ថ្ងៃបន្ទាប់..
ស្ថាប័ន...ម៉ោងចេញពីធ្វើការនាល្ងាចម៉ោង ៧:០០នាទី។ ហ្វេចទ័រ រួមជាមួយ ជេស ស្ម័គ្រចិត្តនៅអង្គុយកំដរ ថេយ៉ុង ខាងក្នុងបន្ទប់ការិយាល័យ ឮមកថាគេមានវិបត្តិគ្រួសារ ហើយណាមួយម៉ាក់ប៉ារបស់គេក៏លែងមានភាពចុះសម្រុងនិងគ្នាទៀត បើគិតៗទៅក៏មិនដឹងថាគួរត្រូវធ្វើយ៉ាងម៉េចបន្តទៀតដែរ។ សព្វថ្ងៃនេះគេខិតខំប្រឹងប្រែងធ្វើការសម្បើមណាស់ ទោះបីជាមានសង្សាជាអ្នកមានក៏មិនហ៊ានបេះបួយសុំប្រយោជន៍ពីគេដែរ គិតទៅក៏ខ្មាស់អៀន ហើយរអៀសចិត្ត រឿងលុយនេះមួយ ខ្លាចរឿងអាស្រូវតោងសង្សាជា Billionaire ដើម្បីតែលុយនេះពីទៀត គេពិតជាភ័យខ្លាចហើយ ខ្លាចណាស់ ខ្លាចថាបាត់បង់កិត្តិយស កេរ្តិ៍ឈ្មោះក៏ ព្រោះតែរឿងដែលត្រូវគិតមិនបានដិតដល់សព្វគ្រប់ជ្រុងជ្រោយដូចជាសព្វថ្ងៃនេះ។
“ថេយ៍ គិតឱ្យច្បាស់លាស់ណា ប្រយ័ត្នលោកជុង យល់ខុសមកលើ ថេយ៍ ទាំងស្រុង យើងស្រលាញ់គេពិត ស្រលាញ់ដោយចេញពីចិត្ត ស្រលាញ់ដោយមិនគិតថាគេអាចឱ្យប្រយោជន៍អ្វីមកយើងបាន ស្រលាញ់ក៏ព្រោះតែស្រលាញ់ អស់ពីចិត្ត ពីបេះដូង មិនមែនសម្លឹងមើលឃើញទ្រព្យធន់របស់គេតែម្យ៉ាងគត់នោះទេ!” ជេស ចូរនិយាយដាស់តឿ ផ្លូវចិត្ត ថេយ៉ុង មករហូតដល់ពេលនេះក៏នៅតែបន្តនិយាយវាជាដដែលៗ ដោយសេចក្តីបារម្ភព្រមទាំងភាពតាំងចិត្តគិតគូរដល់ជីវិតប្រចាំថ្ងៃរបស់មិត្តរួមអាជីពដែលមានអាយុប្អូនផងនោះដែរ ទើបរាល់ថ្ងៃនេះព្យាយាមប្រម៉ូតផ្សព្វផ្សាយ កេរ្តិ៍ឈ្មោះ ថេយ៉ុង ឱ្យល្បីល្បាញ់ទៅតាមហ្នឹងក៏ព្រោះតែចង់បានការងារល្អៗមកឱ្យគេធ្វើគិតគូររឿងរិះរកប្រាក់កម្រៃជាដើមទុនទ្រទ្រង់ជីវិត ដ្បិតមិនចង់ឱ្យគេជាប់ឈ្មោះ ជាមនុស្សស្អាតបាតតែរូបរាង ហើយយកសម្រស់ធ្វើជាធ្នាក់អន្ទងចិត្តប្រុសអ្នកមាន ព្រោះតែទ្រព្យសម្បត្តិឡើយ។
“អរគុណច្រើនណាស់ទាំង ជេស និង ហ្វេចទ័រ ព្រោះសព្វថ្ងៃនេះ ខ្ញុំវាពិបាកចិត្តណាស់ណាទៅហើយ ខ្ញុំមិនរពឹងទាំងអស់នៅលើ ជុងហ្គុក នោះទេ ខ្ញុំនិងព្យាយាមរកវាមកដោយខ្លួនឯងតាមដែលអាចធ្វើទៅបាន!” ថេយ៉ុង លើកដៃជូតដំណក់ទឹកភ្នែកចេញឱ្យស្អាត ព្រមទាំងលេបដង្ហើមដ៏សែនតប់ប្រមល់លាក់ទុកទៅក្នុងចិត្តវិញយ៉ាងលំបាក។ តមកក៏នាំគ្នាបំបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ថ្ងៃនេះទទួលបានសារឮមកថា ជុងហ្គុក រវល់ការងារដល់យប់ជ្រៅទើបមិនបានមកផ្ទះញាំបានរួមលឿនទាន់ចិត្តនោះទេ ទើប ថេយ៉ុង បើកឡាកជិះកាត់រកមើលហាងអាហារម្តុំៗនេះដើម្បីអង្គុយទ្រក្រពះបន្តិចបន្តួចមុនពេលទៅផ្ទះសម្រាកផងដែរ។