ហាងកាត់ដេរ
ហេលិណា!!“ម៉ាក់មានភ្ញៀវមករក!” សំឡេងស្រួយស្រែសស្រែកបន្លឺឡើង ដោយក្មេងប្រុសតូចល្អិតអាយុជាង ៥ ឆ្នាំដែលកំពុងរូតរះកាត់ព្រុយអាវដែលម្តាយបានប្រើខាងក្នុងបន្ទប់ទទួលភ្ញៀវឯណេះ ខណៈភ្ញៀវចំណូលថ្មីទើបនិងបង្ហាញមុខមាត់ឡើង សម្រាប់ថ្ងៃចុងសប្តាហ៍ ព្រោះគិតថាមកកុម្មង់ឈុតរៀបការកាត់ដោយផ្ទាល់ដៃជាងដ៏ចំណានតែម្តងទើបត្រូវចិត្ត។
“អាល្អិត ហេប៊េន!” ដោយសារតែរឿងកាលពីអតីតជាតិធ្វើឱ្យគេចងចាំបានគ្រប់យ៉ាងទាំងអស់ទើប ថេយ៉ុង មើលស្គាល់មុខមាត់ក្មេងប្រុសល្អិតម្នាក់នេះ ដោយខ្សែភ្នែកមុតស្រួចរួមជាមួយសម្តីចុងមាត់ចុងក គិតទៅកូននេះ ចរឹកម្ញិកម្ញក់ចូលចិត្តក្រែមម្សៅកែប្រែនិស្ស័យមិនបានពិតមែន។
“សួស្តីចាស៎ អញ្ជើញមកអង្គុយខាងណេះនាងខ្ញុំនិងប្រញាប់រៀបចំ Menu ជូន សម្រាប់ឱ្យរើលមើលម៉ូដឈុតរៀបការ!” ហេលិណា សំដែងការរាក់ទាក់ទៅកាន់ពួកគេដោយទឹកមុខញញឹមស្រស់បស់ នាងមិនចងចាំអ្វីទាំងអស់ ព្រោះនាងរស់នៅក្នុងភពផែនដីថ្មី ជាមនុស្សថ្មីម្នាក់ មិនចងចាំ មិននឹកឃើញរឿងកាលពីអតីតជាតិដូចជា ជុងហ្គុក និង ថេយ៉ុង ឡើយ។
“អរគុណ!” ថេយ៉ុង សម្លឹងមើលមុខនាង ងាកមកសម្លក់មុខស្វាមីបន្តិច សឹមដាក់បង្គុយចុះក្រឡេកទៅសម្លឹងអាល្អិតតូចញឹប អង្គុយបត់ខោអាវដែលកាត់ព្រុយហើយដាក់ចូលទៅក្នុងប្រអប់សម្រាប់ទុកឱ្យភ្ញៀវយ៉ាងស្អាតបាតត្រឹមត្រូវមុននឹងលើកឱបក្រសោបប្រអប់ជាប់ក្នុងដៃ ហុចទៅឱ្យកូនជាងដែលស៊ីឈ្នួលជាប្រចាំយកទៅដាក់ខាងផ្នែកដឹកជញ្ជូន។
“លោកពូអញ្ជើញពិសារទឹក!”
“អរគុណ!” ជុងហ្គុក ញញឹមផ្អែមសម្លឹងមុខអាល្អិត ស្រាប់តែស្ញូញមុខឈឺដោយត្រូវភរិយាចាប់មូលខ្ញាំក្តិចសាច់ភ្លៅឈឺចង់លិចនោមទៅហើយ។
“មកមើលឈុតឯណេះវិញ!” ថេយ៉ុង បេះបួយសម្តីឆ្នាស់ឆ្នើមវាចាទាំងក្រហមមុខងាំង ជុងហ្គុក ងក់ក្បាលរហ័សបែរមកមើល Menu ជាមួយនិងភរិយាដោយមិនប្រកែកអ្វីបន្តទៀតឡើយ។