នៅពេលមកដល់ស្រុកកំណើតភ្លាម ខូនើរ៍ មិនក៏ភ្លេចណែនាំវត្តមានម្តាយឪពុករបស់ខ្លួនឱ្យទៅ ជុងហ្គុក និង ថេយ៉ុង បានស្គាល់ភ្លាមៗ ស្របនិងពេលដែលពួកគេនាំគ្នាចូលទៅអង្គុយសម្រាកលំហែកាយក្រោមសំយាបដំបូលប្រក់មកពីស្បូវសម្លឹងមើលដីចម្ការាប់រយហត្ថាធំល្វឹងល្វើយ ដាំដុះដោយដំណាំពោត ផ្លែល្ពៅ ផ្លែឈើដទៃទៀត ដូចជា ប៉ោម ផ្លែឈើរី ផ្លែស្វាយ និងទំពាំងបាយជូរ ក្រូច ច្រើនសន្ធឹកណាស់មិនតិចដូចដែល ខូនើរ៍ បានរៀបរាប់អះអាងនោះទេ ទាំងនេះសុទ្ធតែជាញើសឈាម ខិតខំប្រឹងប្រែង សស្រាក់សស្រាំ ទាំងយប់ ទាំងថ្ងៃ របស់ប្រជាកសិករដែលធ្វើការយ៉ាងហត់នឿយណាយ គ្មានពេលសម្រាកនោះ។
"អញ្ជើញពិសារទឹកផ្លែឈើស្រស់ នេះជាទឹកក្រូចច្របាច់ ដែលសុទ្ធសឹងតែជាផ្លែឈើជំនួយដល់សុខភាពគ្មានជាតិគីមីទេ!" លោកស្រី ឡូរ៉ា ខ្នះខ្នែងទទួលរាក់ទាក់គ្រួសារសាច់ញាតិ ត្រកូល វេសតុន៍ និង ត្រកូល ខាសៀល សម្បើមណាស់ ដោយសារតែពួកគេជាអ្នកមានឈ្មោះបោះសំឡេងល្បីល្បាញនៅឯទីក្រុង ពេលបានជួបផ្ទាល់ក៏សប្បាយចិត្តស្ទើរហោះទៅហើយដែរ ណាមួយពេលបានដំណឹងមកថាកូនប្រុសគាត់មានទំនាក់ទំនងជាមួយកូនប្រុសសាច់ខ្សែលោហិតមហាសេដ្ឋីទៀត កាន់តែធ្វើឱ្យពួកគាត់ភ្ញាក់ផ្អើលមិនស្ទើរនោះទេ។
"អរគុណ!" ថេយ៉ុង ញញឹមស្រស់ប៉ប្រិមលើកកែវទឹកក្រូចហុចទៅឱ្យស្វាមីមុន សឹមខ្លួនបកមកលើកកែវផ្សេងផឹកជាក្រោយ តែថារស់ជាតិទឹកក្រូចស្រស់ៗ ដែលមានកំពឹសតូចៗទំពារខាំក្នុងមាត់រស់ជាតិផ្អែមល្មមគួរឱ្យចង់ញាំម្តងហើយម្តងទៀត ទើបមានអារម្មណ៍ស្រស់ស្រាយបាត់ហត់បន្តិចបន្តួច រួចចោលខ្សែភ្នែកទៅសម្លឹងមើលក្មេងៗដែលបណ្តើរត្រសងត្រសៅគ្នាក្នុងចម្កាសព្វមុខអមដោយស្នាមញញឹមពេញចិត្ត។
"ដំណាំផ្លែឈើដែលលោកស្រីបានដាំដុះនេះ ខ្ញុំឃើញថាមានគុណភាពសុទ្ធតែល្អទាំងអស់បើតាមការសង្កេតខ្ញុំមើលទៅ ប៉ុន្តែខ្ញុំរៀងនៅមានបទពិសោធន៍ត្រួតពិនិត្យតិចជាងកូនប្រុសច្បងរបស់ខ្ញុំ ព្រោះគេរៀនផ្នែកកសិកម្មខ្លាំងជាងខ្ញុំទៅទៀត!" លោកស្រី ឡូរ៉ា និង លោក ចនហ្សុន ឮ ជុងហ្គុក និយាយដូច្នេះក៏ញញឹមឡើងស្រស់ពព្រាយ ដោយសារតែការខិតខំប្រឹងប្រែង ឥតពេលសម្រាកគ្មានលុះមួយថ្ងៃណានោះ ទើបពួកគាត់ទទួលបានសមិទ្ធផលល្អៗប្រសើរឡើងរាល់ថ្ងៃ។
