ភាគ១៦៖សម្លឹងមើលទៅ

2.2K 131 2
                                    

បន្ទប់ងងឹត..

សូរសន្ធឹកជើងបន្លឺកៀកទៅនឹងត្រចៀកអ្នកកំលោះមានទឹកមុខស្រពាប់ស្រពោនអមទៅដោយ កែវភ្នែកសោកសៅដក់ដាបទៅដោយសំណើមនិងកំណកឈាមដែលប្រឡាក់ជាប់និងគែមបបូរមាត់ ដៃជើងជាប់ចំណង រាងកាយទាំងមូលពោពេញទៅដោយសភាពឈឺចាប់ទ្រុឌទ្រោម និងអស់កម្លាំងជាខ្លាំងដែលជាហេតុហុចផលឱ្យអ្នកម្ខាងទៀតមានអំនួតរួចលើកដំបងដែលមានទម្ងន់ធ្ងន់ៗវាយតំទៅលើឆ្អឹងខ្នងកំលោះនោះមួយទំហឹងសឹងតែក្អួតឈាមទាំងថ្លុក។

“អឹស!” សម្រែកថ្ងួចថ្ងូរបង្កដោយភាពឈឺចាប់។

“អាចង្រៃ!” ជុងហ្គុក ទម្លាក់ដំបងចោលស្ទុះទៅក្របួចកអាវ ជុងហ្យូ ច្បាុមបោចឡើងដោយញញឹមសម្លឹងមើលសភាពវេទនាយ៉ាងសប្បាយចិត្ត ឈាមដែលគេបានយកមកដោយផ្ទាល់ដៃ ទឹកភ្នែកដែលគេចង់ឃើញ ភាពឈឺចាប់វេទនា ដូចស្លាប់ទាំងរស់ដែលគេចង់ព្រមានប្រុសម្នាក់នេះច្បាស់ណាស់ ថាគេកំពុងមានសេចក្តីសុខក្នុងការលេងល្បែងស្នេហាត្រីកោណបីដូចជាសុភមង្គលមួយដែលចង់បានមកជាយូរ។

“អាថោកទាប ដោះលែង ថេយ៍ ទៅ!” ជុងហ្យូ ផ្ងើយមុខជោគជាំដោយស្នាមជាំឡើង និយាយទាំងសង្កៀតថ្គាមទៅកាន់ ជុងហ្គុក។

“ហេតុអីយើងត្រូវដោះលែងប្រពន្ធរបស់យើងឱ្យទៅឯងនោះ? គិតថាខ្លួនឯងជាសុភាពបុរសជិះសេះស ចូលមកជួយរំដោះផ្កាមួយទងដែលយើងបានក្តិចចេញពីទងរួចមកហើយនោះមែនទេ? នរណាអនុញ្ញាតឱ្យឯងចូលមកពាក់ព័ន្ធនិងគេ ទាំងដែលជាម្ចាស់ជីវិតរបស់គេ នៅមិនទាន់ហាមាត់យល់ព្រមនូវឡើយផងនោះ?” 

“បើឯងអស់ចិត្តស្រលាញ់គេ? ឯងគួរតែដោះលែងគេឱ្យមានសេរីភាព មិនមែនតាមចងកម្មពៀរជីវិតរបស់គេរហូតគ្មានភ្ញាក់ស្វាងគំនិតនោះទេ គេក៏ចង់បានជីវិតរបស់គេ គេចង់មានក្តីសុខ គេចង់រស់នៅមានសេរីភាព មិនមែនរស់ក្រោមគំនិតថោកទាប គ្មានភាពជាមនុស្សដូចជាឯងទេ!”

ឌឹប!!

“មែន...យើងគ្មានភាពជាមនុស្សនៅក្នុងខ្លួនទៀតទេ..ព្រោះអ្វីឯងដឹងទេ ព្រោះតែគេ គេក៏មិនខុសពីយើង រវាងពួកយើងទាំងពីរគ្មាននរណាល្អជាងនរណាទេ ឯងចាំទុកផងទៅ  លើលោកនេះ ទោះឯងអាចឆក់យកបេះដូងរបស់គេបាន តែឯងត្រូវចងចាំថា យើងជាមនុស្សដំបូងដែលអាចគ្របគ្រង ទាំងរាងកាយ ទាំងបេះដូង របស់គេបានមុនឯង មិនមែនជាឯងទេ សូម្បីតែពេលនេះ!” ជុងហ្គុក ព្រលែងកអាវ ជុងហ្យូ ចេញរួចបែរខ្នងដើរចេញទៅបាត់ស្រមោលឈឹង មិនយូរប៉ុន្មាននាទីក្រោយមក វីដេអូឃ្លីបមួយចំនួនក៏បានបង្ហាញឡើងនៅចំពោះកែវភ្នែកទាំងសងដោយរូបភាពឈឺចាប់ជាទីបំផុត។

ONE BLISSFUL NIGHT ᥫ᭡ SS2Where stories live. Discover now