ភាគ០៧៖អាចង្រៃ

2.4K 142 0
                                    

កម្មករម្នាក់ដែលជាមនុស្សបង្កប់ខ្លួនរបស់លោកស្រី គ្រីស្ទីន បានបង្ហាញខ្លួនឡើងស្របនឹងពេលដែលវត្តមានមនុស្សពិសេសរបស់ ថេយ៉ុង មិនបាននៅទីនេះទៀតឡើយ។ ជនបង្កប់លើកដៃយារកាំភ្លើងឡើងភ្ជង់សំដៅទៅកាន់រាងកាយតូចស្តើង ខណៈអង្គរក្សមានកែវភ្នែកមុតស្រួចឆាប់រហ័សរវៀសខ្សែភ្នែកមកសម្លឹងមេីលភាពខុសប្រក្រតីដោយភ្ញាក់ផ្អើល រួចក៏ស្រែកយ៉ាងទ្រហឹងសំឡេងឡើង៖

“អ្នកប្រុសតូចប្រយ័ត្ន!” ដេវីត ស្ទុះទៅឱបខ្លួន ថេយ៉ុង ចាប់ផ្តួលគេចពីទម្ងន់គ្រាប់កាំភ្លើងដោយភាពវៃឆ្លាតរហ័សរហួន។ ថេយ៉ុង ដួលច្រងាប់ច្រងិលរមៀលមកដល់កៀកនិងប្រអប់ឈើធំៗសម្រាប់ដាក់ផ្លែប៉ោមដើម្បីលាក់បំពួនខ្លួន។

“ពិតជាពួកវាមែន!” ដេវីត ទាញកាំភ្លើងចេញមក តែប្រអប់ដៃស្រឡូនចូលមកចាប់កដៃរបស់គេជាប់។

“ទុកឱ្យខ្ញុំ!” ថេយ៉ុង បញ្ឈប់គេជាបន្ទាន់ ទឹកមុខនាយអង្គរក្សក៏ភ្ញាក់ព្រើតឡើង ដោយឃើញកំលោះតូចទាញកាំភ្លើងកែច្នៃដែលបុរសជាគូរកំណាន់ចិត្ត បានប្រគល់ជូនកាលពីថ្ងៃមុនចេញមកមុននឹងបញ្ជាព្រលែងគ្រាប់ពណ៌ទឹកមាសមុតស្រួចតម្រង់ទៅកាន់កម្មករជាជនបង្កប់ សឹមព្រលែង..

ផាំង!
ខ្ជាយ!
ក្បាលដែលត្រូវបានគ្រាប់កាំភ្លើងបំបែក បាញ់ហូរឈាមស្រក់ចេញមករហាមដាបគួរឱ្យរន្ធត់ចិត្ត។ ស្នាមញញឹមចុងមាត់ ហាក់ធ្វើឱ្យ ដេវីត លើកដៃទះបន្លឺសំឡេង ស្ងើចសរសើរពីថ្វីដៃគូរអនាគតចៅហ្វាយនាយខ្លួន មិនធម្មតាទេ ពិតជាអស្ចារ្យខ្លាំងណាស់។

“អ្នកប្រុសតូចបាញ់បានត្រង់ខ្លាំងណាស់!”

“ខ្ញុំធ្លាប់បានរៀនបាញ់កាំភ្លើង កាលពីនៅទីក្រុង ថ្នឹកដៃស្រាប់ទៅហើយ!” ឆ្លៀតពេលអួតសមត្ថភាពរបស់ខ្លួនឯងបន្តិចទៅចុះព្រោះតារាម៉ូដែល មុខស្អាតៗដូចជាគេ មិនមែនមានតែសម្រាប់ តែមានទាំងទេពកោសល្យ ដែលមនុស្សជាច្រើនទៀតមិនធ្លាប់បានដឹងពីមុនមក។

“បើចឹង ខ្ញុំសុំរៀនតាមហើយ!”

“តាមសប្បាយ!” ដេវីត និង ថេយ៉ុង នាំគ្នាបាញ់តតាំងជាមួយជនបង្កប់ទាល់តែស្លាប់រង្គាលអស់។ អ៊ំស្រី ជូហ្វី ដែលជាចុងភៅប្រចាំនៅទីនេះពួនសំងំភ័យទាល់តែស្លេកមុខមាត់ សឹមរហ័សរហួនបញ្ជូនមនុស្សរបស់គាត់ឱ្យមកសម្អាតសពដែលស្លាប់នៅទីនេះចេញឱ្យអស់តាមទម្លាប់ដែល អ្នកប្រុសពៅធ្លាប់បានប្រាប់ គឺត្រូវយកទៅដុតចោលនៅឯរណ្តៅជម្រៅ ៥០ ម៉ែត្រខាងក្រោយចម្ការនេះ។

ONE BLISSFUL NIGHT ᥫ᭡ SS2Where stories live. Discover now