ភាគ១០+ភាគ១១៖Daddy Hot

3.5K 135 0
                                    

“ប៉ា!” ថេយ៉ុង ស្រដីចំពោះឪពុកព្រមទាំងឈរសម្លឹងមុខគាត់នៅខាងក្រៅពន្ធធានាគារដោយទឹកមុខសោកសៅ។ លោក ប៊េកហ្សុន  ប្រឹងញញឹមរលីងរលោងទឹកភ្នែកទៅកាន់កូនប្រុសព្រមនឹងដើរចូលទៅចាប់ប្រអប់ដៃ ថេយ៉ុង ដោយដឹងពីទោសកំហុសរបស់ខ្លួនធ្លាប់បានសាងកន្លងមកទាំងអារម្មណ៍ឆួលកញ្ជ្រោលពិបាកប្រកបចេញមករកថាមិនត្រូវឡើយ។

“ឱ្យប៉ាសូមទោសផងណាកូន!” បុរសចំណាស់ឈ្ងោកសម្លឹងមើលប្រអប់ដៃដែលបញ្ជាចលនារលាស់យ៉ាងឆាប់រហ័ស ដងខ្លួនស្រឡូនប្រញាប់ដកថយទាំងទឹកភ្នែកហូរស្រក់រហាមជ្រាបចេញពេញដោយក្តីឈឺចាប់ខ្លោចផ្សាពេញក្នុងចិត្ត។

“វាងាយណាស់ទៅអ្ហេសប៉ា?ប៉ាសាកគិតទៅមើល ប៉ាបានធ្វើអ្វីខុសមកលើម៉ាក់ហើយនិងខ្ញុំនោះ? ប៉ាដឹងទេ កន្លែងដែលម៉ាក់រស់នៅពេលនេះវាកខ្វក់ប៉ុណ្ណា? ឈឺចាប់យ៉ាងណាពេលត្រូវស្វាមីដែលខ្លួនស្រលាញ់អស់ពីចិត្ត ភិតក្បត់ កុហកបោកប្រាស់ មិនជឿជាក់ទៅលើប្រពន្ធរបស់ខ្លួន ប៉ាគិតថាពាក្យសូមទោសតែមួយម៉ាត់អាចជួយលុបលាងទោសកំហុសកន្លងមកបានដោយងាយមែនទេប៉ាហ៊ឹកៗ!”

“ប៉ាដឹងថាកូនឈឺចាប់ខ្លាំងណាស់ ប៉ាយល់ ប៉ាសូមទោស ព្រោះប៉ាគិតខុសកន្លងមកដែលមិនគិតគូរពីអារម្មណ៍របស់កូន!” ថេយ៉ុង យំគគ្រូកញ័រស្មាទទ្រើក ទាំងគ្រវីក្បាលហួសចិត្ត ខកចិត្ត ចំពោះទង្វើរបស់ឪពុកខ្លួន គេយំប៉ុន្មានដង ឈឺចាប់ប៉ុន្មានដង ឪពុកម្នាក់នេះមិនដែលឮសូរសួរសុខទុក្ខរបស់គេម្តងណាទេ សូម្បីតែគេយំ គេស្រែកថាឈឺអស់ពីចិត្ត ពីថ្លើម ក៏គាត់មិនដែលអើពើ ទុកគេចោលដូចមិនមែនជាកូន មិនមែនជាញាតិ ចាត់ទុកដូចវត្ថុ ដូចក្មេងអានាថាគ្មានទាំងឪពុកម្តាយ គ្មានទាំងអាណាព្យាបាល។

“ប៉ាដឹងអត់ ថាខ្ញុំហត់ប៉ុណ្ណា ខ្ញុំធ្វើការប្រឹងប្រែរកលុយមកលួសម៉ាក់ចេញពីពន្ធធានាគារ ខ្ញុំហេវហត់អស់កម្លាំងនៅខាងក្រៅ ខ្ញុំព្យាយាមមើលថែរក្សា ក្រុមហ៊ុននិងស្ថាប័នខ្លាំងប៉ុណ្ណា? បេះដូង ចិត្ត គំនិត របស់ខ្ញុំស្ទើតែធ្លាក់ដល់សូន្យ ខ្ញុំហត់ ខ្ញុំយំ ខ្ញុំអស់កម្លាំង គ្មាននរណា ម្នាក់បារម្ភពីខ្ញុំទេ សួរថាពេលនេះយ៉ាងម៉េចទៅហើយ ហត់ទេ ពិបាកទេ ឈឺចាប់ប៉ុណ្ណា គ្មាននរណាម្នាក់បានដឹងពីរឿងទាំងអស់នេះទេ អ្ហឹកៗ..ខ្ញុំហត់ណាស់ ហត់ហើយក៏ចង់មានពេលសម្រាកគ្រប់គ្រាន់ដែរ!!” ទោះហត់ នឿយណាយ ច្រើនមកប៉ុណ្ណា ថេយ៉ុង ពុំដែលយំត្អូញត្អែរប្រាប់ឪពុកម្តាយ ធ្វើឱ្យពួកគាត់បារម្ភនោះទេ យ៉ាងច្រើនគេបានត្រឹមញញឹមឆ្លើយតប ព្យាយាមសំដែងប្រាប់ថាខ្លួនពិតជាមិនអីនោះឡើយ ទាំងដែលពេលខ្លះ ជើងទាំងគូររបស់គេក៏ខ្សោះអស់ទាំងកម្លាំង សឹងតែគ្មានលទ្ធភាព អាចដើរបានទៅមុខទៀតផង។

ONE BLISSFUL NIGHT ᥫ᭡ SS2Where stories live. Discover now