ជុងហ្គុក សន្សឹមៗដកផ្តាច់បបូរមាត់ចេញ រួចញោចញញឹមស្រាលៗទៅកាន់រាងតូចដោយយកប្រអប់ដៃមកអង្អែលក្បាលអ្នកដែលឈរយំទាំងទឹកភ្នែកហូររហាមដាសដាបពេញទាំងថ្ពាល់មិនទាន់ស្ងួតហែងនូវឡើយ។
ថេយ៉ុង ប្រមែប្រមូលអារម្មណ៍ឈឺចាប់ទាំងអស់លេបលាក់ទុកក្នុងចិត្តវិញ យ៉ាងណាក៏គេដឹងកំហុសទៅហើយ គេបានសន្យាថានិងកែខ្លួន ហើយសូមទោសអស់ពេលជាច្រើនដង ច្រើនលើក ច្រើនសារ ទៀត ទើបចេះតែមានអារម្មណ៍ចង់អត់ឱនអភ័យទោសទៅឱ្យគេ ដោយមិនចាំបាច់គិតគូរនាំតែស្មុគស្មាញច្រើនទៀត។
“បងសូមទោស..”
“ប្រាប់អូនតាមត្រង់មករាល់យប់បងទៅណាខ្លះ និយាយប្រាប់អូនតាមត្រង់ អូនមិនខឹង មិនរឿង តែសូមបងកុំលាក់បាំងចំពោះអូន អូនមិនចូលចិត្តមនុស្សកុហកទេហ៊ឹកៗ!!”
“បងទៅក្លឹប ផឹកស្រា លេងស្រី..”
“ចិញ្ចឹមក្មេងដែរមែនទេ?” ជុងហ្គុក សម្លឹងកែវភ្នែកដក់ទៅដោយសំណើមផ្សើមល្អាច ព្រមទាំងបន្ធូរដង្ហើុមញាប់ស្អេក បើគេនិយាយវាចេញទៅ អ្នកដែលទទួលស្តាប់ដឹងឮគ្រប់យ៉ាងនិងមានអារម្មណ៍បែបណានោះទៅ?
“និយាយចេញមកបងស្ងាត់ធ្វើអី?”
“គឺក្មេង..ក្មេង គេក៏ខ្វះខាត បងក៏..”
“ហ៊ឹកៗ ហ៊ឺៗ!!”
“បងក៏ជួយ ជួយបានត្រឹមជួយប៉ុណ្ណឹង មិនមានអ្វីជាប់ពាក់ព័ន្ធនិងអ្វីស្អិតល្មួត ល្អូកល្អឺនអ្វីទាំងអស់ បងក៏មិនបានធ្វើអីលើសលួសទៅលើក្មេងដែរ ហើយ..”
“បងដោះសារបានច្រើនវិធីណាស់ជុង? បងដោះសារនិងអូនបានគ្រប់រឿងសម្បើមណាស់ បងចាត់ទុកអូនដូចមនុស្សល្ងង់ៗដែលមិនដឹងអី បងចង់ថាអូនជាមនុស្សគថ្លង់ មនុស្សងួស មនុស្សត្រចៀកថ្លង់ ភ្នែកខ្វាក់ ពិការដៃ ពិការជើង មើលមិនដឹង ស្តាប់មិនឮ ក្រឡេកមិនចំ ជៀសផុត សម្លឹងមើលមិនឃើញពីសណ្តានព្រាននារីថោកទាបរបស់បងនេះអ្ហេស?” ថេយ៉ុង រលាស់ដៃចេញពីការចាប់ ស្រែកច្រឡោតដាក់រាងក្រាស់ទាំងកំហឹងដុតស្ទើខ្លោចខ្លួនក្លាយទៅជាផេះ មកឈរលន់តួ អង្វរស្រែកសូមទោសគេឱ្យកាកោកៗ តែធាតុពិតអូសស្រីមកដេកដល់ក្នុងផ្ទះរបស់គេ ពេលគេមិននៅទៀត?
![](https://img.wattpad.com/cover/319591421-288-k375218.jpg)