្រវេស្រវាឱបគ្រប់ទីកន្លែង ទាំងស្ទាបអង្អែល ទាំងច្របាច់ ថ្នាក់ថ្នម ក្រឡាស់ឱ្យកាយស្តួចស្តើងគេងផ្ងា សឹមឱនទៅបឺតជញ្ជក់បបូរមាត់ស្តើងជញ្ជក់ខាំគ្រញី ដ្បិតមិនទាន់ដុះធ្មេញទាំងពីរនាក់ក៏ដោយ តែពួកគេពិតជាមិនធុញទ្រាន់ក្នុងការផ្តិតយកស្នាមថើបឱ្យគ្នាទៅវិញទៅមកឡើយ។

“ព្រឹកនេះអូនទៅធ្វើការទេ?”

“ទៅដូចតែរាល់ថ្ងៃ!” ថេយ៉ុង តបប្រយោគទៅអ្នកខាងលើដោយបិទភ្នែកស្របពេលបបូរមាត់រប៉ិលរប៉ូចថើបថ្ពាល់ទន់ល្មើយរបស់ខ្លួនតាមទំនើងចិត្ត។

“ថ្ងៃនេះបងសុំជូនអូនទៅបានទេ?”

“ហេតុអីបានចេះតែសុំជូនទៅរហូត ចុះការងាររបស់លោកមិនគិតខ្ចីរវល់ធ្វើខ្លះសោះតើមែនទេ?”

“ការងារបងព្យួរទុកចោលមួយសប្តាហ៍ ដើម្បីរើសមើលថ្ងៃរៀបការរវាងយើង!”

ONE BLISSFUL NIGHT ᥫ᭡ SS2Where stories live. Discover now