ភាគ២៨+ភាគ២៩៖ជំនាញរបស់បង..ធ្វើឱ្យអូនពេញចិត្តទេ?

3.1K 132 2
                                    

វ៉ាវ!!!

ឡានបើកស្លេវកាត់មុខកាយស្រឡូនដែលឈរភ្ញាក់ច្រង៉ាងដោយឃើញពីឫកពាប្រហើនស្វាមីច្បាស់ៗផ្ទាល់និងភ្នែកទាំងគូររួចហើយ។ ជុងហ្គុក សើចហឹះក្នុងបំពង់ក សើចយ៉ាងហួសចិត្ត សើចដោយការខកចិត្ត មានអារម្មណ៍ថាអាម៉ាស់មុខ មានអារម្មណ៍ថាស្ពឹកមុខ គ្រប់យ៉ាង ហាក់មិនដូចជាការគិត ការគិតរបស់គេពេលនេះ ក៏ខុសពីមុនឆ្ងាយដាច់គ្នាណាស់ដែរ ទាំងឈឺចាប់ ទាំងពិបាកទ្រាំក្នុងស្ថានការណ៍ ទាំងនោះ តទៅនេះ វាអាចបន្តទៅមុខបានដោយរបៀបណាទៀត?

បើមនុស្សដែលស្រលាញ់អស់ពីចិត្ត បានលុបវត្តមានរបស់គេចេញឱ្យរលាយសាបសូន្យអស់ពីដើមទ្រូងទៅហើយនោះ? វាមិនឈឺដល់ថ្នាក់ក្បែរស្លាប់ទេ តែនេះជាមេរៀន ជាហេតុផលដែលឈរនៅចំជ្រុងគ្រប់យ៉ាងសម្រាប់បកស្រាយ រាល់នូវកំហុសខុសឆ្គង ក្នុងរឿងស្នេហា ទាំងការស្រលាញ់ងប់ងល់ ស្នេហាអធ្មានិយម ចាត់ទុកជារឿងដ៏ល្ងង់ខ្លៅសម្រាប់មនុស្សទូទៅហើយ ក្រោយមកក៏ឈឺចាប់រៀងខ្លួន បន្ទោសតែស្នេហាពេកក៏មិនកើត ព្រោះមនុស្សជាអ្នកបង្កើត រឿងទាំងអស់ឱ្យរញ៉េរញ៉ៃស្មុគស្មាញជំពាក់ជំពិនដោយសារតែអំណាចចិត្ត បើមិនក្បត់ មិនកុហក មិនក្លែងបន្លំ ស្មោះត្រង់និងគ្នាតទៅមុខក៏គ្មានរឿងបែបហ្នឹងកើតឡើងមកបានដែរ។

ភូមិគ្រឹះខាសៀល

ង៉ឺត!!
ហ្វ្រាំងឡានជាន់ឈប់ង៉ក់រាងខ្ពស់ក្នុងទឹកមុខស្ងួតក្រៀមស្រពោនឯណេះរហ័សក្រោកងើបក្រេះដើរចេញមក ចូលទៅខាងក្នុងផ្ទះអមដោយឫកពាស្មឿគៗហាក់មិនសូវមានភាពស្រស់ស្រាយដូចជារាល់ដងឡើយ។

ក្រាក!!

ទ្វារទើបតែរបើកឡើង..
កាយស្រឡូនដែលអង្គុយនៅលើគ្រែគងអន្ទាក់ខ្លាឱបដៃចូលគ្នាក៏ក្រឡេកខ្សែភ្នែកមកសម្លឹងសម្លក់ បុរសគួរឱ្យស្អប់និងខឹងជាខ្លាំងដោយប្រឹងស្ទុះឡើងឈានជើងដើរទៅចាប់កដៃមាំជាប់។

“ហេតុអីក៏លោកធ្វើបែបនេះ ហេតុអីក៏លោកទៅវាយមនុស្សនៅឯក្រុមហ៊ុនរបស់ខ្ញុំ ចុះបើពួកសារព័ត៌មានចុះផ្សាយ មុខមាត់កេរ្តិ៍ឈ្មោះរបស់ខ្ញុំយកទៅលាក់ទុកនៅឯណា?” ថេយ៉ុង ក្បាប់ដៃណែនដៃគក់ដើមទ្រូងមាំ ស្រែកទាមទារចម្លើយ ទាំងមិនបានដឹងថាប្តីរបស់ខ្លួនធ្វើបែបនោះ ដើម្បីអី មកពីមូលហេតុអ្វីនោះទេ។

ONE BLISSFUL NIGHT ᥫ᭡ SS2Where stories live. Discover now